ថៃនឹងជំរុញពាណិជ្ជកម្មសេរីក្នុងទីផ្សារអង្ករ

ថៃ ប្តេជ្ញាជំរុញពាណិជ្ជកម្មសេរីក្នុងទីផ្សារអង្ករ និងកំណត់គោលដៅក្លាយជាអ្នកផលិតអង្ករល្អបំផុតក្នុងពិភពលោក


រដ្ឋាភិបាលថៃ បានសន្យាជំរុញពាណិជ្ជកម្មសេរី និងទប់ស្កាត់ការអន្តរាគមន៍ទីផ្សារអង្ករណាមួយ ទាំងទីផ្សារក្នុងស្រុក និងសាកល ដើម្បីត្រៀមកិច្ចសហការជាមួយអ្នកផលិតអង្ករ និងអ្នកប្រើប្រាស់នៅគ្រប់បណ្តាប្រទេសទាំងអស់ ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងគុណភាព។ មិនតែប៉ុណ្ណោះ ប្រទេសអាស៊ានមួយនេះ ក៏មានគោលដៅដ៏ធំក្លាយជាអ្នកនាំមុខគេលើការផលិតអង្ករប្រកបដោយគុណភាពខ្ពស់បំផុតក្នុងពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ថៃនឹងជំរុញពាណិជ្ជកម្មសេរីក្នុងទីផ្សារអង្ករ

ក្នុង​សន្និសីទស្តីពីអង្ករពិភពលោក​លើកទី១៤ នៅខេត្តភូកេត កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក Jurin Laksanawisit រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​និយាយថា រាល់ប្រទេស​ដែល​នាំចូល​អង្ករ​ទាំងអស់ អាច​ទទួលបានការធានានូវតម្លៃ​ ដោយផ្អែក​លើទីផ្សារ​តែមួយគត់។

លោក Jurin បាន​បញ្ជាក់​ថា អង្កររបស់​ថៃ គឺស្ថិតក្នុងចំណោម​គ្រាប់ធញ្ញជាតិដ៏ល្អបំផុត​ក្នុងពិភពលោក ជាមួយ​នឹង​ជ័យជម្នះ​ជាបន្តបន្ទាប់ ៧ដង ក្នុងចំណោម​ការប្រកួតប្រជែង ១៣ដង ដែលរៀបចំឡើងដោយ​ស្ថាប័ន The Rice Trader មាន​មូលដ្ឋាន​នៅអាមេរិក។

រដ្ឋមន្រ្តី​រូបនេះ​​បន្តថា រដ្ឋាភិបាល​ប្តេជ្ញា​ពង្រឹង​កេរ្តិ៍ឈ្មោះរបស់ថៃ ក្នុងនាម​ជាអ្នកផលិតអង្ករមានគុណភាព​ល្អបំផុត តាម​រយៈ​ផែនការយុទ្ធសាស្រ្ត​ពី​ឆ្នាំ​២០២០ ដល់ ២០២៤។

ផែនការ​នេះ ​គឺមានគោលដៅ​លើកតម្កើង​ប្រទេស​ថៃ ឱ្យក្លាយ​ជា​អ្នកដឹកនាំ​ពិភពលោក​ក្នុងការ​ផលិត និងផ្សព្វផ្សាយ​អង្ករប្រណីត។ ក្រោម​ផែនការ​នេះ ប្រទេសថៃ​ចង់​អភិវឌ្ឍ​អង្ករ ១២ប្រភេទថ្មី​នៅ​ត្រឹមឆ្នាំ​២០២៤ ដើម្បី​ជំរុញ​ការប្រកួតប្រជែង។

កាលពី​ខែកញ្ញាកន្លងទៅ មានសេចក្តីរាយការណ៍ថា ប្រទេសថៃ និង​វៀតណាម បាន​ឈានដល់​កិច្ច​​ព្រមព្រៀង​គ្នាមួយ​ ក្នុងការបង្កើន​តម្លៃ​អង្ករ ​ដែលផលិតក្នុងស្រុក នៅទីផ្សារសាកល​ ដោយសារតែ​ថ្លៃដើមសម្រាប់​ចំណាយលើការដាំដុះស្រូវ​កើនឡើង​សម្រាប់កសិករ។ ប៉ុន្តែ ១ខែក្រោយមក វៀតណាមបាន​ច្រាល​នូវសេចក្តីរាយការណ៍ទាំងនោះ។

បើយោងតាម​លោក Le Minh Hoan រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​វៀតណាម បាន​ឱ្យដឹងថា ក្រសួង​កសិកម្ម​ប្រទេស​ទាំងពីរ គឺគ្រាន់តែបាន​ធ្វើសកម្មភាព​​សហការគ្នាទូទៅតែប៉ុណ្ណោះ។

សូមជម្រាបថា បើ​បូកបញ្ចូលគ្នា​រវាង​ប្រទេសថៃ និងវៀតណាម គឺមាន​រួមចំណែក ១០% នៃ​ការផលិតអង្ករសាកល និង​ ២៦% នៃការនាំចេញ​អង្ករសាកល។ នេះបើយោងតាមទិន្នន័យ​របស់​ក្រសួង​កសិកម្ម​អាមេរិក។

គួរដឹងដែរថា ​ថៃ​ជាប្រទេស​ផលិត​អង្ករ​ធំបំផុតទីបួន​ក្នុងពិភពលោក ដែលមានការប្រមាណ ២០លានតោន តាមពីក្រោយ ចិន ១៤៧លានតោន ឥណ្ឌា ១២៤លានតោន និង​វៀតណាម ២៧លានតោន។ ការនាំចេញ​អង្ករ​របស់ថៃនៅឆ្នាំនេះ ត្រូវបាន​រំពឹងថា នឹង​ឈានដល់​ ៧លាន៥៥សែនតោន កើនឡើង​ពីជាង ៦លានតោន ដែលបាននាំចេញ​កាលពីឆ្នាំមុន៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ការដាក់ឲ្យដំណើរការព្រលានយន្តហោះតារាសាគរ អាចពន្យារពេលពី៣ទៅ៦ខែទៀត

ព័ត៌មាន
តាមផែនការពីមុន គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង គ្រោងដាក់ឲ្យដំណើរការសាកល្បងនៅដើមឆ្នាំ២០២៣ ខាងមុននេះ។ ប៉ុន្តែគម្រោងនេះទំ…

មេ FBI អាមេរិក បង្ហាញក្ដីបារម្ភខ្លាំង ចំពោះវត្តមានស្ថានីយប៉ូលិសចិននៅក្នុងទឹកដីអាមេរិក

ព័ត៌មាន
សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិនដែលបង្កើត«ស្ថានីយប៉ូលិស»ដោយគ្មានការអនុញ្ញាតនៅក្នុងទីក្រុងនានារបស់សហរដ្ឋអាមេរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ