អត្ថបទក្រុមហ៊ុន

TikTok ចាប់ផ្ដើមដំណើរការប្រព័ន្ធរបាយការណ៍តម្លាភាព និងមជ្ឈមណ្ឌលតម្លាភាពជាភាសាខ្មែរ


កាន់តែវិសេសសម្រាប់អ្នកនិយមបណ្ដាញសង្គមវីដេអូខ្លីៗ ដែលមានបេសកកម្មលើកទឹកចិត្ដបង្កើតភាពច្នៃប្រឌិត និងការកម្សាន្ដ ពេលនេះ TikTok កំពុងតែបង្កើតប្រព័ន្ធរបាយការណ៍តម្លាភាព និងមជ្ឈមណ្ឌលតម្លាភាព ដោយការបង្កើនផលិតភាព និងមុខងារផ្សេងៗទៀតជាភាសាខ្មែរ។
ប្រព័ន្ធរបាយការណ៍តម្លាភាព និងមជ្ឈមណ្ឌលតម្លាភាពជាភាសាខ្មែរ របស់ TikTok
ដោយ

របាយការណ៍​ ដែល​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ដ​ចំពោះ​តម្លាភាព​របស់ TikTok នឹង​ត្រូវបាន​ចុះ​ផ្សាយ​ជា ២៦​ភាសា​ រួមមាន អារ៉ាប់, បាហាសា ឥណ្ឌូនេស៊ី, បាហាសា មេឡាយូ, បេនហ្គាលី, ភូមា, ដាណឺម៉ាក, ហូឡង់, អង់គ្លេស, បារាំង, អាល្លឺម៉ង់, ហេប្រឺរ, ចិន, ជប៉ុន, កូរ៉េ​, ន័រវែស, ប៉ូឡូញ, ព័រទុយហ្គាល់, អេស្ប៉ាញ, ស៊ុយអែត, ថៃ, ចិន​ប្រពៃណី, តួកគី, រុស្ស៊ី, អ៊ូឌូ, វៀតណាម ព្រមទាំង ភាសា​ខ្មែរ។

ក្នុង​សេចក្ដី​ប្រកាស​ដំណើរការ​ប្រព័ន្ធ របាយការណ៍​តម្លាភាព និង​មជ្ឈមណ្ឌល​តម្លាភាព TikTok កំពុង​តែ​បោះជំហាន​ទៅមុខ​​ជាមួយ​ការ​ប្ដេជ្ញា​ផ្ដល់​នូវ​តម្លាភាព និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​។ ប្លេតហ្វម​អនឡាញ​នឹង​ធ្វើ​បច្ចុប្បន្នភាព ប្រព័ន្ធ «Transparency Center» ដែល​នឹង​ផ្ទុក​រាល់ប្រវត្ដិ​​របាយការណ៍​តម្លាភាព​ (Transparency Reports) ទាំង​អស់​របស់ TikTok រួមទាំង របាយការណ៍​ស្នើ​ឱ្យ​ដក​មាតិកា​ <<H1 2021 Content Removal Requests Reports>>។

TikTok ចាប់ផ្ដើម​បញ្ចេញ​របាយការណ៍​ក្នុង​ឆ្នាំ​២០១៩​។ តាំងពីពេល​នោះមក TikTok បាន​បន្ថែម​មុខ​ងារ​បង្ហាញ​ទិន្នន័យ​ដំបូង​គេ​ក្នុង​ឧស្សាហកម្ម​ប្លេតហ្វម​កម្សាន្ដ​នេះ​។ ទិន្នន័យ​ទាំង​នេះ​រួម​មាន ព័ត៌មាន​ស្ដីពី​ចំនួន​គណនី​សង្ស័យ​ក្មេង​មិន​គ្រប់​វ័យ​ប្រើ​ប្រាស់ ដែល TikTok បាន​លុបចោល​ ក៏ដូចជា​ចំនួន​នៃការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ដែល​មិន​សមស្រប​តាម​ស្ដង់ដាររបស់ TikTok។

របាយការណ៍តម្លាភាពរបស់ TikTok រួម​មាន

●       របាយការណ៍​អនុវត្ដ​គោលការណ៍​សហគមន៍ ដែល​បង្ហាញ​ទិន្នន័យ​ស៊ីជម្រៅ​ប្រចាំ​ត្រីមាស​ ដោយ​ TikTok ខិត​ខំ​ពង្រឹង​គោលការណ៍​ណែនាំ​សហគមន៍ និង​ល័ក្ខខណ្ឌ​សេវាកម្មរបស់​ប្លេតហ្វម​នេះ​។

●       របាយការណ៍ស្នើសុំ​ព័ត៌មាន ដែល​ផ្ដល់​នូវ​របាយការណ៍​ប្រចាំ​ឆ្នាំ​ចំនួន ២ ស្ដីពី​សំណើ​សុំ​ព័ត៌មាន​អ្នក​ប្រើប្រាស់​តាម​ផ្លូវ​ច្បាប់​ ដែល​ TikTok ទទួលបាន​ពីរដ្ឋាភិបាល និង​ទីភ្នាក់ងារ​អនុវត្ដ​ច្បាប់ ក៏ដូចជា ប្រតិកម្ម​ប្រតិបត្ដិការ​ទូទៅ​​​របស់ TikTok។

●       របាយការណ៍​ស្នើសុំ​លុប​ពីសំណាក់រដ្ឋាភិបាល ជាសេចក្ដី​ស្នើ​លម្អិតប្រចាំ​ឆ្នាំ​ចំនួន ២ដង ដែល​ TikTok ទទួល​ពី​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល ​​ក្នុង​​ការ​រឹត​បន្ដឹង​លើ​មាតិកា​ ក៏ដូចជា​សកម្មភាព​ដែល TikTok បាន​អនុវត្ដ​។

●       របាយការណ៍​ស្នើសុំ​លុបទាក់ទង​នឹង​ច្បាប់​កម្មសិទ្ធិ​បញ្ញា ដែល​បង្ហាញ​ចំនួន​នៃការ​លុបចោល​នូវ​មាតិកាពាក់​ព័ន្ធនឹងយីហោ​​​ពាណិជ្ជកម្ម និង​កម្មសិទ្ធិ​បញ្ញា ក៏ដូចជា​ ប្រព្រឹត្ដិកម្ម​តប​របស់ TikTok ចំពោះ​ការប្រកាស​នោះ​។

TikTok បានទទួលការ​​ប្រឹក្សា​យោបល់​ពី​អង្គការ​សង្គម​ស៊ីវិល​ និង​ក្រុម​អ្នក​ជំនាញ​អំពី​នីតិវិធី​នៃការ​កែលម្អ​ និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​របាយការណ៍​។ ការ​ប្រឹក្សា​ទាំង​នេះ​គឺជា​លទ្ធផល​បង្ហាញ​នៅ​ក្នុង​របាយការណ៍​តម្លាភាព ដែល​នឹង​រួម​បញ្ចូល​នូវ​ទិន្នន័យ​ ដែល​អាច​ត្រូវបាន​ទាញ​យក (ដោនឡូត) ក្នុង​បែប​ផែន​ងាយស្រួលអាន​។ ការអភិវឌ្ឍ​ន៍ផ្សេងៗ​ទៀត មាន​ដូចជា ការប្រើប្រាស់​ឆាត​ទំនាក់ទំនង និង​ក្រាប ដែល​បង្ហាញ​រូបភាព​ទិន្នន័យ​កាន់តែ​ល្អ​ ព្រមទាំង លទ្ធផល​ពី​​ TikTok ទៅកាន់​សេចក្ដីប្រកាស និង​សំណើ​។

ការផ្លាស់​ប្ដូរ​ចុង​ក្រោយ​បំផុត​ គឺជា​ផ្នែក​មួយនៃ​​កិច្ចខិតខំប្រឹងប្រែង​ឥតឈប់ឈរ​របស់ TikTok ក្នុង​​ការ​បន្ដ​​អភិវឌ្ឍ​ផលិតផលរបស់ខ្លួន​​ ដែល​ធ្វើ​ឱ្យ​មជ្ឈមណ្ឌល​តម្លាភាព​នេះ​ ជា​ចំណុច​ប្រមូលផ្ដុំ​សម្រាប់​ការ​សិក្សា​អំពី​វិធីសាស្ដ្រ ដែល TikTok ប្រកាន់​ខ្ជាប់​នូវ​អព្យាក្រិដ្ឋភាព​នៃ​មាតិកា អភិវឌ្ឍផលិតផល និង​ធានា​ដល់​ព័ត៌មាន​ប្រកប​ដោយ​សុវត្ថិភាព​។

TikTok គ្រោង​ប្រកាស​អំពីមុខងារ​បច្ចុប្បន្នភាព​បន្ថែម​ទៀត​ ពេល​ប្រព័ន្ធមជ្ឈមណ្ឌល​តម្លាភាព បន្ដ​អភិវឌ្ឍ​ខ្លួន​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី បង្ហើបពីផែនការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា

ព័ត៌មាន
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏ល្បីល្បាញក្នុងវិស័យអចលនទ្រព្យ និងឡូ…

ថៃគ្រោងនឹងផ្អាកវិធានការលើកលែងចត្តាឡីស័កសម្រាប់ទេសចរអន្តរជាតិ ក្រោយអូមីក្រុងចូលលុកលុយកាន់តែច្រើន

ព័ត៌មាន
ក្រសួងសុខាភិបាលថៃ នឹងណែនាំឲ្យមានការផ្អាកនូវការបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចអាចចូលប្រទេសខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ក្រោយមានក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ