ថៃបង្ហាត់​ឆ្កែ​ហិត​រក​អ្នក​ជំងឺ​កូវីដ-១៩

ប្រទេស​ថៃបង្ហាត់​ឆ្កែ​ហិត​រក​អ្នកជំងឺកូវីដ-១៩​ដែល​​មិន​ចេញ​រោគ​សញ្ញា​ បាន​ដោយ​ជោគជ័យ


ក្រុម​ស្រាវជ្រាវមួយ​នៅ​ឯ​សាកលវិទ្យាល័យ​ ជូឡាឡុងកន បាន​បង្ហាត់​ឆ្កែ​ហិត​ក្លិន​ចំនួន ៦ក្បាល​ប្រកប​ដោយ​ជោគជ័យ ដើម្បី​ឲ្យ​ហិត​រក​អ្នក​ជំងឺ​កូវីដ-១៩ ដែល​មិន​បង្ហាញ​រោគ​សញ្ញា​ឲ្យ​ដឹង ។ នេះ​បើ​តាម​ការចុះផ្សាយ​របស់សារព័ត៌មាន​ថៃ ។
ប្រទេស​ថៃបង្ហាត់​ឆ្កែ​ហិត​រក​អ្នកជំងឺកូវីដ-១៩​ដែល​​មិន​ចេញ​រោគ​សញ្ញា​ បាន​ដោយ​ជោគជ័យ។ រូបភាពពីគេហទំព័រ សាកលវិទ្យាល័យ ជូឡាឡុងកន
ដោយ

ឆ្កែហិតក្លិន​ទាំង ៦ ដែលបានទទួលការបង្វឹកនេះ នឹងត្រូវបញ្ជូន​ទៅពង្រាយ​នៅតាម​ព្រលានយន្តហោះដើម្បី​ជួយ​ដល់​ការងារ​ត្រួតពិនិត្យ​រក​អ្នក​ជំងឺកូវីដ-១៩ ។ 

យោងតាម​គេហ​ទំព័រ​របស់​សាកលវិទ្យាល័យ​ ជូឡាឡុងកន ឆ្កែទាំង៦ក្បាល ដែល​បង្វឹក​ដោយ​អ្នកស្រាវជ្រាវ​នៅ​ឯ​មហាវិទ្យាល័យ​​ពេទ្យសត្វរបស់​សាកលវិទ្យាល័យ សម្រេច​បាន​អត្រា​ភាពត្រឹមត្រូវ​នៅក្នុង​ការហិត​រក​អ្នកជំងឺ​កូវីដ​ដែល​គ្មានរោគ​សញ្ញា ចំនួន ៩៤,៨% ។

បើ​យោងតាម​សាកលវិទ្យាល័យ នៅក្នុងការបង្ហាត់​ឆ្កែទាំងនេះ គេបាន​យក​សំណាក​ញើស​ពី​មនុស្ស​ដែលផ្ទុក​ជំងឺ​កូវីដ-១៩ ។ គេប្រើ​កូនដុំសំឡី​និងស្រោម​ជើង​ជូត​យក​ញើស​​ក្លៀករបស់អ្នកជំងឺ​ ។​ បន្ទាប់មក គេយកសំណាកនេះ​ទៅដាក់​នៅក្នុង​មន្ទីរពិសោធន៍​សុវត្ថិភាព​ជីវសាស្ត្រ ហើយ​បន្ទាប់មកទៀត ដាក់​ក្នុង​កំប៉ុង​ឲ្យ​ឆ្កែ​ហិត ។ 

នៅពេលដែល​ឆ្កែ​លត់​ជង្គង់ បានន័យថា សំណាក​នោះ​គឺ​យក​ចេញ​ពី​អ្នកជំងឺដែលមិនចេញរោគសញ្ញា ។ 

សាកលវិទ្យាល័យ​ក៏បាន​បញ្ជាក់ផងដែរថា ដំណើរការ​ធ្វើតេស្ត​ទាំងមូល​គឺមានសុវត្ថិភាព​ចំពោះទាំង​ឆ្កែ ទាំងបុគ្គលិកដែល​ចូលរួម​ពាក់ព័ន្ធ​នៅក្នុង​ការងារនេះ ។ 

គម្រោងមួយនេះ ត្រូវ​បាន​អនុវត្ត​រយៈពេល ៦ខែ និង​បែងចែកជា ៣ដំណាក់កាល ។ ដំណាក់កាលទី១ គឺការបង្វឹក​ឆ្កែឲ្យ​ហិត​បែងចែក​ក្លិន​របស់​អ្នកជំងឺ ។ ដំណាក់កាលទី២ គឺ​ការដាក់​ឲ្យ​ឆ្កែ​ទាំងនេះធ្វើការ​នៅតាម​ព្រលានយន្តហោះ កំពង់ផែ និង​កន្លែង​ទេសចរណ៍សំខាន់ៗ ។ នៅទីនោះ គេ​ដាក់​ឲ្យ​ឆ្កែ​ហិត​ជើងរបស់​មនុស្ស ។ ដំណាក់កាលទី៣ គឺ​ការអភិវឌ្ឍ​បង្កើត​ឧបករណ៍ sensor ដើម្បី​ពិនិត្យ​រក​មនុស្ស​ដែល​មានហានិភ័យ​នៃការឆ្លង​ជំងឺ​កូវីដ-១៩ ។

គម្រោងនេះជា​កិច្ច​ប្រឹងប្រែងរួមគ្នា​រវាង​មហាវិទ្យាល័យ​ពេទ្យសត្វ និង​មហាវិទ្យាល័យ​ឱសថសាស្ត្រ​និង​វិទ្យាស្ត្រ ដោយ​ក្រុមហ៊ុន​​ Chevron ជាអ្នកផ្ដល់​មូលនិធិ​គាំទ្រ ៕




អត្ថបទបន្ទាប់


តម្លៃប្រេងឆៅនៅអង់គ្លេសហក់ឡើងជិត៧០ដុល្លារក្នុងមួយបារ៉ែល

ព័ត៌មាន
តម្លៃប្រេងឆៅនៅតែបន្ដកើនឡើងខ្ពស់ ដោយមួយធុងបារ៉ែលមានតម្លៃដល់ទៅជិត៧០ដុល្លារអាមេរិកទៅហើយ នេះសម្រាប់តម្លៃប្រេងដែលលក់នៅទីផ្សារអង់គ្លេស។ ការកើ…

តើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈអាចធ្វើឲ្យរង្គោះរង្គើការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា៤%នៅឆ្នាំ២០២១នេះដែរឬទេ?

ព័ត៌មាន
នៅឆ្នាំ២០២១ នេះមួយនេះ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងស្ទុះងើបឡើងវិញជាមួយកំណើន៤% ក្រោយពីធ្លាក់ចុះប្រមាណជាង៣% កាលពីឆ្នាំ២០២០។ ក៏ប៉ុន្ដែ គ្រាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ