ថៃបើកទទួលទេសចរបរទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើង

ថៃចាប់ផ្ដើមបន្តបើកទទួលភ្ញៀវទេសចរបរទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើងវិញហើយ


ដូចទៅនឹងការគ្រោងទុក ប្រទេសថៃនៅថ្ងៃទី ០១ ខែកុម្ភៈនេះ បានចាប់ផ្តើមបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ ដោយមិនមានការដាក់ឱ្យធ្វើចត្តាឡីស័កនោះឡើយ ប្រសិនបើអ្នកដំណើរទាំងនោះ បានចាក់វ៉ាក់សាំងរួចរាល់។ ការបើកទ្វារទទួលអ្នកដំណើរបរទេសដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កនេះ គឺធ្វើឡើងបន្ទាប់ពីប្រទេសថៃ បានផ្អាកការលើកលែងនេះអស់រយៈពេល ៥ សប្តាហ៍មកហើយ ដោយសារតែការផ្ទុះរាលដាលខ្លាំងនៃមេរោគអូមីក្រុង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ថៃបើកទទួលទេសចរបរទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើង
ដោយ

គេ​នៅ​ចាំ​បាន​ថា ប្រទេស​ថៃ​បាន​ចាប់ផ្ដើម​បើក​ទទួល​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច នៅ​លើក​ដំបូង​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២១ ដោយ​កាលនោះ ថៃ​ទទួលយក​ទេសចរ​បរទេស​មក​ពី ៦៣ ប្រទេស​ប៉ុណ្ណោះ​។ លុះ​ក្រោយមក នៅ​ខែធ្នូ​ឆ្នាំ​២០២១ គម្រោង​នេះ​ក៏​ត្រូវ​បាន​ផ្អាក​ទៅ​វិញ ដោយសារ​តែ​វត្តមាន​អូ​មី​ក្រុង​បាន​ចូលលុក​លុយ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ ពិសេស​បាន​រក​ឃើញ​ជា​បន្ដបន្ទាប់​នូវ​ករណី​វិជ្ជមាន​លើ​ភ្ញៀវ​ទេសចរ​បរទេស​។

នៅ​អំឡុង​ពេល​ដែល​ប្រទេស​ថៃ បាន​បើក​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ក្នុង​ប្រទេស​ថៃ ដោយ​មាន​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក គេ​សង្កេត​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់​។ តួយ៉ាង នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២១ ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទៅ​កម្សាន្ដ​នៅ​ប្រទេស​ថៃ ចំនួន​ជាង ៩​ម៉ឺន​នាក់ ច្រើន​ជាង​ខែតុលា​ដល់​ទៅ​៤,៥​ដង និង​ច្រើន​ជាង​ខែវិច្ឆិកា​កាលពី​ឆ្នាំ​២០២០​ដល​ទ់​ទៅ​ជិត ៣០ ដង​។ ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​ថៃ​សង្ឃឹមថា ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ការ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នឹង​ជួយ​ឱ្យ​ប្រទេស​ខ្លួន​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច ក្នុង​រង្វង់ ៣,៥% ទៅ ៤,៥%​នៅ​ឆ្នាំ ២០២២​នេះ ។ 

ទោះបីជា​យ៉ាងនេះ​ក្តី តួលេខ​ទេសចរ​ទំនងជា​មិន​ត្រលប់​ទៅ​ដូចនឹង​កម្រិត​មុន​កូ​វី​ដ​នោះ​ទេ រហូត​ដល់​ប្រទេស​ចិន​បន្ធូរបន្ថយ​គោលនយោបាយ​គ្មាន​កូ​វី​ដ ខណៈ​បច្ចុប្បន្ន ប្រទេស​ដែល​ជា​ប្រភព​ទេសចរ​ដ៏​សំខាន់​របស់​ពិភពលោក​មួយ​នេះ នៅ​តែ​បន្ដ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​នៅឡើយ​។

សូម​បញ្ជាក់​ថា ប្រទេស​ថៃ​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចំនួន​ជិត ៤០​លាន​នាក់​ក្នុង​ឆ្នាំ ២០១៩ ដែល​ក្នុង​នោះ​ប្រហែល ២៨% មក​ពី​ប្រទេស​ចិន​។ ចាប់តាំងពី​ខែសីហា​ឆ្នាំ​មុន​មក ប្រទេស​ចិន​បាន​ដាក់​ការ​ត្រួតពិនិត្យ​ព្រំដែន​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ហើយ​បើ​តាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​ចិន​កាលពី​ពេល​កន្លង​ទៅ ការ​ធ្វើ​ដំណើរ​អន្តរជាតិ​របស់​ចិន​អាច​នឹង​ចាប់ផ្ដើម​ស្ទុះ​ងើបឡើង​វិញ​បាន គឺ​អាច​នឹង​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិនខ្មែរ និង OBOR សហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៥ បើកដំណើរការ កម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ

ព័ត៌មាន
សហគ្រិនខ្មែរ និងក្រុមហ៊ុន OBOR ព្រមទាំងស្ថាប័នហិរញ្ញវត្ថុឈានមុខគេចំនួន៥ នៅកម្ពុជា បានចូលរួមបើកសម្ពោធកម្មវិធី «ត្រៀមខ្លូនដើម្បីទទួលបានការវ…

វ៉ាក់សាំងចិន Sinovac និង Sinopharm ត្រូវបានរកឃើញថា មានប្រសិទ្ធភាព ៥២% ប្រឆាំងនឹងមេរោគបំប្លែងឌែលតា

ព័ត៌មាន
របាយការណ៍ថ្មីចុងក្រោយមួយ ដែលបានស្រាវជ្រាវ និងពិសោធន៍ជាក់ស្ដែងដែលបានធ្វើឡើងនៅក្នុងប្រទេសចិនបានបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ទាំងពីរប្រភេទរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ