ការនាំចេញកង់កម្ពុជាសម្រេចបានទឹកប្រាក់ ៩០០ លានដុល្លារ នៅឆ្នាំ២០២២

សេដ្ឋកិច្ចពិភពលោកមិនល្អ ប៉ុន្ដែការនាំចេញកង់កម្ពុជាសម្រេចបានទឹកប្រាក់ ៩០០ លានដុល្លារ កើនឡើង៤៣% នៅឆ្នាំ២០២២


នៅពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញកង់ទៅក្រៅប្រទេសក្នុងទំហំទឹកប្រាក់ចំនួន ៩០០ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញទៅកាន់ទីផ្សារគោលដៅភាគច្រើនរួមមាន សហរដ្ឋអាមេរិក អូស្រ្តាលី អាល្លឺម៉ង់ កាណាដា ជប៉ុន និងចិនជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
សេដ្ឋកិច្ចពិភពលោកមិនល្អ ប៉ុន្ដែការនាំចេញកង់កម្ពុជាសម្រេចបានទឹកប្រាក់ ៩០០ លានដុល្លារ កើនឡើង៤៣% នៅឆ្នាំ២០២២
ដោយ

បើតាមអ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា ការនាំចេញកង់របស់កម្ពុជាទៅទីផ្សារអន្តរជាតិមានកំណើនជាបន្តបន្ទាប់នេះ គឺដោយសារការធ្វើពិពិធកម្មសម្រាប់ទីផ្សារនាំចេញរបស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញការផលិតលើវិស័យកម្មន្តសាលកាន់តែខ្លាំងឡើងផងដែរ។

តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញកង់របស់កម្ពុជា នៅពេញមួយឆ្នាំ២០២២ កន្លងទៅនេះ សម្រេចបានក្នុងទំហំទឺកប្រាក់ចំនួន ៩០០ លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ៤៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ការសម្រេចបាននូវកំណើននាំចេញកង់ជាបន្តបន្ទាប់នេះ ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា ក៏ដោយសារកត្តាសំខាន់ៗមួយចំនួន ដូចជា កម្ពុជាទទួលបានទំនុកចិត្តពីអ្នកបញ្ជាទិញ និងស្វែងរកបានអ្នកបញ្ជាទិញកាន់តែច្រើន ហើយការផលិត និងការផ្គត់ផ្គង់របស់កម្ពុជា គឺបានត្រឹមត្រូវតាមតម្រូវការបញ្ជាទិញផងដែរ។ ឯកឧត្តម បន្ថែមថា ផលិតកម្មកង់នៅប្រទេសមួយចំនួនបានធ្លាក់ចុះ ក៏ជាកត្តាមួយជួយជំរុញឱ្យការនាំចេញកង់កម្ពុជាមានការកើនឡើងផងដែរ។

យ៉ាងណាមិញ បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ដែរថា ការនាំចេញកង់កម្ពុជាក្នុងឆ្នាំ២០២២នេះ ហាក់មានការកើនឡើងឡើងគួរឱ្យកត់សម្គាល់ ហើយកត្តាដែលនាំឱ្យមានកំណើននេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញ ជាក់ស្តែងការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារធំៗ ដូចជា អាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើមនោះ គឺសុទ្ធតែមានកំណើន។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិត និងដំឡើងកង់នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ចំនួន ០៥ រោងចក្រ ខណៈប្រទេសដែលនាំចូលកង់ពីកម្ពុជាភាគច្រើន រួមមាន អាមេរិក, អូស្រ្តាលី, អាល្លឺម៉ង់, បែលហ្ស៊ីក, កាណាដា, ជប៉ុន, និងចិនជាដើម៕




អត្ថបទបន្ទាប់


កម្ពុជាសម្រេចបានការនាំចេញគ្រឿងបង្គុំ និងសម្ភារៈអគ្គិសនីជិត ២ពាន់លានដុល្លារ នៅឆ្នាំ២០២២

ព័ត៌មាន
ការនាំចេញទំនិញសំខាន់ៗ របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅតែរក្សាបានកំណើនជាវិជ្ជមាន នៅក្នុងឆ្នាំ២០២២ ជាពិសេសកំណើននៃការនាំចេញគ្រឿងអគ្…

កូរ៉េខាងជើងព្រមានឆ្លើយតបដោយនុយក្លេអ៊ែរខ្លាំងក្លាបំផុតមិនធ្លាប់មាន ចំពោះសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង

ព័ត៌មាន
រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ទី ទី២ ខែកុម្ភៈ នេះ បានចេញមកគំរាមកំហែងថានឹងធ្វើការឆ្លើយតបដោយយោធាឱ្យបានខ្លាំងក្លាបំផុតមិនធ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ