រុស្ស៊ីដាក់ឱសានវាទឱ្យអ៊ុយក្រែនគិតពិចារណាដើម្បីចរចារគ្នា!

វិមានក្រឹមឡាំងដាក់ឱសានវាទឱ្យអ៊ុយក្រែនពិចារណាយល់ព្រមចរចា ឬក៏ទុកឱ្យកងទ័ពរុស្ស៊ីជាអ្នកសម្រេចលើរឿងនេះ


រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃចន្ទ ទី២៦ ធ្នូ បានផ្តល់ឱសានវាទដល់អ៊ុយក្រែន ដើម្បីបំពេញសំណើចរចារបស់ទីក្រុងមូស្គូ ដោយត្រូវចុះចាញ់សង្គ្រាមនេះ និងប្រគល់ទឹកដីដែលរុស្ស៊ីវាយដណ្តើមកាន់កាប់បានមកឲ្យរុស្ស៊ីគ្រប់គ្រង បើមិនដូច្នេះទេ ទីក្រុងម៉ូស្គូ នឹងទុកឱ្យកងទ័ពជាអ្នកសម្រេចចិត្តលើបញ្ហានេះជំនួសវិញ។
វិមានក្រឹមឡាំងដាក់ឱសានវាទឱ្យអ៊ុយក្រែនពិចារណាយល់ព្រមចរចា ឬក៏ទុកឱ្យកងទ័ពរុស្ស៊ីជាអ្នកសម្រេចលើរឿងនេះ

ការថ្លែងឡើងរបស់មន្ត្រីជំនិតរបស់លោក ពូទីននេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីបានលើកឡើងចំៗនឹងសំណើសុំចរចារជាមួយប្រទេសអ៊ុយក្រែន ប៉ុន្ដែ អ៊ុយក្រែនហាក់មិនឱនក្បាលដាក់រុស្ស៊ីបន្ដិចណាឡើយ និងថា លោកពូទីន គ្មានឆន្ទៈក្នុងការចរចាពិតប្រាកនោះឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

មែនទែនទៅ រដ្ឋអំណាចទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបានច្រានចោលការស្នើចរចារបស់លោក ពូទីន ខណៈដែលកងកម្លាំងរុស្ស៊ីនៅតែបន្តវាយប្រហារទីក្រុងធំៗរបស់អ៊ុយក្រែនរួមទាំងមីស៊ីល និងគ្រាប់រុក្កែត ទោះចំពេលដែលពិធីបុណ្យណូអែលកំពុងប្រារព្ធក្នុងប្រទេសទាំងពីរយ៉ាងណាក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានដកស្រង់សម្តីលោក ឡារូវ ដោយលោកបាននិយាយថា៖ «សំណើរបស់វិមានក្រឹមឡាំង គឺការរំសាយកងទ័ព និងលុបបំបាត់របបណាស៊ីបែបថ្មី ដែលគ្រប់គ្រងក្នុងប្រទេសអ៊ុយក្រែន ដែលគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី រួមទាំងទឹកដីថ្មីរបស់រុស្ស៊ីផងដែរ»។ លោកសង្កត់ធ្ងន់ថា «វាងាយល់ណាស់ ការចរចារ គឺជាប្រយោជន៍សម្រាប់អ៊ុយក្រែនទៅវិញទេ ប៉ុន្ដែ បើអ៊ុយក្រែនរឹងទទឹងមិនធ្វើតាមទេនោះ បញ្ហានេះនឹងត្រូវបានសម្រេចដោយកងទ័ពរុស្ស៊ី តែម្ដង ដែលលោកចង់សម្ដៅថា នឹងបន្ដវាយប្រហារលើអ៊ុយក្រែនឲ្យកាន់តែខ្លាំងក្លាថែមទៀត។

ស្របពេលដែលសង្គ្រាមបានឈានជើងចូលដល់ខែទី១១ហើយនោះ កងកម្លាំងរុស្ស៊ីបានបង្កើនការសម្រុកវាយប្រហារពីភាគខាងកើត និងភាគខាងត្បូងនៃទឹកដីអ៊ុយក្រែន បើទោះបីជាមានការវាយឱ្យដកថយជាបន្តបន្ទាប់ពីសំណាក់កងទ័ពអ៊ុយក្រែនកងពិតមែន។

កាលពីថ្ងៃច័ន្ទ ទី២៦ធ្នូ យន្តហោះគ្មានមនុស្សបើកដែលគេជឿថា ជារបស់អ៊ុយក្រែនបានជ្រៀតចូលដោយហោះបានចម្ងាយរាប់រយគីឡូម៉ែត្រតាមដែនអាកាសរុស្ស៊ី និងបណ្តាលឱ្យមានការផ្ទុះគួរឱ្យភ្ញាក់ផ្អើលនៅឯមូលដ្ឋានយោធាសំខាន់ៗ នៃមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូ។ ហើយការវាយប្រហារចុងក្រោយនេះ គឺបង្ហាញយ៉ាងច្បាស់ថា រុស្ស៊ីមានចន្លោះប្រហោងក្នុងការការពារដែនអាកាសរបស់ខ្លួនពិតមែន។

នៅថ្ងៃដដែលនោះ ទីក្រុងម៉ូស្គូត្រូវបានរាយការណ៍ឱ្យដឹងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបណ្តាលឱ្យធ្លាក់ទៅលើមូលដ្ឋានទ័ពអាកាស Engels របស់ខ្លួន និងបណ្តាលឱ្យទាហានបីនាក់ស្លាប់។ ទោះជាយ៉ាងណា អ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយទេ ក្នុងការវាយប្រហារលើទឹកដីរុស្ស៊ីក្នុងចម្ងាយរាប់រយគីឡូម៉ែត្រពីប្រទេសអ៊ុយក្រែននេះ។

ក្នុងនោះដែរ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានយន្តហោះចម្បាំងណាត្រូវបានខូចខាតនោះទេ ប៉ុន្តែគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រុស្ស៊ី និងអ៊ុយក្រែនបាននិយាយថា មានយន្តហោះជាច្រើនត្រូវបានបំផ្លាញ។

យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់កាលពីថ្ងៃចន្ទទី ២៦ខែធ្នូថា ស្ថានភាពនៅជួរមុខក្នុងតំបន់ Donbas គឺមានការសភាពយ៉ាប់យ៉ឺន ដោយលោកលើកទឹកចិត្តឱ្យកងទ័ពបន្តប្រយុទ្ធទប់ទល់ និងផ្តោតអារម្មណ៍ការពារប្រទេសពីការឈ្លានពានឱ្យបានក្នុងរដូវរងាដ៏ពិបាកនេះ។ ចាប់តាំងពីការឈ្លានពានមក ជនស៊ីវិលអ៊ុយក្រែនរាប់ម៉ឺននាក់បានស្លាប់នៅក្នុងទីក្រុងនានា ដែលរុស្សីវាយកម្ទេចស្ទើរៀបដល់ដី ហើយទាហានរាប់ពាន់នាក់ទាំងរុស្ស៊ី និងអ៊ុយក្រែនត្រូវបានសម្លាប់ ដែលវាជាជម្លោះប្រដាប់អាវុធ និងបង្កឱ្យមានវិបត្តិសាកលដ៏ធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។




អត្ថបទបន្ទាប់


តៃវ៉ាន់បង្កើនពេលវេលាដល់១ឆ្នាំសម្រាប់ការបំពេញកាតព្វកិច្ចយោធា ក្រោយមើលឃើញពីការគំរាមកំហែងរបស់ចិនកាន់តែខ្លាំង

ព័ត៌មាន
បើប្រភពពីខាងអាជ្ញាធរកោះតៃវ៉ាន់បានឲ្យដឹងថា ទីក្រុងតៃប៉ិនឹងប្រកាសអំពីផែនការពង្រីករយៈពេលនៃការបំពេញកាតព្វកិច្ចយោធាពីរយៈពេល៤ខែនាពេលបច្ចុប្ប…

ហេតុអ្វីកំណើនសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ាននៅឆ្នាំ២០២៣ នឹងថយលឿនជាងឆ្នាំ២០២២?

ព័ត៌មាន
ការស្រាវជ្រាវថ្មីមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) បានបង្ហាញថា កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៣ នៅប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ាន ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ