ការងារ​ក្នុងប្រទេសថៃ

កម្មករថៃជាង ១,៧លាននាក់ អាចនឹងត្រូវបាត់បង់ការងារ ព្រោះតែកូវីដ-១៩


កម្មករនិយោជិតថៃ ជាង ១,៧លាននាក់ ប្រឈមមុខនឹងការបាត់បង់ការងារ បើសិនជារោងចក្រសហគ្រាសរបស់ពួកគេបរាជ័យ ក្នុងការបើកដំណើរការឡើងវិញ ដោយសារតែរងសម្ពាធពីការអនុវត្តមាត្រាទី ៧៥ នៃច្បាប់ស្តីពីការងារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីពេលថ្មីៗនេះ។
កម្មករថៃធ្វើការនៅក្នុងរោងចក្រតំឡើងម៉ូតូនៅប្រទេសថៃ (https://thethaiger.com)
ដោយ

រោងចក្រ​សហគ្រាស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ បាន​ប្រើប្រាស់​មាត្រា​ទី ៧៥ នៃ​ច្បាប់​ស្តី​ពី ការងារ ដោយ​អនុញ្ញាត​ឲ្យ​មាន ការ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ក្នុងអំឡុងពេល​មាន​បញ្ហា​ហិរញ្ញវត្ថុ ក៏​ប៉ុន្តែ​ពួក​គេ​ត្រូវ​បើកប្រាក់​បៀវត្ស​រ៍​បុគ្គលិក ចំនួន ៧៥% នៃ​ប្រាក់បៀវត្ស​រ៍​​ធម្មតា ក្នុង​ពេល​ផ្អាក​ដំណើរការ​នេះ​។

លោក ធូ​សា​ផ​ន អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម បាន​បញ្ជាក់​ថា កម្មករ​ជាង ១​,៧លាន​នាក់ ត្រូវ​ទទួល​បាន​នូវ​សំណង ក្រោម​មាត្រា​ទី ៧៥​នេះ ក៏​ប៉ុន្តែ​បើសិនជា រោងចក្រ​ទាំងអស់​នោះ បិទ​លែង​ដំណើរការ​ជា​អចិន្ត្រៃយ៍​តែ​ម្តង ហើយការងារ​របស់​ពួក​គេ ក៏​ត្រូវ​បាត់បង់​ដូច​គ្នា​ដែរ​។

លោក​បន្ត​ថា នៅ​ក្នុង​ត្រីមាស​ទី ២ ឆ្នាំ​នេះ​ចំនួន​ប្រជាពលរដ្ឋ​គ្មាន​ការងារ​ធ្វើ គឺ​មាន​ជាង ៧​សែន​នាក់ ដែល​ស្មើនឹង ២% នៃ​កម្លាំង​ពលកម្ម​សរុប ហើយ​នៅ​ក្នុង​ឆមាស​ទី ២​នេះ ទីផ្សារ​ការងារ អាច​នឹង​បន្ត​រង​គ្រោះ​ដោយ​បញ្ហា​ជា​ច្រើន​ដែល​មិន​អាច​ប៉ាន់ស្មាន​បាន តួយ៉ាង​គ្រោះ​រាំង​ស្ងួត និង​គ្រោះ​ទឹកជំនន់ អាច​នឹង​បន្ថែម​ផល​លំបាក​ដល់ វិស័យ​កសិកម្ម នា​ពេល​ខាង​មុខ​។

ទោះ​យ៉ាងណា លោក ធូ​សា​ផ​ន អះអាង​ថា សេដ្ឋកិច្ច​ថៃ អាច​ងើបឡើង​វិញ​បាន អាស្រ័យ​ទៅ​លើ រាជរដ្ឋាភិបាល ថា​អាច​ជួយ​ជំរុញ​សេដ្ឋកិច្ច​បាន​ដល់​កម្រិត​ណា និង​បង្កើត​ការងារ ដោយ​មាន​ប្រសិទ្ធភាព​។

គួរ​ជម្រាប​ដែរ​ថា គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០២០​នេះ ថៃ មាន​កម្លាំង​ពលកម្ម​សរុប​ជាង ៣៨​លាន​នាក់ ដោយ​ក្នុង​នោះ​ជាង ៣៧​លាន​នាក់ គឺ​មានការ​ងារ​ធ្វើ ហើយ​តួលេខ​នេះ ធ្លាក់​ចុះ ២% ធៀប​នឹង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ ២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេត្តសៀមរាប និងកំពតជាមេដែកស្រូបទាញភ្ញៀវទេសចរខ្លាំងជាងគេបំផុត នៅអំឡុងពេលឈប់សម្រាក៥ថ្ងៃកន្លងទៅនេះ

ព័ត៌មាន
អំឡុងពេលថ្ងៃឈប់សម្រាក រយៈពេល ៥ថ្ងៃ កាលពីសប្តាហ៍មុននេះ ចំនួនភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្ត ទូទាំងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ១,៤ …

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ ស៊ីប៊ី (CB) ឈ្នះ​ពាន​រង្វាន់​អាជីវកម្មថ្មី​(Startup)ផ្នែក​ធានា​រ៉ាប់រង​ប្រចាំ​ឆ្នាំ ក្នុង​កម្មវិធី​ពាន​រង្វាន់​ធានារ៉ាប់រង​អាស៊ី​ឆ្នាំ២០២០

ព័ត៌មាន
ក្រុមហ៊ុនស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក(ហៅកាត់ថា ស៊ីប៊ី អ៊ីនសួរេន)មានមោទនភាពតំណាងឱ្យប្រទេសកម្ពុជា ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងតែមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ