វិស័យធនាគារ

វិបត្តិកូវីដ១៩ផ្ដល់ឱកាសលូតលាស់អ្វីខ្លះសម្រាប់វិស័យធនាគារ?


អ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុបានអះអាងថា ដ្បិតថា វិបត្តិកូវីដ១៩បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យសំខាន់ៗជាច្រើននៃសេដ្ឋកិច្ចកម្ពុជា និងពិភពលោកក្ដី ប៉ុន្ដែ ក្នុងវិបត្តិនេះ ក៏បានផ្ដល់ឱកាសសម្រាប់ការពង្រឹងខ្លួនយ៉ាងរឹងមាំសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ពិសេស បញ្ហារីករាតត្បាតកូវីដ១៩បានកែប្រែឥរិយាបថអ្នកប្រើប្រាស់សេវាធនាគារ ឲ្យងាកមកប្រើប្រាស់សេវាធនាគារឌីជីថល កាន់តែច្រើនឡើងៗ ជាមួយនឹងសុវត្ថិភាពខ្ពស់។
លោក អុន សំអុល នាយកជាន់ខ្ពស់ធនាគារអេស៊ីលីដាសាខាចតុមុខ
ដោយ

លោក អុន សំអុល នាយកជាន់ខ្ពស់ធនាគារអេស៊ីលីដាសាខាចតុមុខ ឱ្យដឹងថា ទោះបីជួបព្យុះបោកបក់កូវីដ-១៩ នៅប៉ុន្មានឆ្នាំកន្លងមកនេះក្ដី ប៉ុន្ដែបញ្ហាប្រឈមមួយនេះ ក៏បានធ្វើឱ្យធនាគារអេស៊ីលីដា​ ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំជាង កាន់តែរឹងមាំ រីកចម្រើន ជាពិសេសជំរុញការអភិវឌ្ឍសេវាប្រើប្រាស់​ប្រព័ន្ធធនាគារឌីជីថលតែម្ដង ដោយធនាគារអេស៊ីលីដា មានអ្នកប្រើប្រាស់​សេវានេះ កើនឡើងយ៉ាងឆាប់រហ័ស។ ជាមួយនេះ ការផ្ដល់កម្ចី និងការទទួលប្រាក់បញ្ញើពីអតិថិជន​ក៏មានកើនឡើងខ្ពស់ដែរ។

បើតាម​លោក អុន សំអុល បានបញ្ជាក់ថា សម្រាប់​ធនាគារអេស៊ីលីដា​សាខាវិមានចតុមុខវិស័យ​ឥណទាន នៅក្នុងឆ្នាំ២០១៩ យើងមានសមតុល្យឥណទានប្រហែលជា ៤៨លានដុល្លារ ប៉ុន្ដែមកដល់ឆ្នាំ២០២១ យើងមានសមតុល្យឥណទាន ៦៦លានដុល្លារ ពោលគឺបានកើនឡើង ៣៧%។ រីឯ​ប្រាក់បញ្ញើសន្សំវិញ ក្នុងឆ្នាំ២០១៩ យើងមានប្រហែលខ្ទង់ ១២៥លាន[ដុល្លារ] និងក្នុងឆ្នាំ២០២១វិញ ប្រាក់បញ្ញើនៅធនាគារអេស៊ីលីដា​សាខាចតុមុខ​បានកើនរហូត ១៤០លានដុល្លាកើន ១២%។

អេស៊ីលីដា ធនាគារពាណិជ្ជខ្មែរ ដែលធំឈានមុខគេមួយនៅកម្ពុជា បានអភិវឌ្ឍប្រព័ន្ធបម្រើសេវាកម្មឌីជីថលកាន់តែសម្បូរបែប ហើយវាបានរួមចំណែក​នាំឱ្យសមតុល្យសាច់ប្រាក់ និងការប្រាស់ប្រាស់ពីអតិថិជន លើធនាគារ អេស៊ីលីដា កើនឡើងបន្តបន្ទាប់ដែរ។

លោកសំអុល បន្ថែមថា វឌ្ឍនភាពប្រព័ន្ធឌីជីថល នៃធនាគារអេស៊ីលីដានេះ នាំឱ្យតម្រូវការអតិថិជន កាន់តែលឿន រហ័ស ងាយស្រួល ចំណេញពេលវេលា ជាពិសេសបង្ការហានិភ័យកូវីដ-១៩ ស្របតាមបរិបទការរស់នៅថ្មីជាមួយជំងឺរាតត្បាតមួយនេះ។

លោក អុន សំអុល បានបញ្ជាក់យ៉ាងដូច្នេះថា «ធនាគារ អេស៊ីលីដា ជាធនាគាររបស់ខ្មែរយើង។ បច្ចុប្បន្ននេះ អតិថិជន មានការជឿជាក់ច្រើន ព្រោះថាប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត។ គាត់ជឿជាក់ថា គាត់អាចដាក់ប្រាក់សន្សំជាមួយធនាគារយើង បានការប្រាក់សន្សំ គាត់មានតម្រូវការឥណទាន។ មិនតែប៉ុណ្ណោះ ធនាគារយើង ឈរលើលំដាប់ថ្នាក់ល្បីទូទាំងប្រទេស ហើយឈានទៅវិនិយោគ នៅឯក្រៅប្រទេសទៀត។ ដូចដែលបច្ចុប្បន្ននេះ យើងមានបង្កើតក្រុមហ៊ុនបុត្រសម្ពន្ធនៅឡាវ និងមីយ៉ាន់ម៉ា។ កត្តាអស់ហ្នឹងហើយ ដែលធ្វើឱ្យអតិថិជនសប្បាយចិត្ត ជឿជាក់ ជាពិសេសជឿជាក់លើគោលការណ៍បម្រើអតិថិជនរបស់យើតែម្ដង»។

សូមបញ្ជាក់ថា ធនាគារ អេស៊ីលីដា បានបោះពុម្ពបណ្ណ អេធីអឹមអេស៊ីលីដា ចំនួនប្រមាណ ១លាន៦សែនបណ្ណជូនដល់អតិថិជន ស្របពេលដែល អេស៊ីលីដាម៉ូបាល បានទទួលមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជិត២លាន៣សែននាក់ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ ដែលអាចជួយឲ្យចរាចរសាច់ប្រាក់បានឆាប់រហ័សនៅក្នុងសេដ្ឋកិច្ច។

ដោយឡែក គិតត្រឹមដំណាច់ឆ្នាំ២០២១ សមតុល្យឥណទានរបស់ធនាគារអេស៊ីលីដាមានការកើនឡើងជាង ២០% ស្មើនឹងជាង៩២០លានដុល្លារ ចំណែកឯសមតុល្យប្រាក់បញ្ញើវិញមានការកើនឡើងជិត២៤% ស្មើនឹងជាង១ពាន់១រយលានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តមខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានសំខាន់ណាស់ វិជ្ជាជីវៈត្រឹមត្រូវ មិនមែនជួយតែប្រជាជនធម្មតាទេ តែជួយសង្គមជាតិបានច្រើន

ព័ត៌មាន
កម្មវិធី ពានរង្វាន់ លើកទឹកចិត្ត ចំពោះ អ្នកសារព័ត៌មាន ៥សម័យកាល តាំងពីទសវត្សរ៍១៩៧០ មកដល់ឆ្នាំ២០១០ ដែលរៀបចំឡើងដោយ ក្រសួងព័ត៌មាន នៅសាល…

ទីផ្សារកៅស៊ូឆ្នាំនេះមានស្ថានភាព ប្រែប្រួលតម្លៃយ៉ាងណាខ្លះធៀប ឆ្នាំមុន?

ព័ត៌មាន
តើទីផ្សារកៅស៊ូឆ្នាំនេះមានស្ថានភាព ប្រែប្រួលតម្លៃយ៉ាងណាខ្លះធៀប ឆ្នាំមុន? រយៈពេល ២ខែដំបូង ឆ្នាំនេះ កម្ពុជា ទទួលបានចំណូល ជាង ៥១លានដុល្លារ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ