អគារ​ The Peak កម្ពស់ ៥៥ជាន់

The Peak កម្ពស់ ៥៥ជាន់ ផុសឡើងដល់៤០ជាន់ហើយ


ល្បឿននៃការសាងសង់អគារ The Peak ដែលមជ្ឈដ្ឋានជាតិ និង អន្តរជាតិទទួលស្គាល់ថា ជាអគារខ្ពស់ទំនើបជាងគេមួយនៅក្នុងទីក្រុងភ្នំពេញ បាននិងកំពុងបោះពួយសាងសង់យ៉ាងលឿន រហូតមកដល់ពេលនេះ សាងសង់ដល់ជាន់ទី ៤០ ហើយ។ ក្រុមហ៊ុននឹងសាងសង់ដើម្បីបញ្ចប់គម្រោងទៅតាមផែនការមេ ដែលក្រុមហ៊ុនបានគ្រោងទុក។ នេះបើតាមការបញ្ជាក់ពីប្រធានគម្រោងសាងសង់អគារ The Peak បានប្រាប់ ខេមបូណូមីស។
The Peak កម្ពស់ ៥៥ជាន់ ផុសឡើងដល់៤០ជាន់ហើយ គិតត្រឹម​ដើម​ខែ​ធ្នូ ២០១៨នេះ។
ដោយ

នេះ​គឺ​ជា​​ចំណុច​មួយ​​ដែល​បាន​បញ្ជាក់​​យ៉ាង​​ច្បាស់​​ប្រាប់​​អតិថិជន​​ថា គ្រប់​​គម្រោង​​សាង​សង់​​ដោយ​​ក្រុមហ៊ុន រើលប្រ៊ីដ ឡែនដ៏ ដែល​​បាន​​សហការ​​ជាមួយ​​នឹង​​ក្រុមហ៊ុន Oxley Holdings មិន​មាន​​គម្រោង​​ណា​​មួយ​ផ្អាក ឬ​ក៏​ដំណើរ​ការ​យឺត​យ៉ាវ​​នោះ​ទេ ក្រុមហ៊ុន​​ធ្វើ​ឲ្យ​​ទាន់​​ផែនការ ឬ លឿន​​មុន​ផែនការ ដើម្បី​​អភិវឌ្ឍ​​ទៅ​តាម​​កិច្ចសន្យា​​ដែល​​ក្រុមហ៊ុន​​បាន​ធ្វើ។

ការវិនិយោគ​សាងសង់ អគារ The Peak នេះ ជា​ការ​​សហការ​​វិនិយោគ​​រួម​គ្នា​​រវាង ​លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​វើលប្រ៊ីដ​គ្រុប និង ​ក្រុមហ៊ុន​​អភិវឌ្ឍន៍​​អចលន​ទ្រព្យ​​មក​ពី​​ប្រទេស​​សិង្ហ​បុរី ដែល​មាន​​ឈ្មោះ​ថា Oxley Holdings ។

អគារ The Peak មាន​ទីតាំង​​ស្ថិត​នៅ​​មិន​ឆ្ងាយ​​ពី​អគារ​ភ្លោះ The Bridge នោះ​ទេ។ អគារ​នេះ​ស្ថិត​​នៅ​ក្នុង​​សង្កាត់​​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការ​មន រាជ​ធានី​ភ្នំពេញ។ អគារ The Peak គ្រោង​​នឹង​​បញ្ចប់​ការ​សាងសង់​​រួច​រាល់​​នៅ​ក្នុង​​ឆ្នាំ​ ២០២០​ខាង​មុខ​នេះ។

The Peak បាន​បោះទុន​​វិនិយោគ​​ទឹក​​ប្រាក់​​ចំនួន ៥៨០​លាន​​ដុល្លារ​​អាមេរិក មាន​​កម្ពស់​​ចំនួន ៥៥​ជាន់ ដែល​ក្នុង​​នោះ​មាន​ដូចជា ​ខុនដូ​ ផ្សារ​ទំនើប កន្លែង​​ការិយាល័យ​​កម្រិត A មាន ៣៥​ជាន់ និង ២០​ជាន់ នៅ​ខាង​​លើ​ នឹង​ត្រូវ​​​រៀបចំ​​សម្រាប់​​សណ្ឋាគារ​​លំដាប់​​ផ្កាយ ៥ ឈ្មោះ​ថា Shangri-La ជា​សណ្ឋាគារ​​ដ៏​ល្បីល្បាញ​​នៅ​​លើ​​ពិភព​លោក ដែល​​មក​ពី​​ទីក្រុង​​ហុងកុង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋីអចលនទ្រព្យ ពុង ឃាវសែ ៖ ការបោះទុនវិនិយោគក្នុងវិស័យសំណង់មិនព្រួយបារម្ភឡើយ !

ព័ត៌មាន
អ្នកឧកញ៉ា ពុង ឃាវសែ បានបង្ហាញពីគំនិតសុទិដ្ឋិនិយម ថា ការវិនិយោគលើវិស័យសំណង់ និង អចលនទ្រព្យនៅតែបន្តកើនឡើង និងមិនមានសញ្ញាណាមួយដែលធ្វើឲ្យ…

អគារ The Bridge បើកដំណើរការពោរពេញទៅដោយក្រុមហ៊ុនល្បីៗនៅទីនោះ

ព័ត៌មាន
អគារភ្លោះខ្ពស់ The Bridge ដែលបានបើកទ្វារប្រតិបត្តិការអាជីវកម្មកាលពីពេលថ្មីៗនេះ ទទួលបានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ ក្រុមហ៊ុន អាជីវកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ