អត្ថបទក្រុមហ៊ុន

ទិវាសុវត្ថិភាពអ៊ីនធឺណិត៖ ការគោរពគ្នាគឺជារឿងដែលគួរធ្វើ


ទិវាសុវត្ថិភាពអ៊ីនធឺណិត ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែកុម្ភៈ នៅទូទាំងពិភពលោក រួមទាំងនៅប្រទេសកម្ពុជាផងដែរ ដែលនៅឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីអ៊ីនធឺណិតកាន់តែប្រសើរ»។ ការប្រារព្ធទិវានេះរំឭកពិភពលោកឱ្យគិតអំពីរបៀបប្រើប្រាស់អ៊ីនធឺណិតឱ្យកាន់តែប្រសើរឡើង និងថា កម្មវិធីផ្ញើសារដើរតួនាទីយ៉ាងសំខាន់។
ទិវាសុវត្ថិភាពអ៊ីនធឺណិត៖ ការគោរពគ្នាគឺជារឿងដែលគួរធ្វើ

សម្រាប់​ឪពុកម្តាយ វា​ជា​រឿង​សំខាន់​ក្នុង​ការ​លើក​ទឹក​ចិត្ត​​ក្រុម​​គ្រួសារ​របស់​ខ្លួន​​ឱ្យ​ពិចារណា​ដោយ​​​ប្រុង​ប្រយ័ត្ន​អំពី​សារ​ដែល​ពួកគេ​​ផ្ញើ​ កំណត់ព្រំដែន​សម​ស្រប​ដើម្បី​ទទួល​បាន​​បទពិសោធ​​រីក​រាយ​និង​វិជ្ជមាន ខណៈ​ពេល​ដែល​រក្សា​​​សុវត្ថិភាព។ យោង​តាម​របាយ​ការណ៍​ថ្មីៗ​បាន​បង្ហាញ​ថា ប្រហែល​ពាក់​កណ្តាល​នៃ​សារ​ជាសំ​ឡេង​ទាំង​អស់​នៅ​លើ​កម្មវិធី Messenger គឺ​មក​ពី​ប្រទេស​​កម្ពុជា។ តោះ​ទៅ​មើល​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញ​និយម​​មួយ​នេះ និង​ចែក​រំលែក​គន្លឹះ​មួយ​ចំនួន​​សម្រាប់​ការ​​ផ្ញើសារ​​ប្រកប​​ដោយ​​ការ​​គោរព និង​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ក្រុម​គ្រួសារ។

និយាយ​ជា​មួយ​គ្រួសារ​របស់​អ្នក ​ជា​ពិសេស​កូនៗ​អំពី​ការ​ផ្ញើ​សារប្រកប​ដោយ​សុវត្ថិភាព

ដំបូង​ឡើយ រក​ឱ្យ​ឃើញ​ថា ​​តើ​ការ​គោរព​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក ហើយ​​ការ​គោរព​​​មើល​ទៅ​​យ៉ាង​ដូច​ម្តេច​ដែរ​នៅ​ក្នុង​ប្រអប់​សារ​របស់​អ្នក។ តើ​វា​នៅ​មាន​កម្រិត? តើ​អ្នកកំពុង​​ប្រើ​ប្រាស់​​ភាសា​អធ្យាស្រ័យ​និង​កំប្លែង​សមរម្យ​ទេ? និយាយ​ជា​មួយ​កូន​របស់​អ្នក ហើយ​រកឱ្យ​ឃើញ​ថា តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួកគេ។ គិត​អំពី​ទំនាក់​ទំនង ឬ​សារ​ដែល​អាចប្រើ​​ជ្រុល​លើ​ស​ដែន​កំណត់។ បន្ទាប់​មក ​ចាត់​វិធានការ​ប្រសិន​បើ​សមស្រប។ នោះ​អាច​មាន​ន័យ​ថា និយាយ​ជា​មួយ​អ្នក​ផ្ញើ​អំពី​អ្វី​ដែល​ពួកគេ​បាន​ផ្ញើ ឬ​​ប្រើប្រាស់​​​ឱ្យ​បាន​ច្រើននូវ​មុខងារ​សុវត្ថិភាព​​​នៅ​ក្នុង​កម្មវិធី​​របស់​អ្នក ដូច​ជា​ការ​កំណត់​កម្មវិធី Messenger (Messenger setting) ការ​រាយ​ការណ៍ ការ​ប្លុក ឬ​ការ​ដាក់​កម្រិត​ជា​ដើម។

កំណត់​ព្រំដែន​របស់​អ្នក

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​មើល​ការ​កំណត់​កម្មវិធី Messenger របស់​អ្នក។ អ្នក​អាច​កំណត់​ថាតើ​ឱ្យ​​​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​ឃើញ​ថា​អ្នក​អនឡាញ​ឬ​អុហ្វ​ឡាញ គ្រប់​គ្រង​ថាតើ​សារ​របស់​អ្នក​ណាអាច​​ផ្ញើ​មកកាន់​​​ថត​សំណើ​សារ (Message Request) ​របស់​អ្នក ហើយ​អ្នកណា​មិន​អាច​​ផ្ញើសារ​ឱ្យ​អ្នក​បាន​ទាល់​តែ​សោះ។

គ្រប់​គ្រង​ប្រអប់​សំបុត្រ​របស់​អ្នក

អ្នក​អាច​រាយការណ៍​អំពី​សារ​មួយបាន​​ប្រសិន​បើ​អ្នក​គិត​ថា​ សារ​នោះ​ហួស​ដែក​កំណត់ ហើយ​ផ្ទុយ​នឹង​ស្តង់ដារ​សហគមន៍។ អ្នក​អាច​ជ្រើស​រើសយក​ការ​​ប្លុក​ទំនាក់​ទំនង ដូច្នេះ​ពួកគេ​នឹង​មិន​អាច​ទាក់​ទងមក​​អ្នក​បាន​ទៀត​ទេ។ កុំ​បារម្ភ កម្មវិធី Messenger នឹង​មិន​ប្រាប់​ពួកគេ​ថា អ្នក​បាន​ប្លុក ឬ​រាយ​ការណ៍​ពួកគេ​ទេ។

តើ​ការ​ប្លុក​គឺជា​វិធានការ​ខ្លាំង​ជ្រុល​ពេក​មែនទេ? កម្មវិធី Messenger អនុញ្ញាត​ឱ្យ​អ្នក​រឹត​បន្តឹង​ទំនាក់​ទំនង ដែល​មាន​ន័យ​ថា វា​នឹង​លុប​ការ​ជជែក​ចេញ​ពី​បញ្ជី Chats របស់​អ្នក ហើយ​វា​នឹង​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​នោះ​ដឹង​ថា អ្នក​កំពុងអនឡាញ ឬ​ថា អ្នក​បាន​អាន​សារ​របស់​ពួកគេ​ទេ។

បង្កើត​បទពិសោធ​កម្មវិធី​ដែល​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​កុមារ

ការ​កំណត់​ព្រំដែន​មាន​សារៈ​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​គ្រួសារ។ ដោយ​​សារ​ការ​​ចំណាយ​​ពេល​​អនឡាញរបស់​កុមារ​កើនឡើង ទិវាសុវត្ថិភាព​អ៊ីនធឺណិត​​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​ឪពុក​ម្តាយ​ដើម្បី​បញ្ឈប់ និង​វាយតម្លៃ​ពី​របៀប​ដែល​កូន​របស់​ពួកគេ​កំពុង​ធ្វើ​ទំនាក់​ទំនង​​ជា​មួយ​ពិភព​អនឡាញ។ អ្នក​អាច​ប្រើ​កម្មវិធី Messenger Kids ដែល​មាន​​មុខងារ​គ្រប់​គ្រង​និង​លទ្ធភាព​មើល​ឃើញ ដែល​ឪពុក​ម្តាយអាច​ប្រើ​ដើម្បី​បង្កើត​បទពិសោធ​កម្មវិធី​ដែល​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​កូនៗ​របស់​ខ្លួន រាប់​ចាប់​ពី​ការ​ត្រួត​ពិនិត្យ​មើល​ថា តើ​ពួកគេ​កំពុង​​និយាយ​ជា​មួយ​អ្នក​ណា​ញឹក​ញាប់​បំផុត រហូត​ដល់​ការ​ទាញ​យក​​​ព័ត៌មាន​របស់​កូន​ពួកគេ។

សម្រេច​ចិត្ត​ថា អ្វី​ដែល​ដំណើរ​ការ​បាន​សម្រាប់​អ្នក

ដើម្បី​ជួយ​អ្នក​បង្កើត និង​រក្សា​ទំនាក់​ទំនង​ប្រកប​ដោយ​សុវត្ថិភាព ក៏​ដូច​ជា​កំណត់​ព្រំដែន​សំខាន់ៗ​​ទាំង​អស់​នោះ កម្មវិធី Messenger បាន​បង្កើត​មែក​ធាង​ការ​សម្រេច​ចិត្ត​ដ៏​ងាយ​ស្រួល​មួយ ដើម្បី​ណែនាំ​អ្នក​អំពី​មុខងារ​សម​ស្រប ដែល​អនុញ្ញាត​ឱ្យ​អ្នក​គ្រប់​គ្រង​ស្ថានភាព​ពិសេស​​របស់​អ្នក​បាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនក្លាយជាប្រទេសនាំចូលអាហារពីជប៉ុនធំបំផុតជាលើកដំបូងក្នុងតម្លៃជិត២ពាន់លានដុល្លារ

ព័ត៌មាន
ប្រទេសចិនបានក្លាយជាប្រទេសនាំចូលផលិតផលម្ហូបអាហារពីជប៉ុនធំជាងគេបំផុតជាលើកដំបូងកាលពីឆ្នាំ២០២១ ដោយបានទាញទម្លាក់ក្រុងហុងកុង ដែលធ្លាប់តែជា…

តើទំហំពាណិជ្ជកម្មរវាង កម្ពុជា-ថៃ សម្រេចបានប៉ុន្មានលានដុល្លារក្នុងនៅឆ្នាំ២០២១?

ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ប្រមាណ៨ពាន់លានដុល្លារ នៅឆ្នាំ២០២១ ដែលមានការកើនឡើង១០% បើប្រៀបនឹងឆ្នាំ២០២០។ ក្នុងនោះ ការន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ