អត្ថបទក្រុមហ៊ុន

ម្ចាស់អាជីវកម្មរាប់ពាន់នាក់ ជួបជុំគ្នាក្នុងមហាសន្និបាត BNI កម្ពុជា ឆ្នាំ ២០២២ ដើម្បីកសាងទំនាក់ទំនងអាជីវកម្ម


ពិធីជួបជុំដ៏ធំមួយក្នុងចំណោមម្ចាស់អាជីវកម្មរាប់ពាន់នាក់ បានធ្វើឡើងនៅចុងសប្ដាហ៍នេះ ក្នុងកម្មវិធី មហាសន្និបាត BNI កម្ពុជា ឆ្នាំ ២០២២ ដើម្បីកសាងទំនាក់ទំនងអាជីវកម្មផង និងដុសខាត់គំនិតថ្មីៗក្នុងការអភិវឌ្ឍន៍អាជីវកម្មផង ។ BNI កម្ពុជា ដែលជាសមាជិករបស់ BNI សកលលោក ហើយជាបណ្ដាញទំនាក់ទំនងអាជីវកម្មធំជាងគេបំផុតនៅក្នុងប្រទេសផងនោះ បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ ២០២២ របស់ខ្លួន នៅឌឹ ព្រីមៀ សែនសុខ ក្នុងរាជធានីភ្នំពេញ ដោយមានសមាជិកប្រមាណ ១៧០០ នាក់ចូលរួម ។
ម្ចាស់អាជីវកម្មរាប់ពាន់នាក់ ជួបជុំគ្នាក្នុងមហាសន្និបាត BNI កម្ពុជា ឆ្នាំ ២០២២

លោក ឡុក ស្មីតសាមឌី គឺជា​ស្ថាបនិក​ និងជា​ប្រធាន BNI កម្ពុជា បានបង្កើត​បណ្ដាញអ្នកជំនួញដ៏ធំជាងគេនៅកម្ពុជា​នេះ នៅឆ្នាំ ២០១៣ ហើយលោក​ក៏បានពន្យល់ពីគោលបំណង​នៃការ​រៀបចំមហា សន្និបាត BNI កម្ពុជា ប្រចាំឆ្នាំនេះឡើងផងដែរ ។

លោក ឡុក ស្មីតសាមឌី គឺជាស្ថាបនិក និងជាប្រធាន BNI កម្ពុជា បានមានប្រសាសន៍ថា ៖ “យើងបានរៀបចំមហាសន្និបាតនេះ ជារៀងរាល់ឆ្នាំ ដើម្បីឲ្យម្ចាស់អាជីវកម្មបានមកជួបជុំគ្នា​ បានចាប់ដៃគ្នា បានសាកសួរអំពីអាជីវកម្មគ្នាទៅវិញទៅមក ការផ្គូរផ្គងអាជីវកម្ម និងការរៀនសូត្រ ។ សមាជិកទាំងអស់នៅក្នុង BNI ចូលចិត្តរៀនណាស់ ។ នៅពេលដែលពួកគាត់រៀនកាន់តែច្រើន គាត់អភិវឌ្ឍខ្លួនកាន់តែខ្ពស់ ធ្វើឲ្យគាត់​មានឱកាសអាជីវកម្មកាន់តែធំ” ។

សមាជិក ដែលចូលរួម​ក្នុង​មហាសន្និបាត BNI កម្ពុជា ២០២២ នេះ បានសម្ដែង​ការ​អបអរសាទរ ក្នុងឱកាស​ដែលបានចូលរួម​ក្នុងពិធីជួបជុំ​ដ៏ធំប្រចាំឆ្នាំ របស់ BNI នេះ ហើយ​បានលើកឡើងពីអត្ថប្រយោជន៍​​ ជា​ច្រើន ក្នុងការចូលរួមជាសមាជិករបស់ BNI កម្ពុជា ដែលបានជួយបង្កើនអាជីវកម្ម​របស់ពួកគាត់។

លោក សុខ សំអាត ជាស្ថាបនិក​ និងជា​អគ្គនាយកក្រុមហ៊ុន Yoopec ដែលជាសេវា Digital Marketing ដែលជួយរៀបចំយុទ្ធសាស្ត្រធ្វើទីផ្សារ និងជួយគ្រប់គ្រងការងារផ្សព្វផ្សាយអនឡាញ ដើម្បីឲ្យ​ការលក់កើនឡើងក្នុងកញ្ចប់សេវាកម្មរួមាន រៀបចំយុទ្ធសាស្រ្តធ្វើទីផ្សារ ថតរូប ឌីសាញ ផលិតវីដេអូ បង្កើតគេហទំព័រ​ និង Boosting និងជាសមាជិក BNI កម្ពុជា​ បានមានប្រសាសន៍ថា៖ “​បញ្ហា​របស់ខ្ញុំមុនចូល BNI បញ្ហាដំបូងនោះគឺថា ខ្ញុំគ្រប់គ្រង​អាជីវកម្មរបស់ខ្ញុំ ពេលយើងមានឧបសគ្គ យើងអត់មានអ្នកសួរនាំ ។ ហើយចំណេះដឹងនៃការ​ដឹកនាំ​ក្រុមហ៊ុន ចំណេះដឹងនៃការ​ដឹកនាំបុគ្គលិក គឺយើងអត់មាន ហើយយើងម្នាក់ឯងដូចជាតែលតោល ។ ………មុនពេលខ្ញុំចូល BNI ខ្ញុំជួបរឿងបញ្ហាជាច្រើន តែបញ្ហាទាំងអស់នោះត្រូវបានដោះស្រាយ​ពេលខ្ញុំចូលរួមជាមួយ BNI ។ ខ្ញុំបានទាំងឱកាសអាជីវកម្ម ខ្ញុំបានទាំងអតិថិជន ​បានទាំងគម្រោង​ពី BNI ។ បានទាំងការរីកចម្រើនទៀត ។ ហើយខ្ញុំលើកទឹកចិត្ត​បងប្អូនម្ចាស់អាជីវកម្ម ដែលគាត់មិនទាន់បានចូលរួមជាមួយ BNI ខ្ញុំលើកទឹកចិត្តឲ្យពួកគាត់ចូលរួមជាមួយ BNI ដើម្បី​រីកចម្រើនទាំងអស់គ្នា” ។

ស្ថាបនិក BNI កម្ពុជា លោក​ ឡុក ស្មីតសាមឌី​ បានពន្យល់ថា ការចូលរួមជា​សមាជិករបស់ BNI កម្ពុជា មានន័យថា សមាជិក​នឹងទទួលបាននូវ​ចំណេះដឹង​ដែលអាចយកទៅប្រើប្រាស់ក្នុងការពង្រឹង​ និងពង្រីកអាជីវកម្មរបស់ខ្លួន ។

ទន្ទឹមនឹង​នេះម្ចាស់​អាជីវកម្មផ្សេងៗទៀត ក៏​មានឱកាស​ក្នុងការ​កសាង​បណ្ដាញបន្ថែមទៀត​ជាមួយនឹងសមាជិក​ ដែលមានស្រាប់ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយនឹង​អាជីវកម្ម​នានា ដែលធ្វើឲ្យពួកគាត់​អាច​ទទួលបាន​នូវ​​គម្រោងថ្មីៗ ឬអតិថិជនថ្មីៗ ពីកម្មវិធីនេះផងដែរ។

លោក ឡុក ស្មីតសាមឌី ជាស្ថាបនិក និងជាប្រធាន BNI កម្ពុជា បានបន្ថែមថា៖ “ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកដែលមិនទាន់បានស្គាល់ BNI សូមឲ្យគាត់ទៅជួប Chapter ដែលនៅក្បែរគាត់ជាមុនសិន ដូចជានៅភ្នំពេញ សៀមរាប បាត់ដំបង និងកណ្តាល គឺឲ្យពួកគាត់ទៅ មើលសិន ។ បើគាត់ឃើញថា Chapter អាចជួយពង្រីកអាជីវកម្មរបស់គាត់បាន …..សូម​ឲ្យគាត់អញ្ជើញចូល ។ ហើយការចូល BNI នេះគឺល្អមែនទែន” ។

លោក សូ ឡងឌី ស្ថាបនិកក្រុមហ៊ុន​ Comzone Asia - brand communications បានមានប្រសាសន៍ថា ក្រុមហ៊ុន Comzone Asia ក៏បានធ្វើជា​ដៃគូយុទ្ធសាស្ត្រ​ ដើម្បីជួយគាំទ្រ​ និង​ជំរុញការរីកចម្រើនរបស់ BNI កម្ពុជា ឲ្យក្លាយជា​បណ្ដាញអាជីវកម្ម​ឈានមុខគេនៅកម្ពុជា ។

ក្រុមហ៊ុន​បាន​ឲ្យដឹងថា ម្ចាស់អាជីវកម្មនានា គួរគិតគូរពង្រឹង​ម៉ាកយីហោរបស់ខ្លួន ដើម្បីអាច​រីក​ចម្រើនកាន់តែ​ខ្លាំង និងទទួលប្រាក់ចំណេញកាន់តែខ្ពស់ ។

ក្នុង​ឆ្នាំ ២០២២ សមាជិករបស់ BNI កម្ពុជា មានចំនួន​ ១៨៣៤ នាក់ ។ ក្នុងឆ្នាំ ២០២​២ នេះ សមាជិក​ បានផ្ដល់នូវឱកាសអាជីវកម្ម​ឲ្យគ្នា​ទៅវិញទៅមក មានចំនួនប្រមាណជាង ៩៧០០០ ឱកាស​អាជីវកម្ម ដែល​គិតជាទឹក​​ប្រាក់មានចំនួន ជាង ៧៧ លានដុល្លារ ។

BNI កម្ពុជា​សង្ឃឹមថា នៅឆ្នាំ ២០២៣ សមាជិក​របស់ខ្លួននឹងកើនឡើងដល់ ៣000​ នាក់ ហើយ​ការ​ផ្ដល់ឱកាសអាជីវកម្ម​នឹងកើនឡើងដល់ ១៩ ម៉ឺនឱកាសអាជីវកម្ម ។

ក្នុងនាមជា BNI Cambodia សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរបស់ BNI Cambodia និងសមាជិកគ្រប់ Chapters ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ និងសូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្តម្ថរបស់មហាសន្និបាតដ៏ធំប្រចាំឆ្នាំរបស់ BNI Cambodia ក្នុង National Convention ឆ្នាំ 2022​ នេះផងដែរ។

Thank you Red Diamond Sponsor ULS

Thank you Diamond Sponsor: E&M Catering, Morokot Park City, Chnganh Gift.

Thank you Platinum Sponsor: Ing Ella, ចុងភៅ អៀប ជិននី, Yoopec.

Thank you Silver Sponsor: CBVH Jewelry, CID Diamond, Diamond Printing.




អត្ថបទបន្ទាប់


ហេតុអ្វី វិស័យធានារ៉ាប់រងកម្ពុជានៅមានឱកាសរីកចម្រើនខ្ពស់?

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រង បានកត់សម្គាល់ឃើញថា រយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យធានារ៉ាប់រងនៅកម្ពុជា បានបង្ហាញពីភាពរីកចម្រើនគួរឲ្យក…

លោកស្រី Liz Truss ថា នឹងពិចារណាបន្ថយពន្ធលើតម្លៃបន្ថែម ៥% ប្រសិនបើបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេស

ព័ត៌មាន
លោកស្រី លីស ត្រាស់ (Liz Truss) ដែលជាអ្នកនាំមុខគេក្នុងការក្លាយជានយករដ្ឋមន្ត្រីអង់គ្លេសនោះកំពុងតែពិចារណាកាត់បន្ថយពន្ធលើតម្លៃបន្ថែម(VAT) នៅទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ