អចលនទ្រព្យ និងធនាគារ

គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ចាប់ដៃគូ​ជាមួយ​ធនាគារ​ធំៗ​ជាច្រើន ដើម្បី​ផ្តល់​សេវាកម្ចី​គេហដ្ឋាន​ពិសេស​បំផុត


ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច បានប្រកាសដំណើរការជាផ្លូវការជាមួយធនាគារអន្តរជាតិធំៗក្នុងស្រុកជាច្រើនក្នុងកិច្ចសហប្រតិបត្តិការលើឥណទានគេហដ្ឋានឆ្លាតវៃ និង ភាពជាដៃគូសម្រាប់គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ (WBSV)។

ភាពជាដៃគូនេះនឹងជួយផ្តល់ប្រាក់កម្ចីពិសេសដែលមានអត្រាការប្រាក់ប្រកួតប្រជែង រួមជាមួយនឹងរយៈពេលកម្ចីវែងដែលមិនធ្លាប់មាន ថែមទាំងដំណើរការនៃការដាក់ពាក្យកម្ចីមានភាពងាយស្រួលនិងរហ័សដល់អ្នកវិនិយោគ ឬ អតិថិជនរបស់គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ។

កម្ចីលំនៅដ្ឋានជាមួយគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ គឺជាឥណទានគេហដ្ឋានឆ្លាតវៃ និង ភាពជាដៃគូ ដែលជាសេវាកម្ចីគេហដ្ឋានដ៏ពិសេសសម្រាប់អតិថិជន ។

លោក សាយមុន វ៉ាន់ឃ្លីហ្វ នាយកប្រតិបត្តិនៃគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដមានប្រសាសន៍ថា៖ «យើងពិតជាមានកិត្តិយសណាស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នធនាគារអន្តរជាតិធំៗដែលមានទីតាំងក្នុងប្រទេសកម្ពុជា ដែលនឹងផ្តល់ជាឥណទានសម្រាប់ជួយសម្រួលដល់លទ្ធភាពហិរញ្ញវត្ថុរបស់អតិថិជនយើងបន្ថែមទៀតក្នុងការទទួលបានលំនៅដ្ឋានក្នុង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ” ។ គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ កសាងនិងរៀបចំឡើងសម្រាប់ទទួលអត្តពលិកដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ មុនពេលដែលត្រូវបានរៀបចំឡើងវិញ និងប្រគល់ជូនអតិថិជនដែលបានជាវរួច ។»

លោក សាយមុន វ៉ាន់ឃ្លីហ្វ បាន​បន្ថែមថា ៖ «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ មានទីតាំងស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិមតរតកតេជោដែលជាតំបន់កំពុងអភិវឌ្ឍឥតឈប់ឈរនៅភាគខាងជើងនៃរាជធានីភ្នំពេញ ជាទីតាំងតែមួយគត់បានមកការរួមបញ្ចូលគ្នានៃលំនៅឋានប្រណីតបែបស៊ីវីល័យ ស្តង់ដារនៃការរស់នៅខ្ពស់ ស្ថាបត្យកម្មទំនើប តម្លៃសមរម្យរួមជាមួយនឹងបរិយាកាសកីឡាស្រស់ស្រាយប្រកបដោយផាសុកភាព ព្រមទាំងផ្តល់សុខុមាលភាពខ្ពស់សម្រាប់អតិថិជនផងដែរ។»

ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក  ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីល្បាញក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ។ 

ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយនឹងរចនាបថលំនៅឋានសម័យទំនើបដែលមានខុនដូ១២អាគារ អាគារខុនដូប្រភេទស្ទូឌីយ៉ូ ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។ 

លើសពីនេះទៅទៀត ក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុបដែលធ្លាប់មានបទពិសោធពេញលេញក្នុងការអភិវឌ្ឍអគារខ្ពស់ទំនើបៗ និង លំនៅឋានដ៏ប្រណីតៗនៅកម្ពុជា នឹងធ្វើការប្តេជ្ញាចិត្តក្នុងការនាំមកនូវបទពិសោធថ្មីៗ និង ភាពជឿជាក់ក្នុងការរស់នៅរបស់អតិថិជន។ ក្នុងនោះ ក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ធ្លាប់មានភាពជោគជ័យជាមួយគម្រោងកន្លងមកដូចជា អគារ The Bridge, The Peak, សំណង់លំនៅដ្ឋាន The Palm និង WorldBridge Homes។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការពន្លឿនការសាងសង់ ដោយផ្តោតជាចម្បងលើគុណភាពសំណង់ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន គឺជាផ្នែកមួយនៃភាពជោគជ័យរបស់គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នេះផងដែរ ៕




អត្ថបទបន្ទាប់


កូវីដ-១៩ នៅសិង្ហបុរី៖ រដ្ឋាភិបាលប្រាប់ឲ្យពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងត្រូវស្នាក់នៅផ្ទះ

ព័ត៌មាន
ក្រសួងសុខាភិបាលសិង្ហបុរី ថ្មីៗនេះបានប្រាប់ឲ្យពលរដ្ឋរបស់ខ្លួនដែលមិនទាន់បានចាក់វ៉ាក់សាំង ពិសេសអ្នកមានវ័យចំណាស់ ត្រូវស្នាក់នៅផ្ទះតាមដែលអាច…

មូលនិធិក្រៅប្រទេសឧបត្ថម្ភជិត ៥០ម៉ឺនដុល្លារដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ព័ត៌មាន
មូលនិធិមួយនៅក្រៅប្រទេសកំពុងឧបត្ថម្ភឧបករណ៍វេជ្ជសាស្រ្តឯកទេស និងមូលនិធិគិតជាទឹកប្រាក់សរុបជិត ៥០ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់ការផ្គត់ផ្គង់ជំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ