ប្រាក់ឈ្នួលអប្បបរ

រាជរដ្ឋាភិបាលថៃគ្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាចន្លោះពី ៥% ទៅ ៨% ដល់កម្មករ ក្រោយផ្អាកដំឡើង២ឆ្នាំ


បើតាមគណៈកម្មាធិការប្រាក់ឈ្នួលជាតិ និង រដ្ឋមន្ត្រីក្រសួងការងារថៃបានឱ្យដឹងថា រដ្ឋាភិបាលថៃគ្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករជាលើកដំបូង ក្រោយពីបានផ្អាកមកអស់រយៈពេលជាង២ឆ្នាំមកនេះ ដោយការដំឡើងនេះ នឹងមានចន្លោះ ៥% ទៅ ៨% ដើម្បីជួយកម្មករទប់ទល់នឹងផលប៉ះពាល់នៃជំងឺរាតត្បាត។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
រាជរដ្ឋាភិបាលថៃគ្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាចន្លោះពី ៥% ទៅ ៨% ដល់កម្មករ ក្រោយផ្អាកដំឡើង២ឆ្នាំ

លោក Phijit Deesui សមាជិកគណៈកម្មាធិការប្រាក់ឈ្នួលជាតិ​របស់ថៃ​បានប្រាប់បានអះអាង​នៅកាលពីថ្ងៃទី ៨ ខែ សីហាថា គណៈកម្មាធិការប្រាក់ឈ្នួលជាតិរំពឹង​នឹងបើកកិច្ចប្រជុំអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមា​នៅចុងខែសីហានេះ។ លោកបានបន្តថា ប្រាក់​ឈ្នួលប្រចាំខែ​នឹង​ត្រូវ​បាន​ដំឡើង​ចន្លោះ​ជាង ៩ ដុល្លារ ទៅ១០ដុល្លារ បន្ថែមលើប្រាក់ខែគោលបច្ចុប្បន្ន ហើយសំណើនេះ​កំពុង​រង់ចាំ​ការ​អនុម័ត​ពី​គណៈរដ្ឋមន្ត្រីថៃ។

រដ្ឋមន្ត្រីក្រសួងការងារថៃលោក Suchart Chomklin បានប្រាប់រ៉យទ័រថា រដ្ឋាភិបាលចង់ឱ្យការដំឡើងប្រាក់ឈ្នួលចាប់ផ្តើម​ពីចុងឆ្នាំនេះ ជាជាងនៅដើមឆ្នាំក្រោយ។ លោក​បាន​ថ្លែង​ថា លោក​ចង់​ឲ្យ​រឿង​នេះ​កើត​ឡើង​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ព្រោះ​ប្រជាជនកំពុងប្រឈមមុខនឹង​បញ្ហាជា​ច្រើន​ក្នុង​ការ​ចំណាយ​លើ​ការ​រស់​នៅ ខណៈប្រទេសថៃមិន​បានដំឡើង​​ប្រាក់​ឈ្នួល​ជា​យូរ​មក​ហើយ ដោយប្រាក់ឈ្នួលដែលបានដំឡើងចុងក្រោយនៅក្នុងខែមករា ឆ្នាំ ២០២០ ហើយការដំឡើង​គឺមានអត្រាចន្លោះ ១,៦% ទៅ ១,៨%ប៉ុណ្ណោះ។

គួរកត់សម្គាល់ថា តួលេខថ្មី​ក្នុងការដំឡើងនេះ នឹងធ្វើឱ្យប្រាក់ឈ្នួលជាមធ្យមប្រចាំខែរបស់ប្រទេសថៃទទួលបានចន្លោះពីជាង ២៧៨ ដុល្លារ ទៅប្រមាណ ៣០០ដុល្លារ ដែលវាជាកម្រិតខ្ពស់បំផុតមួយ​ក្នុងប្រទេស​នៃតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ចាក់ថា នៅប្រទេសវៀតណាម ប្រាក់ឈ្នួលជាមធ្យមរបស់រដ្ឋាភិបាល​សម្រាប់តំបន់ដែលជា​មូលដ្ឋាន​ផលិតកម្មមានចន្លោះពី ១៤០ ដុល្លារ ទៅ ២០០ ដុល្លារ ក្នុងមួយខែ ខណៈ ប្រទេសកម្ពុជា​ប្រាក់ឈ្នួលជាមធ្យមមានចន្លោះពី ១៩៤ ដុល្លារក្នុងមួយខែ៕




អត្ថបទបន្ទាប់


ចិនសន្យាកាត់ពន្ធនាំចូលទំនិញពីប្រទេសក្រីក្រចំនួន១៦ រួមទាំងកម្ពុជា ដើម្បីប៉ះប៉ូវផលរំខានពាណិជ្ជកម្មដែលប្រេះស្រាំជាមួយអាមេរិក

ព័ត៌មាន
ប្រទេសចិននឹងកាត់បន្ថយពន្ធលើមុខទំនិញដែលជាប់ពន្ធស្ទើរតែទាំងអស់ ដែលនាំចូលពីប្រទេសក្រីក្របំផុតទាំង១៦របស់ពិភពលោក ដែលក្នុងនោះក៏មានប្រទេសកម្ពុ…

កម្ពុជារំពឹងថា ចុងខែកញ្ញាខាងមុខនឹងអាចទាមទារប្រយោជន៍មួយភាគធំត្រឡប់មកវិញ ពីប្រេងឆៅជិត៣០ម៉ឺនបារ៉ែលដែលត្រូវគេលួច

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល អះអាងថា កម្ពុជាបានតតាំងផ្នែកច្បាប់យ៉ាងស្វិតស្វាញក្នុងការទាមទារត្រឡប់មកវិញនូវប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ