ការអភិវឌ្ឍខេត្តព្រះសីហនុ

តើអ្នកជំនាញយល់ឃើញបែបណាខ្លះ ជុំវិញការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង?


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជឿជាក់ថា ផែនការមេក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង វានឹងជួយទាក់ទាញវិនិយោគិនបរទេសឲ្យមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ខណៈដែលកន្លងមករាជរដ្ឋាភិបាលក៏បានត្រៀមខ្លួនជាស្រេចដើម្បីអភិវឌ្ឍខេត្តជាប់មាត់សមុទ្រមួយនេះ ដោយកន្លងមករដ្ឋាភិបាលចំណាយទុនរាប់រយលានដុល្លារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុ។ លើសពីនេះ វានឹងជួយលើកមុខមាត់ខេត្តព្រះសីហនុឲ្យក្លាយជាបណ្តុំឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សម្បូរបែប។
ទិដ្ឋភាពខេត្តព្រះសីហនុ ក្រោយវិធានការទប់ស្កាត់កូវីដ១៩ត្រូវបានដាក់ចេញ (រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ)

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​វិទ្យាស្ថាន​នគរូបនីយកម្ម និង​ឌី​សាញ​ស៊ិ​ន​ជិន​(UPDIS)​កាលពី​ថ្ងៃ​ទី​១៨​តុលា បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​សេវាកម្ម​រៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ក្លាយ​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​។ គោលបំណង​នៃ​ការ​រៀបចំ​ផែនការ​មេនេះ គឺ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឲ្យ​មាន​ភាព​រីក​ចម្រើន​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ក៏​ដូច​ជា​ដើម្បី​សម្រេច​ចក្ខុវិស័យ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឲ្យ​មាន​ចំ​ណួ​ល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL ឧកញ៉ា ចេ​ង ខេ​ង ចាត់​ទុក​គម្រោង​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង នឹង​ដើរតួ​នាទី​ជា​ច​លករ និង​ជា​មេដែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ស្រូប​ទាញ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ឲ្យ​ចូល​មក​អភិវឌ្ឍន៍​កម្ពុជា​កាន់តែ​ច្រើន ដែល​នឹង​ជួយ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​មួយ​កម្រិត​ទៀត​។

លើស​ពី​នេះ​ទៀត ឧកញ៉ា ចេ​ង ខេ​ង ជឿជាក់​ថា តាម​រយៈ​ផែនការ​មេនេះ វា​នឹង​ជួយ​ពាំនាំ​មក​ជាមួយ​នូវ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ថ្មី​ៗ​មក​កាន់​កម្ពុជា​ផង​ដែរ ដែល​វា​នឹង​ជួយ​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ក្លាយជា​បណ្តុំ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍​ដ៏​ស៊ី​វី​ល័យ​ដូច​ទីក្រុង​ធំ​ៗ​នៅ​មួយ​ចំនួន​នៅ​ក្នុង​តំបន់ និង​លើ​ពិភពលោក​។ 

ជាមួយ​គ្នា​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង គឺជា​ផ្នែក​មួយ​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​មធ្យម និង​វែង ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ឲ្យ​ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ក្នុង​ចំណោម​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​របស់​កម្ពុជា ព្រះ​សីហ​នុ​ជា​ខេត្ត​មាន​សក្តានុពល​សម្រាប់​ការ​អភិវឌ្ឍ ដ្បិត​ខេត្ត​នេះ​មាន​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​ល្អ រួម​ជាមួយ​កំពង់​ផែ អាកាសយានដ្ឋាន​អន្តរជាតិ និង​តំបន់ឆ្នេរ​ទេសចរណ៍​ជា​ច្រើន​ទៀត​។

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្លាប់​អះអាង​ថា នៅ​ពេល​អនាគត​ខាង​មុខ ខេត្ត​ព្រះ​សីហ​នុ​នេះ នឹង​ក្លាយជា​ច្រមុះ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ដើម្បី​អាច​នាំ​ចេញ​ទំនិញ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​បរទេស លែង​ពឹង​តែ​លើ​ច្រក​ប្រទេស​វៀតណាម ឬ​ថៃ ទៀត​ហើយ​។ បើ​តាម​ការ​អះអាង​របស់ ឯកឧត្តម វ​ង្សី វិស្សុត លោក​ជឿជាក់​ថា នឹង​មានការ​ផ្ទេរ​ឧស្សាហកម្ម​ផលិត​ពី​ក្រៅប្រទេស​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ នៅ​ពេល​ដែល​ប្លង់​មេ​បាន​រៀបចំ​រួច និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូច​ជា​ផ្លូវ ទឹក​ភ្លើង កំពង់​ផែ​ជាដើម​ត្រូវ​បាន​ស្ថាបនា​រួចរាល់​។

ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ក្លាយ​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ និង​ស្រូប​យក​ការ​វិនិយោគ​ពី​បរទេស ដែល​អាច​ឈាន​ឆ្ពោះទៅ​ជា​ក្បាលម៉ាស៊ីន ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​ចំនួន​៤​ចំណុច​។

ផែនការ​ទាំង​៤​នោះ​រួម​មាន អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ក្លាយជា​ទីក្រុង​ក្រុង​ដ៏​ល្បី និង​សំខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​, តំបន់​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​វ័យឆ្លាត និង​បំពាក់​ដោយ​សេវា​សាធារណៈ បិ​រ​ក្ខា​សម្រាប់​រស់នៅ​ដាប់​ពិភពលោក​, តំបន់​ប្រកបដោយ​បរិស្ថាន​បៃតង និង​តំបន់ឧស្សាហកម្ម​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​ចូលរួម​ប​ប្រើ​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​តំបន់ និង​សកលលោក និង​ជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ និង​ជា​ប្រភព​ចំណូល​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO នឹងជួយឲ្យប្រទេសក្រីក្រអាចទិញថ្នាំប្រឆាំងព្យាបាលកូវីដ១៩ក្នុងតម្លៃ ១០ដុល្លារក្នុងមួយកញ្ចប់

ព័ត៌មាន
ដើម្បីធានាថាប្រទេសក្រីក្រទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការធ្វើតេស្ត និងការព្យាបាលដោយសមធម៌ ថ្មីៗនេះកម្មវិធីដែលដឹកនាំដោយអង្គការសុខភ…

ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា៖ ជប៉ុនសន្យាបោះដៃចូលជួយកម្ពុជាលើការអភិវឌ្ឍន៍វិស័យថាមពល

ព័ត៌មាន
ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានបញ្ជាក់ថា ជប៉ុនបានបង្ហាញឆន្ទៈចូលរួមចំណែកជួយកម្ពុជាលើការអភិវឌ្ឍគម្រោងថាមពលអគ្គិសនីថ្មីៗនាពេលខាងមុខ ប្រសិនបើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ