ប្រទេសថៃ

ថៃនឹងបើកប្រទេសទទួលភ្ញៀវទេសចរបានចាក់វ៉ាក់សាំងរូច ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក


នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានប្រកាសនៅថ្ងៃច័ន្ទទី ១១ ខែតុលានេះថា ប្រទេសថៃនឹងបើកឱ្យអ្នកដំណើរទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច ដែលមកពីប្រទេសមានហានិភ័យទាបអាចចូលមកប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំនេះតទៅ។
រូបភាពតំណាងអោយការបើកកន្លែងទេសចរណ៍ឡើងវិញក្នុងប្រទេសថៃ
ដោយ

ក្នុង​នោះ​ដែរ តាម​ផែនការ​ជំហាន​ដំបូង យ៉ាង​ហោច​ណាស់​មាន​ប្រទេស​ចំនួន ១០ ដែល​ថៃ​នឹង​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​ហានិភ័យ​ទាប រួម​មាន ចិន អា​ល្លឺ​ម៉​ង់ សិង្ហ​បុរី អង់គ្លេស និង សហរដ្ឋអាមេរិក ជាដើម ខណៈ​ប្រទេស​ផ្សេង​ទៀត​នឹង​ត្រូវ​បន្ដ​ដាក់​បញ្ចូល​ជា​បន្ដបន្ទាប់​នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែធ្នូ​ឆ្នាំ ២០២១​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​សឹ​ង្ហ​បុរី CNA​។

បើ​ទោះបីជា ថៃ​មិន​បាន​តម្រូវ​ឲ្យ​អ្នកដំណើរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ធ្វើ​ច​ត្តា​ឡី​ស័ក​ក៏​ដោយ  ប៉ុន្ដែ​អ្នកដំណើរ​ទាំងនោះ​ត្រូវ​តែ​បង្ហាញ​លទ្ធផល​តេស្ត RT-PCR ដើម្បី​បញ្ជាក់​ថា ពួក​គេ​អវិជ្ជមាន​កូ​វី​ដ ១៩ ដែល​បាន​ធ្វើតេស្ដ​ពី​ប្រទេស​របស់​ពួក​គេ និង​ហើយ​ពេល​មក​ដល់​ប្រទេស​ថៃ​ពួក​គេ​ត្រូវធ្វើ​តេស្ដ​ម្ដងទៀត​។ ដោយឡែក សម្រាប់​ប្រទេស​ដែល​មិន​មាន​ក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​ហានិភ័យ​ទាប ក៏​អាច​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​ថៃ​បាន​ដែរ​តែ​ដាច់ខាត​ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​។

បន្ថែម​ពី​នេះ​ទៀត លោក​ប្រា​យុទ្ធ​ក៏​បាន​ពិចារណា​អនុញ្ញាត​ឱ្យ​មានការ​ទិញ​លក់​គ្រឿង​ស្រវឹង​នៅ​ក្នុង​ភោជនីយដ្ឋាន​ក៏​ដូច​ជា​កន្លែង​កម្សាន្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ ដែល​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី ១ ខែធ្នូ ដើម្បី​ជំរុញ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ ទោះ​យ៉ាងណា​ក៏​ដោយ សេព​គ្រឿង​ស្រវឹង​នៅ​តាម​ភោជនីយដ្ឋាន​នឹង​នៅ​តែ​ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​ដូច​ជាទី​ក្រុង​បាងកក​ជាដើម​។

លោក ប្រា​យុទ្ធ ក៏​បាន​គូសបញ្ជាក់​ដែរ​ថា​ការ​សម្រេចចិត្ត​បែប​នេះ គឺ​ពិតជា​មាន​ហានិភ័យ​ឆ្លង​កូ​វី​ដ​១៩​ខ្ពស់​មែន​។ ដូច្នេះ​ហើយ រដ្ឋាភិបាល​ត្រូវ​តាមដាន​ស្ថានការណ៍​នេះ​ឲ្យ​បាន​ដិត​ដល់​បំផុត ហើយ​ត្រូវ​វាយតម្លៃ ថា​តើ​អាច​ដោះស្រាយ​វា​ដោយ​របៀប​ណា​។ ជាក់ស្ដែង ប្រសិនបើ​រក​ឃើញ​ករណី​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នៅ​ក្នុង​រយៈពេល​បី​ទៅ​បួន​ខែ​ខាង​មុខ​នេះ​ដែល​វា​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង នោះ​រដ្ឋាភិបាល​នឹង​ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​សម​ស្រប​បែប​ណាខ្លះ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍?

សូម​បញ្ជាក់​ថា ការ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ស្ទុះ​ឡើង​វិញ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​ប្រទេស​ឡើង​វិញ​របស់​ប្រទេស​ថៃ ខណៈ​វិស័យ​នេះ និង​អាជីវកម្ម​ពាក់ព័ន្ធ គឺ​មាន​ស្មើនឹង​២០% ទៅ​ហើយ នៃ ផលិតផល​ក្នុងស្រុក​សរុប​របស់​ថៃ​។

ផែនការ​បើក​ប្រទេស​ទទួល​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​រួច​របស់​ថៃ​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ស្ថានភាព​ឆ្លង​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​នេះ ហាក់​នៅ​មិន​ទាន់​ធូរស្បើយ​នៅឡើយ​ទេ ពោល​គឺ គិត​ត្រឹម​ថ្ងៃ​ទី​១២ តុលា អ្នក​ឆ្លង​ថ្មី​ក្នុង​ប្រទេស​ថៃ​មាន​ប្រមាណ​ជិត ១​ម៉ឺន​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន ៨៤​នាក់ ដែល​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​នៅ​ថៃ​កើន​ប្រមាណ ១​លាន ៧​សែន​នាក់ និង​ករណី​ស្លាប់​សរុប​កើន​ប្រមាណ​ជាង​១​ម៉ឺន​៧​ពាន់​នាក់​។​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកប្រាប់ឲ្យប្រទេសផលិតប្រេងធ្វើសកម្មភាពបន្ថែមទៀត ដើម្បីគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក

ព័ត៌មាន
សេតវិមានអាមេរិកបន្ដអំពាវនាវទៅកាន់ក្រុមប្រទេសផលិតប្រេងធំៗ OPEC+ ឲ្យធ្វើសកម្មភាពបន្ថែមទៀត ដើម្បីគាំទ្រការស្ដារសេដ្ឋកិច្ចពិភពលោក នៅចំពេលដែល …

ក្រុមហ៊ុន AstraZeneca ប្រកាសថា បានសាកល្បងជោគជ័យ លើឱសថម្យ៉ាងអាចព្យាបាលអ្នកជំងឺកូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុនរបស់អង់គ្លេស AstraZeneca ដែលផលិតវ៉ាក់សាំងកូវីដ១៩ បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនបានទទួលជោគជ័យលើការសាកល្បងប្រើប្រាស់ឱសថលាយបញ្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ