ថៃរំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើង

ថៃរំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងដល់ ៩ លាននាក់នៅត្រឹមចុងឆ្នាំនេះ


អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Thanakorn បាននិយាយថា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចារ រំពឹងថា នឹងទទួលបានភ្ញៀវអន្តរជាតិក្នុងប្រទេសថៃចំនួនជាង ៩ លាននាក់ និង ទទួលបានប្រាក់ចំណូលជិត៣៦ពាន់លានដុល្លារនៅចុងឆ្នាំ ២០២២ នេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ

នាយករដ្ឋមន្ត្រីថៃបានជូនដំណឹងអំពីការកើនឡើងនៃចំនួនភ្ញៀវទេសចរចាប់តាំងពីដើមឆ្នាំនៅពេលដែលជំងឺរាតត្បាតកូវីដ១៩ ចាប់ផ្តើមធូរស្រាល និង បន្ទាប់ពីមានការដកចេញនូវវិធានការណ៍រឹតបន្តឹងមួយចំនួន។ ចាប់ពីខែ មករា ដល់ថ្ងៃទី ២៨ ខែមិថុនា ភ្ញៀវទេសចរជិត ២ លាននាក់បានមកដល់ប្រទេសថៃ ដែលបានបង្កើតប្រាក់ចំណូលបានជាង ៣ ពាន់លានដុល្លារ។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរ ដែលបានទៅប្រទេសថៃតាមរយៈផ្លូវអាកាសភាគច្រើន រួមមាន ជនជាតិឥណ្ឌា សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងអាមេរិក ខណៈជនជាតិម៉ាឡេស៊ី ឡាវ កម្ពុជា វៀតណាម និង ចិន ស្ថិតក្នុងចំណោមប្រទេសដែលបានទៅលេងប្រទេសថៃច្រើនជាងគេតាមរយៈច្រកព្រំដែនគោក។

គួរកត់សម្គាល់ដែរថា ការលុបចោលលក្ខខណ្ឌរឹតបន្ទឹងរបស់ថៃបានធ្វើឱ្យពាណិជ្ជកម្មឆ្លងព្រំដែនមានការងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយចំនួនអ្នកធ្វើដំណើរបរទេសដែលចូលតាមច្រកព្រំដែនកើនឡើងកម្រិតខ្ពស់បំផុតបើធៀបក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

ក្រសួងទេសចរណ៍ និងកីឡាថៃ បាននិយាយថា ភ្ញៀវបរទេសប្រហែលជិត ៣ លាននាក់នឹងធ្វើដំណើរទៅកាន់ប្រទេសថៃចាប់ពីខែកក្កដារហូតដល់ចុងខែកញ្ញា។

គួរជម្រាបថា ក្នុងត្រីមាសចុងក្រោយនេះ ភ្ញៀវបរទេសប្រហែល ៤លាន៥សែននាក់ ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ខណៈនៅត្រឹមចុងឆ្នាំនេះ ត្រូវបានគេរំពឹងទុកថា នឹងទទួលបានភ្ញៀវបរទេសសរុបចំនួនជាង ៩ លាននាក់ និង ការទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍សរុបជិត ៣៦ពាន់លានដុល្លារផងដែរអាមេរិក៕




អត្ថបទបន្ទាប់


កសិដ្ឋានចិញ្ចឹមទាកាប៉ាហាក់មានទីផ្សារល្អ បើទោះបីកំពុងប្រឈមការប្រកួតប្រជែង និងតម្លៃចំណីកើនឡើងក្ដី

ព័ត៌មាន
ម្ចាស់កសិដ្ឋានភ្ញាស់កូនទាកាប៉ាមួយរូប នៅខេត្តកំពង់ឆ្នាំង ដែលកំពុងចិញ្ចឹមទាកាប៉ាជាងមួយពាន់ក្បាល ដើម្បីយកពងសម្រាប់ភ្ជាស់កូនលក់ បានអះអាងថា…

អតិផរណានៅប្រទេសចាយប្រាក់អឺរ៉ូកើនឡើងខ្លាំងមិនធ្លាប់មានដោយសារសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
អតិផរណានៅក្នុងបណ្តាប្រទេសចំនួន ១៩ ប្រទេស ដែលប្រើប្រាស់ប្រាក់អឺរ៉ូបានកើនឡើងខ្លាំងកាន់តែខ្ពស់ ដល់កំណត់ត្រាថ្មីមួយទៀត ដោយសារតែការកើនឡើងដ៏ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ