ពិព័រណ៍ផលិតផលខ្មែរ

ក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៥ នៅខែធ្នូខាងមុខ


ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៥ កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃ ទី ១៥-១៨ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
រូបតំណាង ៖ក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៥ នៅខែធ្នូខាងមុខ រូបភាព៖ ក្រសួងពាណិជ្ជកម្ម

ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឱ្យមានសកម្មភាពរស់រវើកឡើងវិញ បន្ទាប់ពីបានអាក់ខានមួយរយៈដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេស ជំរុញ ការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើន សេដ្ឋកិច្ចជាតិ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនៃការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៥ កម្រិតអន្តរជាតិ ក្រសួងពាណិជ្ជកម្មនឹងមានរៀបចំ ព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនដូចជា សិក្ខាសាលាស្តីពីការជំរុញ សកម្មភាព ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះអនុស្សរណៈ យោគយល់លើ កិច្ចការ ពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រនិងអភិវឌ្ឍន៍វិស័យឯកជន។ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឱ្យមានសកម្មភាពរស់រវើកឡើងវិញ បន្ទាប់ពីបានអាក់ខានមួយរយៈដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេស ជំរុញ ការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើន សេដ្ឋកិច្ចជាតិ។

ជាពិសេស ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ នឹងផ្តល់នូវកាលានុវត្តភាពថ្មី ក្នុងការតភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្មក្នុងស្រុករវាង រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា និងរវាងកម្ពុជា ជាមួយអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានអញ្ជើញ វិនិយោគិន សហគ្រិន ផលិតករ ពាណិជ្ជករ ដែលមានបំណងចង់ ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៥ ឆ្នាំ២០២២ ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ឬមានគម្រោងចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាជាមួយដៃគូរបស់ខ្លួន សូមអញ្ជើញមកបំពេញបែបបទចូលរួម និងផ្ញើគម្រោងរបស់ខ្លួន មកអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ជាកំហិត៕




អត្ថបទបន្ទាប់


គម្រោងអគារពហុមុខងារ Odom កម្ពស់៤៥ជាន់ បើកសម្ពោធការិយាល័យលក់ជាផ្លូវការហើយ!

ព័ត៌មាន
Odom ជាគម្រោងអគារពាណិជ្ជកម្មពហុមុខងារ កម្ពស់៤៥ជាន់ ដ៏ទំនើបថ្មីមួយទៀត ដែលត្រូវនឹងលេចរូបរាងឡើងនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញនាពេលឆាប…

សម្តេចតេជោ ហ៊ុន សែន ថា ឆ្នាំនេះអគ្គិសនីកម្ពុជាខាតបង់ថវិកាជាង១០០លានដុល្លារ និងអំពាវនាវឲ្យសន្សំសំចៃការប្រើប្រាស់អគ្គិសនី

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាស្ថាប័នរដ្ឋទាំងអស់ ចូលរួមសន្សំសំចៃ លើការប្រើប្រាស់ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ