ថៃរំដោះចិញ្ចើមផ្លូវ​ពីអ្នកលក់ដូរ

អាជ្ញាធរថៃ បន្តវិធានការក្ដៅ បោសសម្អាតអាជីវកម្មលក់ដូរតាមចិញ្ចើមផ្លូវ ក្នុងទីក្រុងបាងកក


យ៉ាងហោចណាស់ កាលពីពេលកន្លងទៅ អាជីវកម្មលក់ដូរតាមចិញ្ចើមផ្លូវជាង ២០ម៉ឺនអាជីវកម្មនៅក្នុងទីក្រុង ត្រូវបានអាជ្ញាធរថៃ បោសសម្អាតចេញពីផ្លូវ មិនឲ្យលក់ដូរតទៀត ហើយនៅថ្មីៗនេះ រាជរដ្ឋាភិបាលថៃ បានប្រកាសថា នៅតែបន្តវិធានការក្ដៅនេះដដែល ទោះបីមានការតវ៉ាពីពលរដ្ឋអ្នកលក់ដូរទាំងនោះក្ដី។ វិធានការបោសសម្អាតនេះ ធ្វើឡើង ដើម្បីធានានូវសណ្ដាប់ធ្នាប់នៃការរស់នៅរបស់ពលរដ្ឋ ក៏ដូចជាលើកមុខមាត់ប្រទេស ពិសេសទៅដល់ទេសចរបរទេស។
អាជ្ញាធរថៃ បន្តវិធានការក្ដៅ បោសសម្អាតអាជីវកម្មលក់ដូរតាមចិញ្ចើមផ្លូវ ក្នុងទីក្រុងបាងកក
ដោយ

បើតាមការ​អះអាង​ពីអាជ្ញាធរ​ថៃ យ៉ាងហោច​ណាស់ មាន​ទីតាំងអាជីវកម្ម​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ ជាង ២០០ កន្លែង​​នៅក្នុង​​ទីក្រុង​​បាង​កក ត្រូវ​បាន​​កំណត់​​មុខ​សញ្ញា​​​ដើម្បី​​បន្ត​បោស​​សម្អាត​​​នៅ​ក្នុង​ឆ្នាំនេះ ខណៈដែល​កាល​ពីឆ្នាំ​២០១៦​កន្លងទៅ អាជ្ញាធរថៃ បាន​តម្រូវ​ឲ្យ​អាជីវករ​​លក់ដូរ​​តាម​ចិញ្ចើម​ផ្លូវជាង ​២ម៉ឺននាក់ ក្នុង​ទីតាំង​គោលដៅ​ជាង ៤៧០​កន្លែង​នៅក្នុង​ទីក្រុង​បាងកក ត្រូវ​រើ​កន្លែង​លក់​របស់​ខ្លួនចេញ​ពីចិញ្ចើម​ផ្លូវ ​ដោយសារ​តែវា​បានធ្វើឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សង្គម។

បើតាម​ការបញ្ជាក់​ពីអាជ្ញាធរ អ្នកដែល​​ត្រូវបាន​បណ្ដេញ​មិនឲ្យ​លក់​តាម​ចិញ្ចើផ្លូវ​រួចហើយ បែរជា​ត្រឡប់​ទៅលក់​វិញម្ដង​ទៀត នឹងត្រូវ​​រងការ​ផាក​ពិន័យ​ពីរដ្ឋ​ផងដែរ។

ដ្បិតតែ​ចំណាត់​ការនេះ មានការ​សាទរ​ពីប្រជាជន​ភាគ​ច្រើន​ក៏ពិតមែន ប៉ុន្ដែ ប្រជាពលរដ្ឋ​មួយ​ចំនួន​​ដែលជាអ្នក​លក់ដូរ​តាម​ចិញ្ចើមផ្លូវ មិនបាន​ពេញ​ចិត្ត​​នឹង​ចំណាត់ការ​នេះនោះ​ឡើយ ដោយពួកគាត់​បានអះអាង​ថា ពួកគាត់​​បាន​​ប្រកបរបរ​នេះ​ រាប់សិប​ឆ្នាំ​មក​ហើយ ហើយ​​យ៉ាងហោច​ណាស់​ក្នុង​មួយថ្ងៃ គាត់រក​ចំណូលបាន​​ជាង ៥០០បាត ឬស្មើនឹង​​ជាង ១៥ដុល្លារ​​អាមេរិក​ដែរ។ ប៉ុន្ដែ នៅពេលដែល​អាជ្ញាធរ​មកបណ្ដេញ​ពួកគាត់​យ៉ាងដូច្នេះ ពួកគាត់​​ត្រូវ​បាត់​បង់ចំណូល​សម្រាប់​គ្រួសារ ណាមួយ​ក៏មិនដឹងថា​ ទៅរក​ទីតាំង​ឯណាលក់​ទៀត​នោះដែរ។

គួរជម្រាបថា ទីក្រុងបាងកក មានបញ្ហា​ជាច្រើន​ណាស់​ទាក់ទង​នឹងការ​រស់នៅ ហើយការ​បណ្ដេញ​ចេញ​អ្នកលក់​ដូរតាម​ចិញ្ចើម​ផ្លូវនេះ ក៏មាន​មតិសាធារណៈជន​ខ្លះ បាន​កោត​សរសើរ​​ពីស្នាដៃ​របស់​អាជ្ញាធរ​​ក្នុងការរំដោះ​​ទីធ្លា​ចិញ្ចើម​ផ្លូវ​​សម្រាប់​ថ្មើរជើង ឬបម្រើជា​ប្រយោជន៍​​សាធារណៈ ខណៈដែល​មាន​មតិខ្លះ​ទៀត​លើក​ឡើងថា វាជាការ​ធ្វើឲ្យ​បាត់បង់​នូវ​ផ្នែក​សំខាន់​មួយ​នៃវប្បធម៌​របស់​ពួកគេ។

ដោយឡែក នៅកម្ពុជា​យើង​ឯណេះវិញ ការរំដោះ​ចិញ្ចើម​ផ្លូវ​ពី​​ក្រញាំ​ដៃ​អ្នកលក់​ដូរ​នេះ ក៏ធ្លាប់​ត្រូវ​​បាន​​អាជ្ញាធរចុះអនុវត្ត​ខ្លះៗដែរ​ ប៉ុន្ដែ​បើ​តាម​មតិរបស់​មហាជន ធ្លាប់បាន​លើកឡើង​ថា ការអនុវត្ត​គឺប្រៀបបាន​ទៅនឹង​​ការវែក​ចក​លើទឹក​យ៉ាង​ដូច្នេះដែរ ពោល​គឺ​ហាក់​មិនទាន់​មាន​ប្រសិទ្ធភាព​​ដូចការ​ចង់បាន​របស់​ពលរដ្ឋ​នៅឡើយទេ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដី​លក់​នៅក្បែរ​ទឹក​ធ្លាក់​​តាតៃ​ខេត្ត​កោះកុង ដែលស័ក្តិសម​បំផុត​សម្រាប់គម្រោង​​រមណីយដ្ឋាន​ធម្មជាតិ!!!

ព័ត៌មាន
ប្រសិន​បើ​លោកអ្នក​កំពុង​ស្វែងរក​ទីតាំង​ដី​សម្រាប់​អភិវឌ្ឍ​ជា​រមណីយដ្ឋាន​បែប​ធម្មជាតិ នៅ​តាមដង​ព្រែកតាតៃ ក្នុងស្រុក​កោះកុង ខេត្ត​កោះកុង …

ទូត​អាមេរិក៖ ពេល​វេលា​​ល្អ​មកដល់​ហើយ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​​ពិចារណា​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

ព័ត៌មាន
លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃទី២៦ កញ្ញា ២០១៨​ ថា វា​ដល់​ពេល​វេលា​ល្អ​ហើយ ដែល​​ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ