IPO ក្នុងប្រទេសថៃ

ថៃជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ី លើការ​ប្រមូលទុន តាមរយៈ​ការបោះផ្សាយ IPO


នៅក្នុងតំបន់អាស៊ី ប្រទេសថៃបានជាប់ចំណាត់ថ្នាក់លេខ ២ លើការបោះផ្សាយលក់មូលបត្រសាធារណៈ (IPO) សម្រាប់ឆ្នាំ ២០២០នេះ ដោយប្រមូលទុនប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក ឈរនៅពីក្រោយប្រទេសចិន តែមួយប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។
ថៃជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ី ឈរក្រោយប្រទេសចិន លើការបោះផ្សាយ IPO (រូបភាព៖ https://thethaiger.com)
ដោយ

ថ្នាក់ដឹកនាំជាន់ខ្ពស់​នៃក្រុមហ៊ុន​ផ្សារភាគហ៊ុន​ថៃ បានគូសបញ្ជាក់​ថា ចំនួន​នៃការបោះផ្សាយ​មូលបត្រ​ (IPO) នៅក្នុង​ប្រទេសថៃ គិតចាប់ពី​ដើមឆ្នាំ មកទល់ថ្ងៃទី​ ២៥ ខែធ្នូ ឆ្នាំ ២០២០នេះ សម្រេចបាន ២៦​កិច្ចព្រមព្រៀង ទាប​ជាងឆ្នាំ ២០១៩ ដែលមាន​ដល់ទៅ ២៨​កិច្ចព្រមព្រៀង។

ក្រុមហ៊ុនផ្សារ​ភាគ​ហ៊ុនថៃ បានបង្ហាញ​ដែរថា ចិន​ប្រមូល​ដើមទុនពី​ការបោះផ្សាយ​មូលបត្រ​បាន​ដល់ទៅ ៦៥ពាន់​លាន​ដុល្លារអាមេរិក​ ខណៈប្រទេសថៃ ប្រមូលបាន​ជិត ៥ពាន់លានដុល្លារ និងប្រទេសឥណ្ឌា ប្រមូល​ដើមទុន​បាន ៤ពាន់ ៥រយ​លាន​ដុល្លារអាមេរិក។

ប្រធានក្រុមហ៊ុន​ផ្សារ​ភាគហ៊ុនថៃ លើកឡើងដែរថា មូលធននីយកម្ម​ទីផ្សារ​របស់ ការបោះផ្សាយ ​IPO ក្នុងឆ្នាំនេះ បាន​កើនដល់ ១៨ពាន់ ៥រយ​លាន​ដុល្លារអាមេរិក ដែលជា​កម្រិត​មួយខ្ពស់​បំផុត​មិនធ្លាប់មាន ហើយ​ការបោះផ្សាយនេះ ជាការរួម​ចំណែក​ធំ​ជាងគេ នៅក្នុង​កំណើន​ប្រចាំឆ្នាំនេះ។

ក្រុមហ៊ុនដែល​បោះផ្សាយលក់​មូលបត្រ​ក្នុងឆ្នាំនេះ ភាគច្រើន​មកពី​ក្រុមហ៊ុន​បច្ចេកវិទ្យា ក្រុមហ៊ុន​វិទ្យាសាស្រ្ត​ចំណីអាហារ និងក្រុមហ៊ុន​ផលិត​គំនូរជីវចល។

បើតាមអ្នកជំនាញ នៅក្នុងវិស័យ​មូលបត្រថៃ បានបង្ហើបថា​នៅក្នុង​ឆ្នាំ ២០២១ខាងមុខ ទីផ្សារ​មូលបត្រ​ថៃ នឹងកាន់តែ​មាន​ប្រជាប្រិយ​ភាព​ជាងនេះ​ទៅទៀត ដោយ​វិនិយោគិន កំពុង​តែផ្តោត​អារម្មណ៍​ទៅលើ ​ការបោះផ្សាយ​ IPO​ ហើយទីផ្សារ​ភាគហ៊ុន ក៏បន្ត​ឈាន​ទៅរក​សញ្ញា​វិជ្ជមាន​ជានិច្ច។

លើសពីនេះ អាជីវកម្ម​ពាក់ព័ន្ធនឹង​វិស័យ​អាកាសចរណ៍​ និងវិស័យ​លក់រាយបន្ត​ ក៏បាន​ពន្យារពេល​បោះផ្សាយ ​IPO ​នៅក្នុង​ឆ្នាំនេះដែរ ដែលពួកគេ រំពឹង​នឹងអាច​ធ្វើការបោះផ្សាយ​នៅឆ្នាំក្រោយ​វិញ បន្ទាប់ពី​ស្ថានការណ៍​មេរោគ​កូវីដ១៩ ​បានធូរស្បើយ​ជាងនេះ។

គួរជម្រាបដែរថា អាជីវកម្ម​ពាក់ព័ន្ធនឹង វិស័យ​សុខាភិបាល សំណង់ និងអចលនទ្រព្យ ក៏គ្រោង​នឹងពង្រីក​ដើមទុន តាមរយៈ​ការបោះផ្សាយ ​IPO ​នៅឆ្នាំ ២០២១ខាងមុខ​នេះដែរ ហើយបើសិន​ជា​មាន​ក្រុមហ៊ុន​ដែលប្រើប្រាស់​បច្ចេកវិទ្យា​ពាណិជ្ជកម្ម និងទីផ្សារ​អនឡាញ គឺកាន់តែ​ទាក់ទាញ​មួយ​កម្រិតទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម ត្រូវបានចុះ ហត្ថលេខាមុន Brexit ត្រូវបញ្ចប់

ព័ត៌មាន
ប្រទេសវៀតណាម និងអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីជាផ្លូវការ ដើម្បីរក្សាទំនាក់ទំនងរបស់ពួកគេ នៅពេលដែលថេរវេលា…

Jack Ma ខាតបង់ប្រាក់ ១១ ពាន់លានដុល្លារ ត្រឹមតែ ២ខែប៉ុណ្ណោះ! ហេតុអ្វី?

ព័ត៌មាន
ត្រឹមតែរយៈពេល ២ខែ ប៉ុណ្ណោះ ដោយគិតមកតាំងពីចុងខែតុលា ឆ្នាំ២០២០មក ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីប្រាក់ពាន់លានដុល្លាររបស់ចិន គឺលោក Jack M…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ