មហិច្ឆតាចិនក្លាយជាមហាអំណាចសេដ្ឋកិច្ច

វិបត្តិនៅអ៊ុយក្រែននឹងមិនប៉ះពាល់មហិច្ឆតាចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅឆ្នាំ ២០៣០ឡើយ


ទីប្រឹក្សាជាន់ខ្ពស់របស់ទីក្រុងប៉េកាំង បានឱ្យដឹងថា សង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែននឹងមិនបញ្ឈប់ការជំរុញរបស់ចិន ដើម្បីនាំមុខសសហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខ១ នៅត្រឹមឆ្នាំ ២០៣០ នោះទេ បើទោះបីជាថ្មីៗនេះមានការលក់មូលបត្របំណុលរបស់ចិនដោយអ្នកវិនិយោគក្រៅប្រទេសកាន់តែច្រើនក៏ដោយ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន South China Morning Post។
ចិននឹងដណ្ដើមបានតំណែងមហាអំណាចសេដ្ឋកិច្ចលេខ១ពីអាមេរិក

ការ​លុកលុយ​របស់​រុ​ស្សី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​កើតឡើង គួប​ផ្សំ​នឹង​ការ​កើនឡើង​ភាព​តានតឹង​ជាមួយ​មហាអំណាច​លោក​ខាងលិច ភាព​គ្មាន​ស្ថិរភាព​ជាស​កល​ដែល​បណ្តាល​មក​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ការ​រំខាន​ជា​បន្តបន្ទាប់​ដែល​បណ្តាល​មក​ពី​មេរោគ​ឆ្លង គឺ​សុទ្ធ​សឹង​ជា​កត្តា​ដែល​បាន​ដាក់​សម្ពាធ​មក​លើ​សេដ្ឋកិច្ច​ចិន ខណៈ​ដែល​នៅ​ឆ្នាំ​២០២២ ចិន​កំណត់​គោលដៅ​កំណើនសេដ្ឋកិច្ច​ត្រឹមតែ​៥,៥%​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​២០២១ សេដ្ឋកិច្ច​ចិន​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​កើន ៨,១%​។ 

បើ​ទោះបីជា មាន​ផល​រំខាន​ច្រើន ពិសេស បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចិន​ក្ដី ប៉ុន្ដែ លោក Justin Lin Yifu ទីប្រឹក្សា​ជាន់ខ្ពស់​ទីក្រុង​ប៉េ​កាំ​ង​បាន​និយាយ​ថា លោក​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប៉ាន់​ប្រមាណ​ថា ប្រទេស​ចិន​នឹង​វ៉ា​ដាច់​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ២០៣០ ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​១​ក្នុង​ពិភពលោក​។ លោក​បន្ថែម​ថា  សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ប្រទេស​ចិន ប៉ុន្តែ​វា​ក៏​នឹង​ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក​ដូច​គ្នា​ដែរ​។ 

លោក Lin ក៏​ជឿ​ថា អតិផរណា​របស់​ប្រទេស​ចិន​នឹង​មិន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នោះ​ទេ បើ​ទោះបីជា​តម្លៃ​ប្រេង និង​អាហារ​កើនឡើង​ខ្ពស់​ក៏​ដោយ​។ 

ទីប្រឹក្សា​ជាន់ខ្ពស់​រដ្ឋ​ចិន​រូប​នេះ សង្ឃឹមថា​សង្គ្រាម​នឹង​បញ្ចប់​ឆាប់​ៗ​នេះ ហើយ​ប្រសិនបើ​ដូច្នេះ​មែន ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​ចិន នឹង​នៅ​មាន​កម្រិត​។

ទីប្រឹក្សា​ជាន់ខ្ពស់​រដ្ឋ​ចិន លោក Justin Lin Yifu ជឿជាក់​ថា ផ្អែក​តាម​ការ​ប៉ាន់ស្មាន​នូវ​កំណើនសេដ្ឋកិច្ច​ពោ​ពេញ​ដោយ​មហិច្ឆតា​របស់​លោក លើ​សក្ដានុពល​របស់​សេដ្ឋកិច្ច​ចិន នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ សេដ្ឋកិច្ច​ចិន​នឹង​មាន​លើស​សេដ្ឋកិច្ច​អា​មេ​រិ​ក​យ៉ាង​ហោច​ណាស់​២ ទៅ ៣ ពិ​ន្ធុ​ភាគរយ​។ ក្នុង​នោះ​ផង​ដែរ លោក​បាន​រិះគន់​សហរដ្ឋអាមេរិក ចំពោះ​ការ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​សកល រួម​ទាំង​ប្រព័ន្ធ​ទូទាត់ SWIFT និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ជា​ឧបករណ៍​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី​ផង​ដែរ​។ លោក​បាន​សង្កេត់​ធ្ងន់​ថា ពាណិជ្ជកម្ម និង​នយោបាយ គួរតែ​ត្រូវ​បាន​បំបែក​ចេញពី​គ្នា​។ 

មក​ទល់​ពេល​នេះ ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​សម្ព័ន្ធមិត្ត​បាន​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុ​ស្ស៊ី រួម​មានការ​ដក​ធនាគារ​រុ​ស្ស៊ី​ពី​ប្រព័ន្ធ​ទូទាត់​ហិរញ្ញវត្ថុ​អន្តជាតិ SWIFT រួម​ទាំង​ផែនការ​ក្នុង​ការ​កាត់​ផ្តាច់​ការ​នាំ​ចូល​ថាមពល​ពី​រុ​ស្ស៊ី​ផង​ដែរ​៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលស្នើឲ្យអាជ្ញាធរចាត់ការតាមផ្លូវច្បាប់ លើអ្នកប្រឌិតផ្សាយព័ត៌មានថា វ៉ាក់សាំងចិនអាចបង្កជាជំងឺមហារីកគ្រាប់ឈាម

ព័ត៌មាន
ក្រសួងសុខាភិបាល នៅថ្ងៃទី ១០ ខែមីនា បានប្រកាសស្នើឲ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកប្រឌិតព័ត៌មាន ដែលថា ថ្នាំវ៉ាក់សាំងកូវីដ១៩រ…

តើអឺរ៉ុប នឹងអាចដើរតាមអាមេរិកកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីដែរ ឬយ៉ាងណា?

ព័ត៌មាន
ចំណាត់ការរបស់ប្រធានាធិបតីអាមេរិកលោក ចូ ប៉ៃដិនកាលពីថ្ងៃអង្គារបានប្រកាសថា នឹងកាត់ផ្ដាច់សៃឈាមសំខាន់មួយនៃសេដ្ឋកិច្ចរុស្ស៊ី ដោយបានហាមប្រាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ