ការនាំចូលផ្លែមៀន

ថៃផ្អាកនាំចូលមៀនប៉ៃលិនពីកម្ពុជា ចំពេលផ្លែមៀនថៃ ក៏ត្រូវចិនបិទមិនឲ្យនាំចេញទៅចិនដែរ!


មៀនប៉ៃលិន ឬហៅថា តាង៉ែន បច្ចុប្បន្នកំពុងស្ថិតក្នុងរដូវប្រមូលផលហើយ ប៉ុន្ដែ ទីផ្សារមៀនប៉ៃលិននៅឆ្នាំនេះ ហាក់កំពុងស្ថិតក្នុងការប្រឈមហានិភ័យ ដ្បិតថា ប្រទេសថៃ ដែលជាទីផ្សារធំរបស់មៀនប៉ៃលិនកម្ពុជា បានផ្អាកការនាំចូលមៀនប៉ៃលិនពីកម្ពុជា នៅគ្រាដែល ផ្លែមៀនថៃ ឯណោះវិញ ក៏ត្រូវប្រទេសចិនបិទមិនឲ្យនាំចេញទៅកាន់ទីផ្សារចិនដែរ។
នេះជាផ្លែមៀននៅប៉ៃលិន (រូបថត៖​AKP)
ដោយ

តាមការរាយការណ៍​ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍ នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិរបស់ថៃ បានឱ្យដឹងថា ប្រទេសចិន បានហាមឃាត់​ការនាំចូល​មៀន​ពីប្រទេសថៃ ចាប់ពីថ្ងៃសុក្រទី ១៣ ខែសីហាតទៅ បន្ទាប់ពីរកឃើញថា ផ្លែមៀនដែលនាំចូលពីថៃ មានសត្វល្អិតចង្រៃ នៅលើផ្លែមៀនទាំងនោះ។

បើតាមប្រភពដដែល អគ្គនាយនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​ថៃ លោក សុមដេត ស៊ូសុមបូន (Smdet Susomboon) បាននិយាយថា រដ្ឋាភិបាលចិន​បានដាក់ការហាមឃាត់​នាំចូលផ្លែមៀន​ពីថៃ ពីព្រោះតែមានការរកឃើញ​សត្វល្អិតចង្រៃនៅក្នុង​ផ្លែមៀន​ទាំងនោះ។ លោក សុមដេត បន្ថែមថា លោកបាន​ចាត់តាំងអ្នកតំណាង​ពាណិជ្ជកម្ម នៅក្នុងប្រទេស​ចិន​ចរចា​ពន្យារពេលការផ្អាកនាំចេញ​នេះសិន ដោយសារតែ​បម្រាមនេះ​ត្រូវបានដាក់ចេញ​លឿនរហ័សពេក។ បើតាម​អគ្គនាយនាយកដ្ឋានពាណិជ្ជកម្ម​អន្តរជាតិ​ថៃរូបនេះ ប្រសិនបើ​ការចរចាបរាជ័យ ផ្លែមៀនរបស់ថៃ​នឹងត្រូវជួប​ផលប៉ះពាល់ ព្រោះថា មាន៧០-៨០ភាគរយ  នៃមៀននាំចេញរបស់ថៃ គឺនាំទៅ​កាន់ទីផ្សារចិន។ ទន្ទឹមនោះ នាយកដ្ឋាន ក៏នឹងស្វែងរកទីផ្សារសក្ដានុពល នៅអាស៊ី​អាគ្នេយ៍ ដើម្បីជំនួសទីផ្សារចិនផងដែរ។

ស្របពេល​ដែល​ការនាំចេញ​ផ្លែមៀន​របស់​ថៃទៅចិន​ត្រូវបាន​ហាមឃាត់ យើងងាកមកមើល​ទីផ្សារមៀន​ប៉ៃលិន​របស់​កម្ពុជាឯណេះវិញ ក៏កំពុង​ជួបបញ្ហាដែរ។ បញ្ហា​ដោយសារតែ ថែ​បាន​ផ្អាក​ការនាំចូល​ផ្លែមៀនប៉ៃលិន​ពីកម្ពុជា​ ខណៈដែល​ប្រទេសនេះ គឺជា​ជាទីផ្សារធំ​សម្រាប់​ផ្លែមៀន​ប៉ៃលិនរបស់​កម្ពុជា​។

លោក សួន ជុំ អនុគណៈកម្មាការធិការដំណាំមៀនប៉ៃលិន កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង បន្ទាប់ពីចូលដល់​រដូវ​ប្រមូល​ផលផ្លែមៀន​ប៉ៃលិន បែរជា​ភាគីថៃ បិទការនាំចូល​ទៅវិញ។ 

យ៉ាងណាក៏ដោយ លោក សួន ជុំ រួមនឹង​កសិករដទៃ ក៏បានធ្វើ​លិខិតស្នើ​ទៅក្រសួង​ពាក់ព័ន្ធ ឱ្យជួយដោះស្រាយ​ ក្រោយទទួល​ដំណឹងថា ខាងភាគីថៃ មិនអនុញ្ញាតឱ្យ​នាំចូលផ្លែមៀន តែនៅមិនទាន់​មានដំណោះស្រាយណាមួយនៅ​ឡើយទេ។ ​លោក សួន ជុំ បាន​បញ្ជាក់ថា ដោយសារនេះ ទើបចូល​ដល់រដូវចាប់ផ្ដើម​ប្រមូលផល​ផ្លែមៀន ប៉ុណ្ណោះ ទើបកសិករ​មិនទាន់​ប៉ះពាល់ខ្លាំង។

ពាក់ព័ន្ធបញ្ហានេះ ក្រសួងកសិកម្ម បានផ្ញើលិខិតចរចា​ជាមួយថៃ ដើម្បីបើកទីផ្សារ​នាំចូល​មៀន​កម្ពុជា ទៅប្រទេសថៃ តាំងពីថ្ងៃ១៦ សីហា ឆ្នាំ២០១៩ ម្លេះ តែរហូត​មក​ទល់​ពេលនេះ ការចរចារ​មិនទាន់​សម្រេចលទ្ធផល​ឯកភាពគ្នា​ស្ដីពីលក្ខខណ្ឌ​តម្រូវភូតគាម​អនាម័យ​សម្រាប់ការនាំចេញ​ផ្លែមៀន ទៅថៃនៅ​ឡើយទេ។  ទន្ទឹមនោះ កម្ពុជា ក៏បានផ្ញើ​លិខិត​ចរចា​ជាមួយចិនដែរ ដើម្បីនាំចូលផ្លែ​មៀនប៉ែលិន​កម្ពុជា ទៅចិន កាលពីថ្ងៃ៥ មិថុនា ឆ្នាំ២០១៩ តែចិនក៏មិនទាន់​សម្រេច​លទ្ធផល​ឯកភាពដែរ។

ដើម្បីសម្រួល​ដល់កសិករខ្មែរ និងកាត់បន្ថយ​ផលប៉ះពាល់ ដោយសារបញ្ហានេះ ក្រសួង​កសិកម្ម កម្ពុជាបានគិតគូរ​ពិចារណា​បង្វែទិសដៅ​នាំចេញផ្លែមៀនប៉ៃលិនពីថៃ ទៅប្រទេសវៀតណាមវិញ។ ប៉ុន្តែ ដោយវិធានការបង្វែទិសដៅ​នាំចេញនេះ ស្ថិតក្នុងដំណាក់​ការរង់ចាំ​នៅឡើយ ក្រសួងកសិកម្ម ក៏បានអំពាវ​នាវ​ដល់ពលរដ្ឋខ្មែរ ផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃ ជួយទិញផ្លែមៀន​ខ្មែរ តាមលទ្ធភាព​រៀងៗ​ខ្លួនផង៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានរាជរដ្ឋាភិបាល អនុម័តឲ្យប្រើប្រាស់ជាផ្លូវការហើយ!

ព័ត៌មាន
ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ២០២១-២០៣៥ត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យប្រើជាផ្លូវការហើយ កាលពីថ្ងៃទី ១២ ខែសីហា…

អាមេរិក​អនុញ្ញាត​ឲ្យ​ចាក់វ៉ាក់សាំង​ដូសទី៣ ប៉ុន្តែ សម្រាប់តែអ្នក​ដែលមានសុខភាពខ្សោយ !

ព័ត៌មាន
ទីបំផុតទៅ FDA សហរដ្ឋ​អាមេរិក បាន​អនុញ្ញាត​ឲ្យ​ចាក់ដូសទី៣​នៃ​វ៉ាក់សាំង Pfizer ឬ Moderna សម្រាប់​ប្រជាជន​មួយចំនួន​ដែល​មានប្រព័ន្ធ​ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ