គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចការសាងសង់បានជិត៣០%ហើយ ខណៈផ្លូវយន្ដហោះរត់បានតភ្ជាប់ទាំងស្រុង


មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលបានអះអាងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ តម្លៃជិត១ពាន់លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុនចិននោះ សម្រេចបានការសាងសង់ជិត៣០%ហើយ។ ជាមួយគ្នានេះ ផ្លូវយន្ដហោះរត់នៅក្នុងព្រលានយន្ដហោះនេះ ក៏ ត្រូវបានសាងសង់តភ្ជាប់ផ្លូវយន្តហោះរត់រួចរាល់ទាំងស្រុងហើយដែរ ដែលផ្លូវនេះនៅក្នុងមានប្រវែងជាង៣គីឡូម៉ែត្រ និងទទឹង៤៥ម៉ែត្រ។ នេះបើតាមការអះអាងរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី ២៣ខែឧសភា។
គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ រូបភាព៖ ទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល បានឲ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២២ គម្រោងព្រលានយន្ដហោះសៀមរាបអង្គរនេះ សម្រេចបានជិត ៣០%ហើយ។ បន្ថែមពីនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា ការភ្ជាប់ផ្លូវរត់យន្តហោះនេះ នឹងធ្វើឲ្យកម្ពុជា កាន់តែអាចទាក់ទាញបន្ថែម​នូវអ្នកដំណើរ រួមទាំងអ្នកវិនិយោគ ដោយសារអាកាសយានដ្ឋានដ៏ទំនើបនេះ មានលទ្ធភាពអាចឲ្យ​យន្តហោះ​ប្រភេទធុនធំចុះចតបាន និងអាចស្រូបយកអ្នកដំណើរចន្លោះពី ៧លាននាក់ ទៅ១០លាននាក់ ឯណោះក្នុងមួយឆ្នាំ។ អ្នកជំនាញរូបនេះ បានបង្ហាញក្ដីរំពឹងផងដែរថា គម្រោងនេះ នឹងអាចសាងសង់ជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍឲ្យវិស័យអាកាសចរណ៍ប្រសើរឡើង ក៏ដូចជា អាចទាក់ទាញអ្នកដំណើរបន្ថែមឲ្យចូលមកកម្ពុជា ក្រោយបញ្ចប់គម្រោងសាងសង់នៅដំណាក់កាលទី១។

បើតាមស្ថានទូតចិន ការងារសាងសង់គម្រោងផ្លូវយន្ដហោះរត់ដែលទើបបានតភ្ជាប់រួចរាល់នេះ គឺធ្វើឡើងបានរួចរាល់មុនពេលកំណត់ទៅទៀត ព្រមទាំងបានអះអាងថា ផ្លូវនេះត្រូវបានអភិវឌ្ឍឡើងតាមស្ដង់ដារបច្ចេកទេសខ្ពស់ផងដែរ ខណៈដែលតាមផែនការ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ត្រូវបានគេរំពឹងថា នឹងត្រូវសាងសង់រួចរាល់ និងបើកឲ្យដំណើរការសាកល្បងនៅខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ ផ្លូវយន្តហោះរត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលវិនិយោគសាងសង់ដោយភាគីចិន ត្រូវបានតភ្ជាប់ទាំងស្រុងហើយ ដែលវាមានប្រវែង៣៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ។

គម្រោងព្រលានយន្ដហោះសៀមរាបអង្គរ ត្រូវបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលបានចុះបញ្ជីរួមគ្នាក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនចិនចំនួន៣ គឺក្រុមហ៊ុនYunnan Investment Group, ក្រុមហ៊ុនYunnan Construction and Investment Group និងក្រុមហ៊ុនYunnan Airport Group។ គម្រោងនេះ មានតម្លៃទុនវិនិយោគសរុបប្រហែល​៨៨០លានដុល្លារអាមេរិក និងចំណាយពេលលើការងារសាងសង់​រយៈពេល​៣ឆ្នាំ ដោយគ្រោងនឹងបញ្ចប់​នៅត្រឹមខែ​មីនា​ឆ្នាំ២០២៣។

បើតាមប្រភព័ត៌មាន China News Service បានឲ្យដឹងដែរថា ទន្ទឹមនឹងការទទួលបាននូវអត្ថប្រយោជន៍ជាច្រើន នៅក្នុងដំណើរការនៃការសាងសង់គម្រោងខាងលើនេះ ក្រុមវិស្វករ និងអ្នកសាងសង់ ក៏បានជួបនូវផលវិបាកមួយចំនួនផងដែរ ដូចជា បញ្ហាការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ សីតុណ្ហភាពខ្ពស់ ភ្លៀងធ្លាក់ និងរយៈពេលយូរក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ជាដើម។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី បញ្ហាទាំងនេះ មិនបានរាំងស្ទះដល់ដំណើរការនៃការសាងសង់គម្រោងនេះនោះទេ ថែមទាំងអាចបញ្ចប់ការសាងសង់មុនពេលកំណត់ ទៀតផង។

សូមបញ្ជាក់ថា គម្រោងខាងលើនេះ មានចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត និងមានចម្ងាយ៥១គីឡូម៉ែត្រ ពីក្រុងសៀមរាប។ អាកាសយានដ្ឋាន សៀមរាប-អង្គរ គ្របដណ្តប់លើផ្ទៃដីចំនួន ៧រយហិកតា ជាមួយនឹងដីអភិវឌ្ឍអាជីវកម្ម ដែលនៅជុំវិញមានផ្ទៃដីចំនួន១ពាន់ហិកតា។ តាមផែនការ គម្រោងអាកាសយានដ្ឋាននេះ គ្រោងនឹងដាក់ឱ្យដំណើរការ នៅខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោងវិនិយោគ BOT (សាងសង់ ប្រតិបត្តិការ និងផ្ទេរ) ពោលគឺ នៅក្រោយក្រុមហ៊ុនគ្រប់គ្រងបានរយ:ពេល៥៥ឆ្នាំ ព្រលានយន្ដហោះនេះ នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ចង់បង្កើតកិច្ចព្រមព្រៀងជាមួយកម្ពុជា និងឈានទៅបង្កើមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏សំខាន់មួយ

ព័ត៌មាន
លោកសាស្ត្រាចារ្យ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក Klaus Schwab បានលើកឡើងនៅក្នុងជំនួបជាមួយនឹងសម្តេចទេជោ ហ៊ុន សែន នៅថ្ងៃទី២៤ឧសភាថា លោកក៏ច…

អ្នកជំនាញ៖ ចរន្ដដឹកជញ្ជូនទំនិញចេញ-ចូលរវាងកម្ពុជា-ចិនល្អប្រសើរឡើងវិញបន្តិច ទោះចិនបន្តរឹតបន្តឹង

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា ការដឹកជញ្ជូនទំនិញចេញ-ចូលរវាងកម្ពុជា-ចិន បានបង្ហាញសញ្ញាវិជ្ជមានបន្តិចវិញហើយ គឺលែងសូវមានការកកស្ទះច្រើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ