គម្រោងអភិវឌ្ឍវារីអគ្គិសនីកាត់ទន្លេមេគង្គ

រាជរដ្ឋាភិបាលសម្រេចផ្អាកគម្រោងអភិវឌ្ឍវារីអគ្គិសនីកាត់ទន្លេមេគង្គ


ផែនការមេសម្រាប់វិស័យថាមពលរយៈពេល១០ឆ្នាំ (២០២០ដល់ ២០៣០ ) របស់កម្ពុជា ដែលបានអនុម័តថ្មីៗនេះ គ្មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតាមទន្លេមេគង្គទេ ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការ WWF ដែលបានប្រកាសក្រោយពេលដែលទទួលបានទូរស័ព្ទពីខាងមន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល ពីការផ្អាកនេះ។
រាជរដ្ឋាភិបាលសម្រេចផ្អាកគម្រោងអភិវឌ្ឍវារីអគ្គិសនីកាត់ទន្លេមេគង្គ(រូបភាព៖www.mrcmekong.org)
ដោយ

លោក សេង ទៀក នាយក​អង្គការ​WWF​កម្ពុជា បានអោយ​ដឹង​ថា «​ការ​រក្សា​ទន្លេមេគង្គ​ក្រោម​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​នៅ​តែ​មាន​លំហូរ​តាម​បែប​ធម្មជាតិ​គឺជា​ការ​សម្រេចចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស និង​ធម្មជាតិ ហើយ​អង្គការ WWF សូម​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្អាក​គម្រោង​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី ហើយ​ងាក​ទៅ​ស្វែងរក​ប្រភព​ថាមពល​ដទៃ​ទៀត​ដូច​ជា​ថាមពល​ពន្លឺព្រះអាទិត្យ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ថាមពល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​បាន​បន្ត​ថា​«​អង្គការ WWF ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​គាំទ្រ​ការ​អភិវឌ្ឍ​ផែនការ​ថាមពល​ប្រកបដោយ​និ​រត​ន្ត​រ​ភាព​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​ផ្តោត​លើ​ជម្រើស​ថាមពល​កកើត​ឡើង​វិញ​ដែល​មិន​ប៉ះពាល់​បរិស្ថាន ហើយ​ចូលរួម​ចំណែក​សម្រេច​គោលដៅ​ថាមពល​របស់​ប្រទេស​កម្ពុជា ដោយ​មិន​ចាំបាច់​ធ្វើ​ទំនប់​កាត់​ទន្លេ​ដែល​កំពុង​ហូរ​តាម​បែប​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ឡើយ​។​”

លោក ម៉ាក ហ្គ័​រ​ហ្សូ (Marc Goichot) ប្រធាន​កម្មវិធី​ទឹកសាប នៃ​អង្គការ WWF ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​បញ្ជាក់​ដែរ​ថា «​ការ​ពន្យា​ពេល ១០ ឆ្នាំ ក្នុង​ការ​ផ្អាក​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​នានា​កាត់​ទន្លេ​មេ​គ​ង្ក ដែល​បាន​ប្រកាស​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ដំណឹង​ល្អ​បំផុត​សម្រាប់​អនាគត​មនុស្ស​រាប់​លាន​នាក់​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ និង​ជីវៈចម្រុះ​ជា​ច្រើន ដែល​ពឹង​អាស្រ័យ​នឹង​ទន្លេ​នេះ ជា​ពិសេស​គឺ​សម្រាប់​សត្វ​ផ្សោត​មេគង្គ (Irrawaddy dolphin) នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រភេទ​សត្វ​ទឹកសាប​សំខាន់​ជាស​កល​។ លោក​ថា «​វិទ្យាសាស្ត្រ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ទំនប់​វា​រី​អគ្គិសនី​អាច​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នូវ​ប្រភេទ​ត្រី​ជា​ច្រើន ព្រមទាំង​រាំងស្ទះ​លំហូរ​ដីល្បាប់ ដែល​អាច​នឹង​ព​ន្លឿ​ន​ការ​ជន់​លិច និង​ការ​រួម​តូច នៃ​ដីសណ្តរ និង​គម្រាមកំហែង​ដល់​ទិន្នផល​ស្រូវ​ជា​ច្រើន​កន្លែង សហគមន៍​នេសាទ និង​និរន្តរភាព​សេដ្ឋកិច្ច នៃ​ប្រទេស​វៀតណាម​។ 

ប្រធាន​កម្មវិធី​ទឹកសាប នៃ​អង្គការ WWF ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក មាន​ជំនឿ​ចិត្ត​ថា ការ​សម្រេចចិត្ត​យ៉ាង​ត្រឹមត្រូវ​របស់​ប្រទេស​កម្ពុជា​គឺជា​ឧទាហរណ៍គម្រូ​មួយ​សម្រាប់​ប្រទេស​ដទៃ​ទៀត ឲ្យ​ទទួលស្គាល់​ថា​ទន្លេ​ដែល​មាន​លំហូរ​តាម​ធម្មជាតិ​ផ្តល់​អត្ថប្រយោជន៍​ដែល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​មនុស្ស និង​ប្រភេទ​សត្វ​ជា​ច្រើន​រាប់​មិន​អស់ ដែល​ពឹង​អាស្រ័យ​លើ​ទន្លេ​នេះ​។​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


១៩ មីនា ២០២០៖ កម្ពុជារកឃើញករណីវិជ្ជមាន កូវីដ១៩ ចំនួន ១០នាក់ថ្មីទៀត, សរុបឡើង​ដល់ ៤៧នាក់ហើយ!

ព័ត៌មាន
ក្រសួងសុខាភិបាល បានឲ្យ​ដឹង​នៅវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី១៩ មីនា ២០២០នេះ ថា មនុស្ស​ ១០នាក់​បន្ថែមទៀត ត្រូវបាន​គេរក​ឃើញថា វិជ្ជមាន​វីរ…

អង្គការ​ WWF ថា ការ​មិន​ឱ្យ​មាន​ទំនប់​វារី​អគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​និង​ធម្មជាតិ

ព័ត៌មាន
អង្គការ WWF បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០​នេះ ថា ផែនការ​ថាមពល​មេ រយ:ពេល​១០ឆ្នាំ ដែល​ត្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ