ទេសចរណ៍ថៃ - កូវីដ១៩

ឆ្នាំ២០២០នេះ ថៃព្យាករថា នឹងអាចបាត់ភ្ញៀវទេសចរ​បរទេស ៦៥%


អាជ្ញាធរ​ទេសចរណ៍ថៃ បាន​ប៉ាន់ស្មានថា ចំនួន​ភ្ញៀវទេសចរ​បរទេស​អាចនឹងធ្លាក់ចុះ​ជិត ២ភាគ៣ មក​នៅត្រឹមតែ ១៤លាន​នាក់​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២០នេះ ដែលជាចំនួនទាប់បំផុត​ក្នុងរយៈពេល ១៤ឆ្នាំ​ចុងក្រោយនេះ ខណៈ​ដែល​ជំងឺរាតត្បាត​កូរ៉ូណា​ (Covid-19) បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការធ្វើដំណើរនៅទូទាំងពិភពលោក។
ឆ្នេរប៉ាតាយ៉ា ប្រទេសថៃ ដែលធ្លាប់តែមានភ្ញៀវកកកុញ តែរូបថត​នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ របស់ Reuters បង្ហាញពីភាពស្ងាត់គ្មានភ្ញៀវ។
ដោយ

នេះ​បើ​តាម​ការចុះ​ផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២០នេះ។​

ឥឡូវនេះ អាជ្ញាធរទេសចរណ៍ថៃ​ព្យាករ​ថា ឆ្នាំនេះ មានភ្ញៀវទេសចរ​បរទេស​ត្រឹមតែ ១៤ ទៅ ១៦លាន​នាក់​ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពីចំនួន ៣៣,៨លាននាក់ ដែល​បាន​ព្យាករទុកកាលពីខែមីនា កន្លង​ទៅ។ ឆ្នាំទៅមិញ (ឆ្នាំ២០១៩) ទេសចរ​បរទេស​ដែល​បាន​មក​ទស្សនា​ប្រទេសថៃ មានចំនួន ៣៩,៨លាននាក់ ។ 

ទេសចរណ៍​ជាវិស័យមួយ​ដ៏សំខាន់​ណាស់ចំពោះ​ប្រទេស​ថៃ ដែល​រក​ចំណូល​បាន​ស្មើ​នឹង ១១% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ថៃ កាលពីឆ្នាំទៅមិញ។ 

ប៉ុន្តែ ទោះជាយ៉ាងនេះ​ក្ដី អាជ្ញាធរទេសចរណ៍ថៃ សង្ឃឹមថា ទេសចរ​បរទេស​នឹង​ត្រឡប់​មក​ទស្សនា​ប្រទេសថៃវិញ នៅក្នុង​ខែតុលា ដែលជារដូវសម្បូរ​ភ្ញៀវ​ទេសចរណ៍។ ក៏ប៉ុន្តែ អាជ្ញាធរ​ទេសចរណ៍ថៃ បន្តថា អ្វីៗ​នឹង​អាស្រ័យ​ទៅតាម​ស្ថានភាព​នៃ​ជំងឺ​រាតត្បាតកូវីដ១៩ និង​ការរឹតត្បិតលើ​ការធ្វើដំណើរ។

ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៣០១៥ករណី ក្នុងនោះ ស្លាប់ ៥៦ករណី ចាប់តាំងពីជំងឺរាតត្បាតនេះ​បានផ្ទុះឡើង​ដំបូង​នៅក្នុងប្រទេសនេះ នៅខែមករា ហើយ​បច្ចុប្បន្ន ចំនួនករណី​ឆ្លងថ្មីហាក់​មាន​ការថមថយចុះ​ខ្លះហើយ។ 

រដ្ឋាភិបាលថៃបានពន្យារពេលនៃការដាក់បម្រាម​លើ​ការហោះហើរ​ពីក្រៅ​ប្រទេស ដែលបាន​ដាក់កាលពីថ្ងៃទី៤ ខែមេសា រហូតដល់ដំណាច់ខែឧសភានេះ ដើម្បី​ព្យាយាម​ទប់ការឆ្លងរាតត្បាតនៃ​វីរុសកូវីដ១៩ ដែលបានឆ្លង​ទៅ​លើ​មនុស្ស​ជាង ៤លាន​នាក់​ហើយ នៅទូទាំងពិភព​លោក។ 

ក្នុងត្រីមាសទី១ ឆ្នាំ​២០២០ ពោលគឺ​ពីខែមករា ដល់ខែមីនា ចំនួនភ្ញៀវទេសចរ​បរទេស​ដែលមក​ទស្សនា​ប្រទេសថៃបានថយចុះ ៣៨% មក​នៅត្រឹមតែ ៦,៦៩លាននាក់ប៉ុណ្ណោះ ក្នុងនោះ​ចំនួន​ភ្ញៀវ​ចិន​ ដែលជាប្រភពធំជាងគេបំផុត​នៃ​អ្នកទេសចរ​ពីក្រៅ​ប្រទេស បានធ្លាក់ចុះដល់ទៅ ៦០% មកនៅត្រឹមតែ ១​,២៥លាននាក់ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


រថយន្តថ្មីៗនៅវៀតណាមលក់មិនចេញកើនឡើងជាង ១២២%

ព័ត៌មាន
ចំនួនរថយន្ត ដែលបានដំឡើងនៅក្នុងប្រទេសវៀតណាម និងស្ថិតនៅក្នុងស្តុក ពុំទាន់លក់ចេញនៅឡើយនោះ បានកើនឡើងទ្វេដង រហូតដល់ទៅ ១២២% ក្នុងត្រីមាសដំបូ…

អ្នកជំងឺកូវីដ-១៩ វ័យចំណាស់ជាងគេនៅកម្ពុជាបានជាសះស្បើយហើយ!

ព័ត៌មាន
នៅទីបំផុតទៅ អ្នកជំងឺកូវីដ-១៩ម្នាក់ទៀត ដែលមានវ័យចំណាស់ជាងគេ គឺ៧៥ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង បានជាសះស្បើយហើយ កាលពីថ្ងៃទី១១ ឧសភា ម្សិលម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ