តំបន់ប៉ែកឦសាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពន្យល់ពីហេតុផលដែលជ្រើសរើសតំបន់ប៉ែកឦសានធ្វើជាប៉ូលសេដ្ឋកិច្ចទី៤


រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យកំណត់យកតំបន់ប៉ែកឦសាន ដើម្បីបង្កើតជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា។ ការបង្ហាញពីគោលបំណងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នាតំបន់ឦសាន ក៏ព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បានសម្លឹងឃើញពីសក្ដានុពលខ្ពស់នៃវិស័យកសិ-ឧស្សាហកម្ម និងធនធានរ៉ែ ក្នុងខេត្តមួយចំនួន នៅប៉ែកឦសាននេះ។
កំណាត់ផ្លូវជាតិលេខ៧ ចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ

បើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចនឹងបន្ដអភិវឌ្ឍន៍ប្រែក្លាយប៉ែកឦសានឱ្យទៅជាប៉ូលសេដ្ឋកិច្ចទី៤ បន្ថែមទៀត។

ថ្លែងនាឱកាសដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ នៅថ្ងៃទី៧ ខែកុម្ភៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះ សម្ដេចមានគោលដៅឱ្យកម្ពុជា បង្កើតប៉ូលសេដ្ឋកិច្ចចំនួន៤ បន្ទាប់ពីប៉ូលសេដ្ឋកិច្ចចំនួន៣ បានចេញជារូបរាង។ បើតាមសម្ដេច រាជធានីភ្នំពេញ ត្រូវបានកំណត់ជាប៉ូលសេដ្ឋកិច្ចទី១,ខេត្តព្រះសីហនុ បានកំណត់ជាប៉ូលសេដ្ឋកិច្ចទី២ និងខេត្តសៀមរាប ត្រូវបានកំណត់ជាប៉ូលសេដ្ឋកិច្ចទី៣ ខណៈតំបន់ប៉ែកឦសាន រាជរដ្ឋាភិបាលគ្រោងនឹងបង្កើតជាប៉ូលសេដ្ឋកិច្ចទី៤ ដោយពឹងផ្អែកលើវិស័យកសិ-ឧស្សាហកម្ម និងធនធានរ៉ែ។ 

សម្ដេចបានបន្តទៀតថា នៅតាមបណ្ដាខេត្តមួយចំនួន នាប៉ែកឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ជាដើម សុទ្ធតែមានសក្ដានុពល ពិសេសខេត្តក្រចេះ មានសក្ដានុពលផ្នែកកសិ-ឧស្សាហកម្ម ខណៈខេត្តមណ្ឌលគិរី កំពុងមានសក្ដានុពលផ្នែកធនធានរ៉ែ។ បើតាមសម្ដេច ហ៊ុន សែន ត្រឹមតែរយៈពេល ៧ខែកន្លងមក កម្ពុជា បានផលិតមាសជាង ១ពាន់៧រយគីឡូក្រាម ដែលជាមធ្យម កម្ពុជា អាចផលិតមាស បានប្រមាណ ៨០គីឡូ ទៅ១០០គីឡូ ឯណោះ ក្នុងមួយសប្ដាហ៍ ដូច្នេះ ទើបសម្ដេចមានគោលដៅដាក់តំបន់ប៉ែកឦសានជាប៉ូលសេដ្ឋកិច្ចទី៤។

ជុំវិញការផលិតមាសនេះ ត្រូវបានសម្ដេច ហ៊ុន សែន គូសបញ្ជាក់ទៀតថា កម្ពុជា មិនទាន់មានការស្រាវជ្រាវអស់នៅឡើយ ដូចជា រ៉ែបុកស៊ីត រ៉ែធ្យូថ្ម និងមានកន្លែងផលិតមាស ដទៃទៀត ដែលមិនទាន់បានប្រើប្រាស់។ 

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ធ្លាប់បានអះអាងប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណរុករករ៉ែលោហៈចំនួន២៦ អាជ្ញាបណ្ណដល់ក្រុមហ៊ុនចំនួន១៦ ដែលមកពីប្រទេសចិន អូស្ត្រាលី កាណាដា និងកម្ពុជា បានចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ មានក្រុមហ៊ុនមួយចំនួនកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃសក្តានុពលធនធានរ៉ែ និងមួយចំនួនទៀតកំពុងរៀបចំរបាយការណ៍សិក្សាលទ្ធភាពនៃជម្រកធនធានរ៉ែ។ ខណៈនៅឆ្នាំ២០២២ នេះក៏មានក្រុមហ៊ុនរុករករ៉ែមាសចំនួន៤ទៀត បានចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួននៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបាន «ពានរង្វាន់និយោជកឆ្នើមក្នុងព្រះរាជាណាចក្រកម្ពុជា» (Cambodia’s Best Employer Brand Awards) សម្រាប់ឆ្នាំ2022 ពីស្ថាប័នអន្តរជាតិ!

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​ឱ្យ​ដឹង​នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២២ ថា ខ្លួន​មានមោទកភាពយ៉ាងខ្លាំងដែលទទួលបាន «ពានរង្វាន់និយោជក…

តម្លៃភាគហ៊ុនអេស៊ីលីដាហក់ឡើងខ្ពស់ ក្រោយក្រុមហ៊ុនអេស៊ីលីដាហ្វាយណាន់ស្សល់ ត្រាស់ប្រកាសទិញភាគហ៊ុនរយៈពេល៥ឆ្នាំ

ព័ត៌មាន
ធនាគារអេស៊ីលីដាកាលពីពេលថ្មីៗបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីផែនការវិនិយោគរបស់អេស៊ីលីដាហ្វាយណាន់ស្សល់ ត្រាស់(AFT) ដែលជាភាគហ៊ុនិកធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ