ពាណិជ្ជកម្មងាកមករកប្រព័ន្ធឌីជីថល

វិបត្តិកូវីដ១៩បានជំរុញឲ្យការធ្វើពាណិជ្ជកម្មងាកមករកប្រព័ន្ធឌីជីថលកាន់តែច្រើនមិនធ្លាប់មាន


នៅរយៈពេលប្រមាណ២ឆ្នាំមកនេះ វិបត្តិនៃមេរោគកូវីដ១៩ បានធ្វើឲ្យសកម្មភាពនៃការធ្វើ អាជីវកម្មមួយចំនួនជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ នៅក្នុងស្ថានភាពដ៏លំបាកនេះ វាក៏បានផ្ដល់ឱកាសសម្រាប់ម្ចាស់អាជីវកម្មបានផ្លាស់ប្ដូររបៀបធ្វើអាជីវកម្មរបស់ខ្លួនទៅរកការធ្វើអាជីវកម្មតាមប្រព័ន្ធឌីជីថលផងដែរ។
វិបត្តិកូវីដ១៩ បានជំរុញឲ្យការធ្វើពាណិជ្ជកម្មងាកមករក ប្រព័ន្ធឌីជីថលកាន់តែច្រើនមិនធ្លាប់មាន

បើ​តាម​រដ្ឋមន្ត្រី​ក​សួង​ពាណិជ្ជកម្ម​កម្ពុជា​អះអាង នៅ​អំឡុង​ពេល​មេរោគ​រាតត្បាត​នេះ ការ​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​ឡើង​បាន​ចាប់ងា​កមក​រក​ប្រតិបត្តិការ​តាម​ឌី​ជី​ថ​ល ខណៈ​ដែល​បច្ចុប្បន្ន​កម្ពុជា​ក៏​កំពុង​មាន​គោលនយោបាយ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​នេះ​ផង​ដែរ​។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អ៊ី​រ៉ុ​ប លើក​ទី​១ នា​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ថា នៅ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ការ​ឆ្លង​រីក​រាល​ត្បា​តនៃ​ជំងឺ​កូ​វី​ដ​-១៩ នេះ វា​បាន​ប្រែក្លាយ​សកម្មភាព​ពាណិជ្ជកម្ម​ជា​ច្រើន​មិន​ថា​កម្ពុជា​ឬ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ មក​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ឬ​ឌី​ជី​ថ​ល​វិញ ដែល​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​របៀប​ធ្វើ​ធុរកិច្ច និង​បាន​បង្ហាញ​ថា ប្រជាជន​មាន​ឆន្ទៈ​ក្នុង​ការ​ផ្សា​ភ្ជាប់​ជាមួយ​ប្រតិបត្តិការ​ឌី​ជី​ថ​ល​ច្រើន​ជាង​ពេល​ណា​ទាំងអស់​។

ទន្ទឹម​នេះ​ផង​ដែរ កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​សេដ្ឋកិច្ច និង សង្គម​ឌី​ជី​ថ​ល ហើយ​កំពុង​រៀបចំ​គោលនយោបាយ​ជាតិ​កម្មសិទ្ធិបញ្ញា ដែល​មាន​គោលបំណង ផ្តោត​ទៅ​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​សម្រាប់​បច្ចេកវិទ្យា និង​នវានុវត្តន៍​។

កាល​នុ​វត្ត​ភាព​នេះ វា​ចាំបាច់​ណាស់​សម្រាប់​កម្ពុជា​ក្នុង​ការ​ច្បាម​យក​នូវ​និន្នាការ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ជា​ពិសេស​ទាក់ទង​នឹង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដើម្បី​បង្រួម​គម្លាត​នៃ​ឧបករណ៍​ឌី​ជី​ថ​ល រវាង​កម្ពុជា​ជាមួយ​ប្រទេស​អភិវឌ្ឍន៍ និង​បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​បង្កើន​លទ្ធភាព​ឱ្យ​ពលរដ្ឋ​កម្ពុជា​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ដើម្បី​ជួយ​ជំរុញ​បន្ថែម​ដល់​សេ​ដ្ច​កិច្ច​កម្ពុជា​បន្ថែម​ទៀត​ផង​ដែរ​។

សូម​ជម្រាប​ថា បើ​ទោះបីជា​កម្ពុជា​ស្ថិត​នៅ​ក្នុង​បរិបទ​នៃ​មេរោគ​កូ​វី​ដ​-១៩​ក៏​ដោយ ក៏​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន រំពឹង​ថា នឹង​កើនឡើង​ក្នុង​រង្វង់​៣%​នៅ​ឆ្នាំ​២០២១ នឹង​បន្ដ​កើនឡើង​លើស​៥%​នៅ​ឆ្នាំ​២០២២៕

អត្ថបទ​៖ ហួ​ន ស្រី​នី​ត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រផលិតស្ករអំពៅខេត្តក្រចេះដំណើរការឡើងវិញក្រោយផ្អាកជាង១០ឆ្នាំ

ព័ត៌មាន
រោងចក្រផលិតស្ករអំពៅមួយកន្លែង នៅខេត្តក្រចេះ បានបើកដំណើរការឡើងវិញ ដើម្បីផលិតស្ករអំពៅសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្ត…

ថ្នាក់ដឹកនាំធនាគារកណ្ដាលវៀតណាម លើកសរសើរពីវឌ្ឍនភាពនៃវិស័យធនាគារនៅកម្ពុជា ទោះស្ថិតក្នុងបរិបទកូវីដ-១៩

ព័ត៌មាន
កិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បានពិភាក្សាផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, កា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ