ថៃបើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិឡើងវិញ

ជនជាតិចិន ជាភ្ញៀវទេសចរអន្តរជាតិដំបូងគេ ដែលថៃទទួលបាន តាំងពីមានការបិទប្រទេសដោយសារកូវីដ-១៩


ប្រទេសថៃ បានចាប់ផ្តើមបើកទ្វារទទួល ភ្ញៀវទេសចរអន្តរជាតិឡើងវិញហើយ ដោយចាប់ផ្តើមពីក្រុមទេសចរមកពីប្រទេសចិន ក្រោមគម្រោងទិដ្ឋាការទេសចរណ៍ពិសេស ហើយអាជ្ញាធរទេសចរណ៍ថៃ បានបញ្ជាក់ថា ថៃត្រូវតែចាប់ផ្តើម បើកទ្វារសន្សឹមៗឡើងវិញហើយ ដើម្បីជួយស្រោចស្រង់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ដែលកំពុងដុនដាប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។
ជនជាតិចិន ជាភ្ញៀវទេសចរអន្តរជាតិដំបូងគេ ដែលថៃទទួលបាន តាំងពីមានការបិទប្រទេសដោយសារកូវីដ-១៩
ដោយ

លោក យុត្តាស័ក ស៊ូផាសន អភិបាល​នៃអាជ្ញាធរ​ទេសចរណ៍​ថៃ បានលើក​ឡើងថា ក្រុមភ្ញៀវ​ទេសចរ ៤១នាក់ ដែលមក​ដល់​ប្រទេស​ថៃ ជើងដំបូង​បំផុត គឺមិនមែនជា​ចំនួនច្រើន​នោះទេ តែវា​សបញ្ជាក់ពី​ការ​ត្រៀមខ្លួន​រួចរាល់​របស់​ប្រព័ន្ធ​សុខាភិបាល​ថៃ​ក្នុងការ​បើកទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើងវិញ។

ភ្ញៀវទេសចរ​ទាំងនោះ ក៏ត្រូវ​ធ្វើចត្តាឡីស័ក​ចំនួន ១៤ថ្ងៃ​ផងដែរ និងតម្រូវ​ឲ្យទាញ​យក​កម្មវិធី នៅលើ​ស្មាតហ្វូន ដើម្បី​តាមដាន​អំពី​ទីតាំង​របស់​ពួកគេ។

យ៉ាងណាក៏ដោយ អំឡុង​ពេល​នៃការ​បើកទ្វារ ដំណាក់កាលទី ១នេះ គឺកំណត់​ចំនួន​ភ្ញៀវទេស​ចរត្រឹមតែ ១ពាន់២រយ​នាក់ ក្នុងមួយ​ខែប៉ុណ្ណោះ ទាបជាងការ​ទទួល​ភ្ញៀវទេសចរ​បរទេស​ មុន​ពេល​វិបត្តិកូវីដ-១៩ ដែលមាន​ដល់ទៅ ៣លាន​នាក់​ក្នុង​មួយខែៗ ។

ទោះយ៉ាងណា ក្រុមភ្ញៀវទេសចរពិសេស​នេះ អាចស្នាក់​នៅ​ក្នុង​ប្រទេសថៃ​បានដល់​ទៅ ៩០ថ្ងៃ ហើយ​គម្រោងនេះ អាចបន្ត​ជាថ្មី បាន​២ដងទៀត ពោលគឺ ពួកគេ​អាចស្នាក់នៅ​សរុប​បាន​ដល់​ទៅ ២៧០ថ្ងៃ។

លោក យុត្តាស័ក ស៊ូផាសន បន្តថា ភ្ញៀវទេសចរ​ចិន នឹងមក​កម្សាន្ត​នៅប្រទេស​ថៃ ជាបន្ត​បន្ទាប់​ទៀត នៅក្នុង​ខែតុលា​ខាងមុខ ដោយរំពឹងថា ភ្ញៀវម្នាក់ៗ នឹង​ចំណាយ​ប្រមាណ ២ម៉ឺន ៥ពាន់​ដុល្លារ អំឡុងពេល​ស្នាក់នៅ​ក្នុង​ប្រទេសថៃ។

គួរជម្រាបដែរថា អ្នក​តំណាង​មកពី វិស័យ​បដិសណ្ឋាកិច្ច​ជាច្រើន បានអះអាងថា វិស័យ​ទេសចរណ៍ គឺងាយ​នឹងទទួល​រងឥទ្ធិពលពី​បញ្ហា​នយោបាយ​ណាស់ គួបផ្សំ​នឹង​វិបត្តិ​កូវីដ-១៩ ធ្វើឲ្យ​ស្ថានការណ៍​កាន់តែ​លំបាក ដូច្នេះហើយ​ពួកគេ​សង្ឃឹមថា រាជរដ្ឋាភិបាល​ថៃ នឹង​ធ្វើការចរចា និងផ្តល់​ដំណោះស្រាយ​សមស្រប សម្រាប់​ក្រុម​អ្នកតវ៉ា ​ដែលប្រមូល​ផ្តុំគ្នា​បានកាន់តែ​ច្រើន​បន្ថែម​ទៀតនោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកជាលើកដំបូង ក្នុងចំនួន ៥០លានដុល្លារ

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាសម្រេចអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃ លក់ប្រាក់ដុល្លារអាមេរិកចំនួន ៥០លានដុល្លារអាមេរិកជាលើកដំបូង…

វៀតណាម បន្តនាំចេញផលិតផល 5G ទោះបីជាក្នុងប្រទេសខ្លួនមិនទាន់មានប្រើបណ្តាញ 5G នៅឡើយ

ព័ត៌មាន
សហគ្រាសក្នុងស្រុកជាច្រើនរបស់ប្រទេសវៀតណាម បានដំឡើង និងនាំចេញផលិតផលដែលប្រើប្រាស់បច្ចេកវិទ្យា 5G ទៅកាន់ទីផ្សារសកលលោក បើទោះបីជា បណ្តាញបច្ចេក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ