បញ្ហាប្រេងឥន្ធនៈកូរ៉េខាងត្បូង

ក្រុមអ្នកបើកបរឡានដឹកទំនិញនៅកូរ៉េខាងត្បូងធ្វើកូដកម្ម ព្រោះប្រេងឥន្ធនៈឡើងថ្លៃ


ក្រុមអ្នកបើករថយន្តធំៗដឹកទំនិញរបស់កូរ៉េខាងត្បូងរាប់ពាន់នាក់បានបន្តធ្វើកូដកម្មអស់រយៈពេល៣ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី ៩មិថុនា ដើម្បីតវ៉ាប្រឆាំងនឹងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ ហើយវាបានបង្កការរំខានដល់ការផលិត ការបន្ថយសកម្មភាពនៅកំពង់ផែ និងការបង្កហានិភ័យថ្មីដល់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកដែលមានភាពតានតឹងស្រាប់ទៅហើយនោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
ក្រុមអ្នកបើករថយន្តធំៗដឹកទំនិញរបស់កូរ៉េខាងត្បូងរាប់ពាន់នាក់បានបន្តធ្វើកូដកម្មអស់រយៈពេល៣ថ្ងៃមកហើយ ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ

ក្រសួងដឹកជញ្ជូនរបស់ប្រទេសកូរ៉េ​ខាង​ត្បូង​​បាននិយាយថា សមាជិកជាអ្នកបើកបរឡានដឹកទំនិញ​ប្រហែល ៧ ២០០ នាក់​ ឬប្រហែល ៣០​%​ នៃសហជីព​សាមគ្គី​ក្រុម​​អ្នក​បើក​រថ​យន្ត​ដឹក​ទំនិញ​ (Cargo Truckers Solidarity)​នៅប្រទេសកូរ៉េខាងត្បូង បាន​ធ្វើកូដកម្ម​រយៈ​ពេល​អស់រយៈពេល​៣​ថ្ងៃ​មក​ហើយ​ ដើម្បីតវ៉ានឹងរឿងតម្លៃប្រេងឥន្ធនៈ​កំពុង​បន្ដហក់ឡើងយ៉ាងគំហុក​នាពេលថ្មីៗនេះ ហើយ​​បញ្ហានេះ ​គឺ​ជាបញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ចដ៏ធំ​ដំបូង​មួយ ​សម្រាប់​​ប្រធានា​ធិបតី​ថ្មីគឺ​​លោក​ យុន ស៊ុក យែល (Yoon Suk-yeol) ត្រូវចូលខ្លួនដោះស្រាយ។​​

លោក យុន ​បាន​និយាយ​នៅថ្ងៃ​សុក្រ​នេះ​ថា ជម្លោះ​ការ​ងារនេះ​​​គួរ​តែ​ដោះស្រាយតាម​ផ្លូវ​ច្បាប់​និង​គោល​ការណ៍​ដែល​មានស្រាប់​​ ​ខណៈ​ដែល​​ក្រុម​អ្នក​បើក​រថ​យន្ត​ដឹក​ទំនិញ​រាប់​ពាន់​នាក់​បាន​បន្ត​ធ្វើ​កូដកម្ម​នៅ​សប្ដាហ៍​នេះ​​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​។​

មន្ត្រី​សហជីព​ម្នាក់​បាន​និយាយ​ថា ចំនួន​សមាជិក​​ដែល​ចូល​រួម​​មាន​ច្រើន​ជាងនេះ​ ហើយ​​ពួកគេ​ក៏​ត្រូវ​បាន​ចូល​រួម​​ដោយ​ក្រុម​អ្នក​ដឹក​ជញ្ជូន ​ដែល​មិន​មែន​​ជា​សហជីព​ផង​ដែរ។ រដ្ឋាភិបាលបាន​ប៉ាន់ប្រមាណថា ប្រហែល ៦% នៃអ្នកបើកបររថ​យន្ត​​ដឹកទំនិញសរុប​ចំនួន ៤២ ម៉ឺន​នាក់​នៅ​ប្រទេស​នេះ​​ គឺ​បាន​ចូល​រួម​ជា​មួយ​សហជីព​​។

ប្រសិនបើកូដ​កម្ម​នេះ ​នៅ​តែ​បន្ត​​អូសបន្លាយ​ពេល​យូរ នោះ​វា​នឹងអាច​មាន​ប៉ះ​ពាល់​​ដល់​សកម្ម​ភាព​​ឧស្សាហកម្ម​ដ៏ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស ​ដែល​មាន​សេដ្ឋកិច្ចធំបំផុតទីបួននៅ​ក្នុង​ពិភពលោក​មួយ​នេះ​។

ក្នុង​ចំណោម​​​ក្រុមហ៊ុន​មួយ​ចំនួនដែល​​រងផលប៉ះពាល់ខ្លាំងជាងគេនោះ ​​គឺក្រុម​ហ៊ុន​យក្ស​ផលិតដែកថែប​ POSCO ព្រោះ​ក្រុម​ហ៊ុ​ន​នេះ​មិនអាចដឹកជញ្ជូនដែក​ប្រហែល ៣៥.០០០​តោននៃផលិតផលដែក​​ពីរោងចក្រ​​នោះទេ ចាប់តាំង​ពីថ្ងៃធ្វើកូដកម្ម​មក។

ចំណែក​ក្រុម​ហ៊ុន​​ផលិត​រថ​យន្ត​​ជាច្រើនទៀតក៏​រង​ផល​​ប៉ះ​ពាល់​ផ​ង​ដែរ​ដូចជារោងចក្រ​ផលិតផលិតរថយន្ដ​ ​ ​ Hyundai Motor Co និងរោងចក្រ Kia Motors ជាដើម។

មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា មាន​ការ​ធ្លាក់​ចុះ​​នៃ​ការ​នាំ​ចេញ​​ផលិត​ផល​​មួយ​ចំនួន​​រួម​មាន​ដែក និង​ស៊ីម៉ងត៍ ​ប៉ុន្តែប្រទេសនេះមិនទាន់ឃើញ​មាន​"ការរំខានធ្ងន់ធ្ងរ​នៅ​ផ្នែក​ដឹក​ជញ្ជូន​នៅ​ឡើយ​ទេ​" ហើយរដ្ឋាភិបាលកំពុង​ជួបជាមួយមន្ត្រី​ឧស្សាហកម្មពាក់ព័ន្ធ ​ដើម្បីដោះស្រាយបញ្ហានេះផងដែរ៕

អត្ថបទ៖ សុខ ជា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមរភូមិដ៏ក្តៅគគុកនៃក្រុង«សៀវរីរ៉ូដូណេក» ជាចំណុចស្លាប់រស់សម្រាប់តំបន់ដុនបាសរបស់អ៊ុយក្រែន

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនហ្សេលេនស្គី បានចេញមកនិយាយទទួលស្គាល់ថា ជោគវាសនានៃតំបន់ដុនបាសទាំងមូលរបស់អ៊ុយក្រែន គឺអាស្រ័យទៅលើសមរភូមិដ៏ស្វិតស្វាញ…

សិង្ហបុរី និងចិន ចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យយោធា

ព័ត៌មាន
ក្រសួងការពារជាតិសិង្ហបុរី (MINDEF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ៩ មិថុនា នេះថា ប្រទេសសិង្ហបុរី និងចិនបានចុះហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ