កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារចិនក្នុងតម្លៃជិត២ពាន់លានដុល្លារ

កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារចិនក្នុងតម្លៃជិត២ពាន់លានដុល្លារ នៅរយៈពេលជាង២ឆ្នាំចុងក្រោយនេះ


បើទោះបី នៅអំឡុងវិបត្តិកូវីដ១៩ វិស័យកសិកម្ម បានជួបប្រទះនូវបញ្ហាប្រឈមជាបន្តបន្ទាប់ តែវិស័យនេះនៅតែអាចឈរបានយ៉ាងរឹងមាំ និងបង្កើតឱកាសកាន់តែច្រើន ដូចជា ការពង្រីកវិសាលភាពនៃនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ពិសេសការនាំចេញផលិតផលកសិកម្មទៅទីផ្សារចិន បន្តកើនឡើង នារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ ជាក់ស្ដែង ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆមាសទី១ ឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលកសិកម្មជាង ២ពាន់៤រយលានតោន ទៅកាន់ទីផ្សារចិន ដែលគិតជាទឹកប្រាក់ជិត ២ពាន់លានដុល្លារអាមេរិក។
កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារចិនក្នុងតម្លៃជិត២ពាន់លានដុល្លារ នៅរយៈពេលជាង២ឆ្នាំចុងក្រោយនេះ

ផលិតផលកសិកម្ម ដែលកម្ពុជានាំចេញទៅចិនភាគច្រើន មានដូចជា អង្ករ ដំឡូងមី ផ្លែស្វាយ ស្រស់ គ្រាប់ស្វាយចន្ទី ជាដើម។ នេះបើយោងតាមរបាយការណ៍របស់ស្ថានទូតចិនប្រចាំកម្ពុជា។

របាយការណ៍របស់ស្ថានទូតចិនប្រចាំកម្ពុជា ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆមាសទី១ ឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលកសិកម្មជាង ២,៤លានតោន ទៅកាន់ទីផ្សារចិន ដែលគិតជាទឹកប្រាក់ជិត ២ពាន់លានដុល្លារ អាមេរិក។ ដោយឡែក បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករជាង ១៦ម៉ឺនតោន ទៅកាន់ប្រទេសចិន កើនឡើង១៧.៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ខណៈប្រទេសចិន គឺជាប្រទេសដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ រហូតជាង ៥០% នៃការនាំចេញអង្ករសរុបនៅក្នុងឆមាសទី១ ក្នុងឆ្នាំ២០២២នេះ។

ជុំវិញ កំណើនការនាំចេញកសិផលកម្ពុជា ទៅកាន់ចិន នេះដែរត្រូវបាន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គូសបញ្ជាក់ថា គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» បាននាំមកនូវផលប្រយោជន៍​យ៉ាងច្រើនដល់​វិស័យ​កសិកម្មកម្ពុជា។ មិនតែប៉ុណ្ណោះ វាក៏បង្កើនតម្លៃបន្ថែមលើកសិផលតាមរយៈការបង្កើត​តំបន់ឧទ្យាន​កែច្នៃផលិតផលកសិកម្ម, ជួយជំរុញការលើកកម្ពស់បច្ចេកវិទ្យាកសិផលកម្ពុជា កសាងហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាប្រភពហិរញ្ញវត្ថុ​ដោយតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី​រវាងកម្ពុជា និងចិនផងដែរ។ ក្រុមមន្រ្តីជំនាញ និងអ្នកជំនួញ ក្នុងវិស័យកសិកម្ម នៅតែចាត់ទុកប្រទេសចិន គឺជាទីផ្សារសំខាន់ និងចាំបាច់បំផុតសម្រាប់នាំចេញ​កសិផលកម្ពុជា និងបានកត់សម្គាល់ឃើញថា សន្ទុះនៃការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារ​ប្រទេសចិន មានកំណើន​ជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះជា ដំណើរការនាំចេញ​បានជួប​បញ្ហាប្រឈមខ្លះៗ ក៏ដោយ។ បើតាម ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បច្ចុប្បន្ន កម្ពុជា អាចនាំផលិតផលកសិកម្ម ចំនួន ៣៥មុខហើយ ទៅកាន់ទីផ្សារចិន ខណៈកម្ពុជា នឹងអាចនាំចេញផលិតផលកសិកម្មបន្ថែមទៀត ទៅកាន់ប្រទេសចិន នាពេលខាងមុខ។

បើទោះជាបែបនេះក្ដី មន្រ្តីជាន់ខ្ពស់កសិកម្មរូបនេះ ក៏បានគូសបញ្ជាក់ដែរថា រយៈពេលកន្លងមក វិស័យកសិកម្ម ក៏បានជួបប្រទះនូវបញ្ហាមួយចំនួនដែរ ពិសេសអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩ ដែលធ្វើឲ្យផលិតផលកសិកម្ម មួយចំនួនត្រូវកកស្ទះ ដូចជា ផ្លែមៀនប៉ៃលិន និងផ្លែស្វាយស្រស់ ជាដើម។ បើតាមការបញ្ជាក់ពីឯកឧត្តម ងិន ឆាយ ការអនុវត្តគោលការណ៍គ្មានកូវីដ១៩ របស់រាជរដ្ឋាភិបាលចិន បានជិះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ការនាំចេញផលិតផលកសិកម្មកម្ពុជា ដូច្នេះ ឯកឧត្តមសង្ឃឹមថា ក្រោយក្រសួងអាចដោះស្រាយបញ្ហានេះ វានឹងសម្រួលដល់ការដឹកជញ្ជូន និងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិន កើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានឈានដល់ ៦ពាន់លានដុល្លារ កើនឡើង ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងនោះ កម្ពុជា បាននាំទំនិញទៅកាន់ប្រទេសចិន មានទំហំទឹកប្រាក់ជាង ៦រយពាន់លានដុល្លារ ថយចុះ ៩% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ដោយឡែក ទំនិញចិនដែលនាំចូលមក​កម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ៥ពាន់លានុដល្លារ កើនឡើង ២៤% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


លោក Jack Ma សុខចិត្តបោះបង់អំណាចគ្រប់គ្រងក្រុមហ៊ុន ដើម្បីគេចចេញពីការគាបសង្កត់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង

ព័ត៌មាន
លោក Jack Ma បច្ចុប្បន្នត្រូវបានគេដឹងថាកំពុងធ្វើដំណើរកម្សាន្តរយៈពេលច្រើនសប្តាហ៍នៅអឺរ៉ុប បន្ទាប់ពីបាត់មុខជាសាធារណៈអស់រយៈពេលជិត ២ ឆ្នាំ ខណ…

ក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមហ៊ុន ប៉េង ហួត គ្រុប នាំយកវគ្រឿងឧបភោគបរិភោគ សម្ភារសិក្សា និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ឧបត្ថម្ភដល់វិទ្យាល័យអប់រំពិសេសកំពង់ចាម

ព័ត៌មាន
ចាប់តាំងពីមានឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការផ្អាកដំណើរការសាលារៀន សិស្សមិនបានទទួលទានអាហារពេលព្រឹកដែលមានជីវជាតិទៀតទេ។ បញ្ហានេះបានជះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ