ការចាក់វ៉ាក់សាំងដូសទី៣របស់កម្ពុជា

តើល្បឿននៃការចាក់វ៉ាក់សាំងដូសទី៣របស់កម្ពុជា កើនដល់កម្រិតណាហើយ?


បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមឱ្យមានការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ កាលពីថ្ងៃទី៦ ខែសីហារួចមក គិតមកដល់ត្រឹមថ្ងៃទី០៩ ខែសីហា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី ៣ ប្រមាណជិត ៤ម៉ឺននាក់ហើយ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល។
យុទ្ធនាការចាក់វ៉ាក់សាំង អាស្រ្តាហ្សេនីកា ដូសជំរុញឬដូសទី៣នៅកម្ពុជា រូបភាព៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន

ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ (​អា​ស្ត្រា​ហ្សេ​នី​កា​) ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​ដល់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ ទាំង​រដ្ឋ និង​ឯកជន មន្ត្រីរាជការ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំង​៧ រួម​មាន បាត់ដំបង បន្ទាយ​មាន​ជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និង ព្រះ​វិហារ និង មន្ត្រីរាជការ​ជាប់កិច្ចសន្យា កងទ័ព គ្រួសារ​កងទ័ព នគរបាល និង អតីត​តយុទ្ធ​ជន បាន​ចាប់ផ្ដើម​ដំណើរការ​ហើយ​។

យ៉ាងណាមិញ គិត​មក​ត្រឹម​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២១ ចំនួន​អ្នក​បាន​មក​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ មាន​ចំនួន​ប្រមា​ន​ជិត ៤​ម៉ឺន​នាក់​ហើយ ខណៈ​កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ទូទៅ នៅ​ទូ​ទាំង​ប្រទេស​សម្រេច​បាន​ជិត ៨០% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ដែល​ត្រូវ​ចាក់ ១០​លាន​នាក់​។ ដោយឡែក ការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី​១២ ដល់​ក្រោម​១៨​ឆ្នាំ សម្រេច​បាន ១៦% ធៀប​ជាមួយនឹង​គោលដៅ​ប្រមាណ​ជិត​២​លាន​នាក់​។ 

សូម​បញ្ជាក់​ផង​ដែរ​ថា អ្នក​ដែល​អាច​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ ដូ​ស​ទី​៣ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សា​នី​កា ត្រូវ​តែ​ជា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ឬ ស៊ី​ណូ​វ៉ា​ក់ រួចរាល់​ទាំង​ពីរ​ដូ​ស  ហើយ​ត្រូវ​មាន​គម្លាត​ពី ៦​ខែ​ទៅ ៨​ខែ បន្ទាប់​ពី​ដូ​ស​ទី​១​។ ដោយឡែក សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ AstraZeneca ចំនួន​២​ដូ​សរួច​ហើយ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សុំ​ការ​យោគយល់ ដោយសារ​តែ​មិន​ផ្ដល់​ជូន​វ៉ាក់សាំង AstraZeneca ដូ​ស​ទី​៣​ជូន​បាន​ទៀត​ទេ ព្រោះតែ​ពុំ​បាន​សិក្សា​ពី​គម្លាត និង ពុំ​មាន​វ៉ាក់សាំង​នេះ​គ្រប់គ្រាន់​។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួងសុខាភិបាល​បាន​គូសបញ្ជាក់​ថា ទោះបីជា​បុគ្គល​ម្នាក់​ៗ​បាន​ទទួល​វ៉ាក់សាំង​រួចរាល់ ឬ ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ហើយ​ក្ដី ក៏​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ ៣​ការពារ ៣​កុំ ដើម្បី​ការពារ និង​ទប់​ស្តា​ត់​ការ​ឆ្លង​រីក​រាលដាល​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ណបញ្ជាក់សុខភាពកូវីដ-១៩ ក្លែងក្លាយកំពុងចរចាប្រើប្រាស់នៅមេរិក និង អឺរ៉ុបកាន់តែច្រើន

ព័ត៌មាន
ការប្រើប្រាស់បណ្ណបញ្ជាក់សុខភាពកូវីដក្លែងក្លាយកាន់តែច្រើន ក្លាយជាប្រធានបទក្តៅនៅអាមេរិក និង អឺរ៉ុប។ ថ្មីៗកន្លងមកនេះ គេធ្លាប់តែបានដឹង និងបាន…

បញ្ហាតម្លៃថ្នាំ-ជីកសិកម្មកើនខ្ពស់ នៅតែជាឆ្អឹងទទឹងក សម្រាប់ជំរុញការអភិវឌ្ឍវិស័យកសិកម្ម

ព័ត៌មាន
វិស័យកសិកម្មនៅកម្ពុជាត្រូវបានគេមើឃើញថា គឺជាវិស័យមួយដែលមានភាពធន់ជាងគេ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា នៅក្នុងអំឡុងពេលនៃការរីករាតត្បាតក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ