កម្ពុជានាំចេញផលិតផលកាត់ដេរជាង៣ពាន់លានដុល្លារ

កម្ពុជានាំចេញផលិតផលកាត់ដេរសម្រេចបានជាង៣ពាន់លានដុល្លារ កើន២៥% នៅត្រីមាសទី១ ឆ្នាំ២០២២


បើទោះបីជា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបហាក់ជួបផលរំខានខ្លះៗ ដោយសារតែវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្ដី ប៉ុន្ដែ សមាគមរោងចក្រកាត់ដេរកម្ពុជា អះអាងថា ការបញ្ជាទិញផលិតផលកាត់ដេរសម្រាប់ត្រីមាសខាងមុខ នៅតែមានច្រើនគ្រប់គ្រាន់ សម្រាប់ឲ្យរោងចក្រផលិតដើម្បីនាំចេញ។
កម្មកររោងចក្រកាត់ដេរកំពុងដេរសម្លៀកបំពាក់
ដោយ

ជាក់ស្ដែង របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បង្ហាញ​ថា គ្រាន់តែ​នៅ​៣​ខែ​ដំបូង​នៅ​ឆ្នាំ​២០២២ ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​របស់​កម្ពុជា សម្រេច​បាន​ទឹកប្រាក់​ដល់​ទៅ​ជាង​៣​ពាន់​លាន​ដុល្លារ កើនឡើង​ជាង​៦០០​លាន​ដុល្លារ ឬ​ស្មើនឹង​អត្រាកំណើន​ជិត​២៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១​។ មន្ត្រីជាន់ខ្ពស់​សមាគម​រោងចក្រ​កាត់ដេរ​បង្ហាញ​ក្ដី​រំពឹង​ថា ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​នៅ​ពេញ​មួយ​ឆ្នាំ​២០២២​នេះ នឹង​ប្រព្រឹត្ត​ទៅ​ជាមួយនឹង​កំណើន​ជា​វិជ្ជមាន ដោយសារ​តែ​ភាព​អំណោយផល​នៃ​កត្តា​មួយ​ចំនួន ទាំង​កត្តា​ក្នុងស្រុក និង​កត្តា​ខាងក្រៅ​ផង​ដែរ​។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​គូសបញ្ជាក់​ថា សម្រាប់​ត្រីមាស​ខាង​មុខ​នេះ មានការ​បញ្ជា​ទិញ​ផលិត​ផលិតផល​កាត់ដេរ​នឹង​នៅ​តែ​មាន​គ្រប់គ្រាន់​សម្រាប់​ការ​ផលិត ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស បើ​ទោះបីជា កត្តា​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កំពុង​បង្ក​ផល​រំខាន​មួយ​ចំនួន​ក្ដី​។ បន្ថែម​ពី​នេះ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​មាន​ក្ដី​រំពឹង​ថា វិស័យ​កាត់ដេរ និង​វាយនភ័ណ្ឌ នៅ​តែ​អាច​រក្សា​បាន​នូវ​កំណើន​វិជ្ជមាន​នៅ​ពេញ​១​ឆ្នាំ​២០២២ នេះ​ដោយសារ​តែ​មាន​ភាព​អំណោយផល​ទាំង​កត្តា​ខាងក្នុង​និង​ខាងក្រៅ​ផង​ដែរ​។

អ្នកជំនាញ​សេដ្ឋកិច្ច​ធ្លាប់​អះអាង​ថា វិស័យ​កាត់ដេរ​កម្ពុជា នៅ​តែ​មាន​កំណើន​នាំ​ចេញ​ល្អ​ប្រសើរ ដ្បិតថា កម្ពុជា​ទទួល​បានការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទំនិញ​ជា​ច្រើន​ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក និង​អឺរ៉ុប ពិសេស ការ​បង្វែរ​ការ​បញ្ជា​ទិញ ពី​ប្រទេស​មួយ​ចំនួន ងាក​មក​រក​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ក៏​បាន​ជួយ​ឲ្យ​ផលិតផល​កាត់ដេរ វាយ​ន​ភណ្ឌ​របស់​កម្ពុជា​នៅ​តែ​មាន​ទីផ្សារ​ល្អ​។

យ៉ាងណា​ក៏​ដោយ​ចុះ ស្ថានការណ៍​មិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ពិភពលោក ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន រួម​ទាំង​បញ្ហា​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩​ផង​ដែរ​នោះ នៅ​តែ​ជា​ផល​រំខាន​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា​។

លោក កាំ​ង ម៉ូ​នី​កា ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា បញ្ហា​សង្គ្រាម​រវាង​រុ​ស្ស៊ី ជាមួយ​អ៊ុយ​ក្រែ​ន មក​ទល់​ពេល​បច្ចុប្បន្ន​នេះ អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ផង​ដែរ ដោយសារ​វា​បណ្តាល​ឲ្យ​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា​។ ជាក់ស្ដែង វិបត្តិ​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​នេះ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​តម្លៃ​ថាមពល ដែល​នាំ​ឲ្យ​មានការ​កើនឡើង​អតិផរណា ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ​ជាដើម​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២១ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កាត់ដេរ​សរុប​តម្លៃ​ជាង ១១​ពាន់​លាន​ដុល្លារ កើនឡើង​ជាង​១៥% ធៀប​នឹង​ឆ្នាំ​២០២០​។ យ៉ាងណាមិញ សកម្មភាព​ផលិត​នៃ​រោងចក្រ​កាត់ដេរ ក៏​បាន​ចាប់ផ្ដើម​វិល​មក​រក​ភាព​មមាញឹក​ឡើង​វិញ​ហើយ ក្រោយ​ពី​ឈប់​សម្រាក​នៅ​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ កាលពី​ស​ប្ដា​ហ៍​មុន​នេះ​។ បើ​តាម​លោក​កាំ​ង ម៉ូ​នី​កា ក្រោយ​ពី​បាន​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​រយៈពេល​បី​ថ្ងៃ​រួច​មក កម្មករនិយោជិត​ភាគច្រើន​បាន​វិល​ត្រលប់​ចូល​មក​បំពេញការងារ​ជា​ធម្មតា​វិញ​អស់ហើយ​គិត​មក​ទល់​ពេល​នេះ​៕

អត្ថបទ សោម ស្រី​ពេជ្រ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលគយសម្រេចបានជិត ៦០០លានដុល្លារ ថយចុះ២,៥% នៅត្រីមាសទី១ឆ្នាំ២០២២

ព័ត៌មាន
ស្ថិតក្នុងបរិបទនៃការរាតត្បាតកូវីដ១៩ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៅត្រីមាសទី១ ក្នុងឆ្នាំ២០២២ សម្រេចបានជិត៦០០លានដុល្លារ ស្ម…

ផ្សារទំនើបបោះដុំ ម៉ាក្រូ របស់ថៃគ្រោងនឹងបើសាខា២បន្ថែមទៀតនៅកម្ពុជា ក្នុងឆ្នាំ២០២២

ព័ត៌មាន
ការកើនឡើងនៃតម្រូវការផលិតផលប្រើប្រាស់កាន់តែច្រើនឡើងរបស់ប្រជាជនកម្ពុជា បានជំរុញឱ្យហាងលក់ទំនិញបរទេសជាច្រើនចូលមកបោះទីតាំងវិនិយោគនៅកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ