អត្ថបទក្រុមហ៊ុន

តាមរយៈយុទ្ធនាការសង្គម «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា» ក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា និងអង្គការមូលនិធិកុមារកម្ពុជា (CCF) រួមគ្នាជួយដល់សហគមន៍ដើម្បីបញ្ចប់វដ្ឋនៃភាពក្រីក្រនៅកម្ពុជា។


សាលាមត្តេយ្យថ្មីមួយខ្នងត្រូវបានបើកដំណើរការឱ្យកុមារកំពុងជួបការខ្វះខាត បានចុះឈ្មោះចូលរៀនដោយជោគជ័យ ហើយសាលាមួយនេះនឹងផ្តល់ឱ្យកុមារទាំងអស់នោះ នូវលទ្ធភាពទទួលបានការអប់រំកាន់តែប្រសើរឡើង និងអាចបើកផ្លូវឱ្យដំណើរជីវិតរបស់ពួកគេ ឆ្ពោះទៅរកភាពជោគជ័យ និងក្លាយជាអ្នកដឹកនាំរបស់កម្ពុជានាពេលអនាគត។
រូបថតអនុស្សាវរីយ៍ក្នុងព្រឹត្តិការណ៍ពិធីសម្ពោធសាលាមត្តេយ្យ Yeo’s

ក្រុមហ៊ុន Yeo's Cambodia ដែលជាក្រុមហ៊ុនភេសជ្ជៈអាស៊ីឈានមុខគេនៅកម្ពុជា និងអង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលជាអង្គការមិនរកប្រាក់ចំណេញក្នុងស្រុក បានរួមគ្នាបើកសម្ពោធជាផ្លូវការនូវសាលាមត្តេយ្យថ្មីដែលមានឈ្មោះថា សាលាមត្តេយ្យ Yeo's។ សាលាមត្តេយ្យដែលអាចទទួលសិស្សបានចំនួន ៥០ នាក់នេះ គឺជាលទ្ធផលនៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) នៃក្រុមហ៊ុន Yeo's ដើម្បីធានាថា កុមារដែលមិនសូវមានឱកាស អាចទទួលបានការអប់រំមួយដែលល្អ និងអាចទទួលបានជំនាញផ្សេងៗទៅតាមតម្រូវការ និងឆ្ពោះទៅរកការបញ្ចប់ភាពក្រីក្រនៅកម្ពុជា។

ក្នុងពិធិសម្ពោធដាក់ឱ្យប្រើប្រាស់សាលាមត្តេយ្យ Yeo’s ជាផ្លូវការនេះ បានមានការអញ្ជើញចូលរួមជាគណអធិបតីពីសំណាក់ ឯកឧត្តម គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ លោក ឈួន ប៊ុនឈឿន, ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៃគណកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និង ជាអនុប្រធាននាយកដ្ឋានអប់រំកុមារតូច លោក Ozgur Simsek អគ្គនាយកក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា និងលោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់មួយចំនួន ព្រមទាំងពលរដ្ឋនៅសហគមន៍មូលដ្ឋានផ្ទាល់ បានចូលរួមក្នុងពិធីបើកសម្ពោធនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Yeo’s Cambodia បានបរិច្ចាគជាទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ការសាងសង់សាលាមត្តេយ្យទីពីរនេះ។ ជំនួយដ៏ច្រើននេះបានផ្តល់លទ្ធភាពឱ្យសាលាមត្តេយ្យថ្មីមួយដែលស្ថិតនៅភាគខាងត្បូងនៃអតីតទីលានចាក់សំរាមស្ទឹងមានជ័យ ត្រូវបានសាងសង់ជាស្ថាពរ ក្នុងនោះមានថ្នាក់រៀនចំនួន ៤ ការិយាល័យចំនួន ៤ ចំណតម៉ូតូមួយកន្លែង និងទីធ្លាសម្រាប់ក្មេងលេងមួយ។ គួរដឹងដែរថា សាលាមត្តេយ្យ Yeo’s នឹងអាចបំពេញចន្លោះខ្វះខាតនៅក្នុងតំបន់ស្ទឹងមានជ័យ ដែលជាតំបន់ពុំសូវមានសុវត្ថិភាព និងកង្វះការអប់រំសម្រាប់កុមារតូចៗ។ កន្លងមក គ្រួសារនៅទីនោះមិនអាចបញ្ជូនកូនរបស់ពួកគេទៅកាន់សាលាមត្តេយ្យដើមរបស់អង្គការមូលនិធិកុមារកម្ពុជានោះទេ ​​ ពីព្រោះវាមានចំងាយឆ្ងាយ និងត្រូវការចំណាយច្រើនសម្រាប់ការធ្វើដំណើរ។ ដែលនេះមានន័យថា កុមារនៅភាគខាងត្បូងនៃតំបន់នេះត្រូវបានបាត់បង់ឱកាសចូលរៀននៅសាលា ដោយត្រូវរស់នៅតាមដងផ្លូវ ខណៈដែលឪពុកម្តាយរបស់ពួកគេត្រូវធ្វើការជាប្រចាំ។ សាលាមត្តេយ្យមួយនេះនឹងមិនត្រឹមតែជាស្ថាប័នអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងដ៏មានសុវត្ថិភាពសម្រាប់កុមារនៅពេលថ្ងៃផងដែរ។

យុទ្ធនាការសង្គម “រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា” គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ Yeo’s ដែលមើលឃើញថា Yeo’s មិនមែនត្រឹមតែក្រុមហ៊ុនភេសជ្ជៈមួយប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម។ លោក Ozgur Simsek បានលើកឡើងថា “វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ខ្លាំងណាស់នៅក្នុងសង្គម។ សម្រាប់ Yeo's យើងខ្ញុំជឿជាក់ថា យើងអាចរួមគ្នាកសាងពិភពលោកមួយដែលគួរឱ្យចង់រស់នៅបាន។ ដូច្នេះហើយ នេះជាហេតុផលដែលយើងបានចាប់ដៃគូជាមួយអង្គការមូលនិធិកុមារកម្ពុជា ក្នុងការបន្តធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សហគមន៍។ នេះគឺជាអ្វីដែលលោក Scott Neeson តែងតែស្រមៃចង់បាន ហើយវាក៏បានក្លាយជាការពិត ត្រង់ថាយើងបានផ្ដល់ជូនដល់ជនក្រីក្រ និងខិតទៅជិតទៅរកការបញ្ចប់វដ្ដនៃភាពក្រីក្រនៅកម្ពុជា។ ទាំងអស់នេះគឺជារឿងមួយដែលយើងពេញចិត្តយ៉ាងខ្លាំង”។

យុទ្ធនាការនេះគឺជាជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅរកការបញ្ចប់ភាពក្រីក្រនៅកម្ពុជា និងជាសក្ខីភាពមួយក្នុងការបង្ហាញអំពីឥទ្ធិពលវិជ្ជមានរបស់វិស័យឯកជនទៅលើសង្គមជាតិ។ យុទ្ធនាការសង្គម “រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា” បានបំពេញបន្ថែមនូវចំណុចខ្វះចន្លោះនៅក្នុងសហគមន៍ ដោយធានាឱ្យមានការអប់រំមួយប្រកបដោយគុណភាព និងសមធម៌សម្រាប់ទាំងអស់គ្នា។ ការលើកកម្ពស់ការទទួលបាននូវការសិក្សាពេញមួយជីវិត គឺជាបេសកកម្មតម្រង់ទិសមួយ ដែលស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិផងដែរ។

លើសពីនេះ សាលាមត្តេយ្យ Yeo’s នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រទិសដៅយុទ្ធសាស្ត្ររបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) ក្នុងការផ្តល់ការអប់រំ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីគាំទ្រដោយផ្ទាល់ក៏ដូចជាកម្មវិធីគាំទ្រសហគមន៍ផ្សេងៗ។ គំនិតផ្តួចផ្តើមរបស់ ក្រុមហ៊ុន Yeo's និងអង្គការមូលនិធិកុមារកម្ពុជា (CCF) បានបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសាធារណៈថា វាពិតជាមានភាពចាំបាច់ក្នុងការលើកកម្ពស់សហគមន៍ក្រីក្រ និងផ្តល់ជូននូវឱកាសដែលពួកគេគួរតែទទួលបាន។ “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានសាងសង់កន្លែងអប់រំថ្មីមួយនេះប្រកបដោយភាពជោគជ័យ សម្រាប់កុមារតូចៗជាច្រើនដែលកំពុងរស់នៅតំបន់ស្ទឹងមានជ័យនេះ។ សាលាមត្តេយ្យនេះមិនត្រឹមតែផ្តល់ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សានាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងសម្រាប់កុមារដើម្បីទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ ក៏ដូចជាសុវត្ថិភាពសម្រាប់ពួកគេគ្រប់ៗគ្នា ខណៈពេលដែលឪពុកម្តាយរបស់ពួកគេកំពុងធ្វើការនៅខាងក្រៅ។ ខ្ញុំ សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះ Yeo’s Cambodia សម្រាប់ ការបរិច្ចាគ និង រួមចំណែកដ៏ធំធេង មួយនេះ” ចែករំលែកដោយលោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា។ គួរដឹងផងដែរថា បច្ចុប្បន្ននេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្ដល់ជំនួយ និងគាំទ្រដល់ការអប់រំដល់កុមារចំនួនប្រមាណជាជាង ១៧០០នាក់ ដើម្បីផ្លាស់ប្តូរជីវិតក្មេងៗរាប់ពាន់នាក់ ដែលរស់នៅសហគមន៍ខ្វះខាតបំផុតក្នុងប្រទេសកម្ពុជា៕




អត្ថបទបន្ទាប់


បញ្ចុះតម្លៃរហូតដល់ ៥០% សម្រាប់គ្រប់មុខទំនិញពីហាងមេហ្គាឌីស នៅអ៊ីអន ២ និងផ្សារបាយ័នទួលគោក ក្នុងឱកាសថ្ងៃ ប្ល៊ែក ហ្វ្រាយដេ (Black Friday)

ព័ត៌មាន
តើលោកអ្នកកំពុងចង់ស្វែងរកសម្ភារៈផ្ទះបាយ និងសម្ភារៈបន្ទប់គេង ដែលមានគុណភាព និងតម្លៃពិសេសមែនទេ?

រុស្ស៊ីប្រកាសអាសន្នឲ្យកងទ័ពប្រុងជើងការខ្ពស់ ក្រោយដែនដីគ្រីមៀ ត្រូវបានវាយប្រហារដោយយន្តហោះដ្រូន

ព័ត៌មាន
ឧបទ្វីបគ្រីមៀដែលជាដែនដីរបស់អ៊ុយក្រែននៅមុនឆ្នាំ ២០១៤ តែក្រោយមកត្រូវបានកាន់កាប់ដោយរុស្ស៊ីនោះ ត្រូវបានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ