ការទប់ស្កាត់មេរោគកូវីដ១៩

អគារThe Bridge ចាប់ផ្តើមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩


អគារ The Bridge ដែលជាគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយនៅចំកណ្តាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការណ៍បង្ការនានាដើម្បីធានាថា ទីតាំងរបស់ខ្លួនមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាស្របពេល ដែលជំងឺកូវីដ-១៩ កំពុងបន្តការរាតត្បាតនៅប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោក។
អគារThe Bridge ចាប់ផ្តើមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
ដោយ

អគារ The Bridge បាន​សហការ​ជាមួយ​ក្រុមហ៊ុន EnviroCam ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន HCC Group Co., Ltd ដែល​ជា​ក្រុមហ៊ុន​នាំមុខ​គេ​ក្នុង​ទីផ្សារ​កម្ពុជា​ក្នុង​វិស័យ​សេវាកម្ម​បរិស្ថាន ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​សម្រាប់​ការ​បាញ់ថ្នាំ​កំចាត់​មេរោគ​នៅ​ទីតាំង​ផ្សេង​ៗ​នៃ​អាគារ The Bridge នេះ​។ ថ្នាំ​បាញ់​សម្លាប់​មេរោគ​នេះ ត្រូវ​បាន​ក្រុមការងារ​នៃ​ក្រុមហ៊ុន EnviroCam អះអាង​ថា មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​ដ៏​មាន​កាច​សាហាវ​នេះ​។

ក្នុង​នាម​ជា​អគារ​ស្នាក់​នៅ​ផង និង​សម្រាប់​អាជីវកម្ម​ផង អគារ​ភ្លោះ The Bridge បាន​អនុវត្ត​វិធាន​ការណ៍​នេះ ក្នុង​គោលបំណង​ការពារ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ដើម្បី​ធ្វើ​ឱ្យ​អគារ​មាន​សុវត្ថិភាព​សម្រាប់​បុគ្គលិក​ធ្វើការ អ្នក​ស្នាក់​នៅ និង​ក្រុម​អ្នក​មក​ទស្សនា​គម្រោង​ផង​ដែរ​។

រហូត​មក​ដល់​ពេល​នេះ​ប្រទេស​កម្ពុជា​មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩​ចំនួន ១២៤ ករណី​ហើយ ខណៈ​ដែល​១២២​ករណី​ក្នុង​ចំណោម​នេះ ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រកាស​ថា បានជា​សះស្បើយ​ហើយ​។

អគារ The Bridge មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សំខាន់​មួយ​ដែល​មាន មន្ទីរ​ការិយាល័យ​រដ្ឋាភិបាល ហាង​លក់រាយ​ភោជនីយដ្ឋាន កន្លែង​កំសាន្ត ក្លឹ​ប​កីឡា ស្ថានទូត ផ្សារ​លក់ទំនិញ ធនាគារ មជ្ឈមណ្ឌល​សន្និបាត​និង​សាល​ពិព័រណ៍​កោះ​ពេជ្រ សាលាក្រុង​ភ្នំពេញ ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ១ និង​មាន​កន្លែង​សំខាន់​ៗ​ជា​ច្រើន​ទៀត​ដែល​ស្ថិត​នៅ​ក្បែរ​នឹង​អគារ​ទំនើប​មួយ​នេះ​។

គម្រោង The Bridge មាន​អគារ​ខ្ពស់​ចំនួន​ពីរ​គឺ អគារ​ខុន​ដូ និង​អគារ​សូ​ហូ​។ ក្នុង​កម្ពស់ ៤៥ ជាន់ ជា​អគារ​ខុន​ដូ និង​អា​ផាត​មិន ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​។ គម្រោង​នេះ​មាន​សូ​ហូ (​បន្ទប់​ដែល​អាច​ធ្វើការ​និង​ស្នាក់​នៅ​ជាមួយ​គ្នា​) សរុប​ចំនួន ៩៦៣ យូ​នី​ត​និង​ខុន​ដូ ៧៦២ យូ​នី​ត ។ ទាំងនេះ​ត្រូវ​បាន​បំពេញបន្ថែម​ដោយ​ហាង​លក់រាយ​ចំនួន ៤៧៥ និង​ហាង​លក់ទំនិញ ៣២ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមចិញ្ចឹមសត្វ៖ កសិករចិញ្ចឹមជ្រូកដួលរលំ ងាកមកចិញ្ចឹមមាន់វិញ នាំការឲ្យផ្គត់ផ្គង់លើសតម្រូវការ នៅអំឡុងពេលកូវីដ-១៩នេះ

ព័ត៌មាន
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា នៅអំឡុងពេលរដូវកាលកូវី-១៩នេះ ការចិញ្ចឹមសត្វរបស់កសិករមានទីផ្សារល្អ តែមានបញ្ហាខ្លះចំពោះការចិ…

មហាសេដ្ឋី​កំពូល​របស់​វៀតណាម​បើក​សេវា​​ទេសចរណ៍ដោយ​នាវា​​មុជទឹក​ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង

ព័ត៌មាន
មហាសេដ្ឋី​កំពូល​មួយរូប​របស់​វៀតណាម ដែលជា​ម្ចាស់​ក្រុមហ៊ុន​ដ៏ធំមួយឈ្មោះ Vingroup កាលពីពេលថ្មីៗនេះ បាន​ប្រកាស​ថា ក្រុមហ៊ុន​របស់​លោក​ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ