មជ្ឈមណ្ឌលសុខុមាលភាពឌីជីថល

TikTok ប្តេជ្ញាចិត្តបណ្ដុះទំហំឌីជីថលវិជ្ជមានថែមទៀត ដោយធ្វើបច្ចុប្បន្នភាពមុខងារសុវត្ថិភាព


ក្នុងឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោកនេះ TikTok បង្ហាញការធ្វើបច្ចុប្បន្នភាពមជ្ឈមណ្ឌលសុខុមាលភាពឌីជីថល (Digital Wellness Hub) របស់ខ្លួន និងចេញផ្សាយវីដេអូសុវត្ថិភាពដែលផ្តល់គន្លឹះដើម្បីរក្សាសុវត្ថិភាពនៅលើវេទិការបស់ខ្លួន។
ឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោកនេះ TikTok បង្ហាញការធ្វើបច្ចុប្បន្នភាពមជ្ឈមណ្ឌលសុខុមាលភាពឌីជីថល (Digital Wellness Hub) របស់ខ្លួន ។

នៅថ្ងៃនេះ TikTok បានប្រកាសថា ខ្លួនកំពុងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញឱ្យមានកន្លែងសុវត្ថិភាពជាងមុនសម្រាប់ការសន្ទនាអំពីសុខភាពផ្លូវចិត្តក្នុងទិវាសុខភាពផ្លូវចិត្តពិភពលោកនេះ ជាមួយនឹងយុទ្ធនាការក្នុងកម្មវិធីចុងក្រោយបង្អស់របស់ខ្លួន «គិតគូរជាចម្បងអំពីសុខុមាលភាពផ្លូវចិត្ត (Mental Well-Being Comes First)» និងការធ្វើបច្ចុប្បន្នភាពថ្មីចំពោះ មជ្ឈមណ្ឌលសុខុមាលភាពឌីជីថល (Digital Wellness Hub) ។ ការសម្រេចបែបនេះ គឺដើម្បីសង្កត់ធ្ងន់អំពីភាពចាំបាច់សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​គាំទ្រ​សុខុមាលភាព​ផ្លូវចិត្ត​កាន់តែ​ប្រសើរ​ក្នុងចំណោម​មនុស្ស​ពេញវ័យ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ។

Kyu Kyu Thein អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈ [កម្ពុជា] របស់ TikTok បាននិយាយថា៖ «ខណៈ ការបោះជំហានយ៉ាងសំខាន់ ត្រូវបានធ្វើឡើងដើម្បីបណ្តុះប្រព័ន្ធគាំទ្រសុខភាពផ្លូវចិត្តឱ្យកាន់តែរឹងមាំ វាច្បាស់ណាស់ថា យើងត្រូវតែធ្វើបន្ថែមទៀតដើម្បីធ្វើឱ្យការនិយាយ និងដោះស្រាយបញ្ហានេះជារឿងធម្មតា» ។ អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈរូបនេះ លើកឡើងបន្តទៀតថា៖ «មនុស្សគ្រប់គ្នាមានរឿងផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីនិទានប្រាប់ នៅពេលនិយាយដល់ដំណើរសុខភាពផ្លូវចិត្តរបស់ពួកគេ ហើយ TikTok ខិតខំធ្វើជាកន្លែងមួយដែលបន្តជំរុញបណ្តាញទាក់ទង និងធនធានសម្រាប់ទាំងអស់គ្នា ដែលអនុញ្ញាតឱ្យមានការសន្ទនាសំខាន់ៗអំពីសុខុមាលភាពដើម្បីធ្វើឲ្យលូតលាស់ លួងលោម និងបំផុសគំនិតអ្នកប្រើប្រាស់យ៉ាងពិតប្រាកដ។"

យុទ្ធនាការ «គិតគូរជាចម្បងអំពីសុខុមាលភាពផ្លូវចិត្ត (Mental Well-Being Comes First) » ដែលផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពផ្លូវចិត្តក្នុងចំណោមសហគមន៍ TikTok និងការពង្រឹងប្រព័ន្ធគាំទ្រដែលមានស្រាប់។ គាំទ្របណ្តាញជំនួយដល់អង្គការមិនរកប្រាក់ចំណេញក្នុងស្រុក និងធនធាន ដូចជាការណែនាំអំពីសុខុមាលភាពរបស់ TikTok សម្រង់មតិ និងមុខងារគ្រប់គ្រងពេលវេលាអេក្រង់ នឹងត្រូវបានបង្កើតឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ក្នុងការបង្កើតបទពិសោធឌីជីថលវិជ្ជមានសម្រាប់ខ្លួនពួកគេ។

Hashtags ដូចជា #សុខភាពផ្លូវចិត្ត ក៏នឹងត្រូវបានណែនាំផងដែរ ដើម្បីបង្កើនការយល់ដឹងជុំវិញការសន្ទនាអំពីសុខុមាលភាពផ្លូវចិត្ត និងលើកទឹកចិត្តសហគមន៍ឱ្យចែករំលែករឿងរ៉ាវ និងបទពិសោធរបស់ពួកគេទាក់ទងនឹងសុខុមាលភាពផ្លូវចិត្តរបស់ពួកគេ។

បន្ថែមពីលើធនធានទាំងនេះ TikTok ក៏នឹងផ្តល់ការធ្វើបច្ចុប្បន្នភាពមជ្ឈមណ្ឌលសុខុមាលភាពឌីជីថលរបស់ខ្លួន ដែលជាវិបផតថលចំណតតែមួយដែលមានស្រាប់ ដែលគាំទ្រគំនិតផ្តួចផ្តើមអប់រំទាំងអស់របស់ខ្លួនជុំវិញសុខុមាលភាពផ្លូវចិត្ត និងសុខភាពតាមអ៊ីនធឺណិត ដើម្បីបង្កើនការផ្តល់ជូនរបស់ខ្លួនដល់សហគមន៍មូលដ្ឋាន។ ទាំងនេះរួមបញ្ចូលការចូលប្រើប្រាស់កាន់តែច្រើនទៅកាន់បណ្តាញជំនួយគាំទ្រក្នុងស្រុក និងវីដេអូថ្មីៗ - ធ្វើឡើងដោយសហការជាមួយ បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា, ស្ថានីយអារម្មណ៍, មជ្ឈមណ្ឌលកម្ពុជា ៤.០ ហើយនឹង អង្គការចិត្តសាស្ត្រសង្គមអន្តរវប្បធម៌ (TPO) - ដើម្បីផ្តល់នូវគន្លឹះមានប្រយោជន៍ដែលលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត។

គំនិតផ្តួចផ្តើមទាំងនេះនឹងជំរុញការការពារដែលមានស្រាប់របស់ TikTok ដែលត្រូវបានកែសម្រួលដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់ រួមទាំងគោលការណ៍ណែនាំអំពីសុខុមាលភាពក្នុងកម្មវិធីដែលត្រូវបានអភិវឌ្ឍឡើងនៅក្នុងការពិគ្រោះយោបល់ជាមួយអ្នកជំនាញ។ វេទិកានេះក៏នឹងបន្តអនុវត្តវិធីសាស្រ្តពីរយ៉ាងដើម្បីដោះស្រាយមាតិកាដែលអាចបង្កគ្រោះថ្នាក់នៅលើវេទិកានេះ រួមទាំងវិធានការដើម្បីលុបវីដេអូដែលផ្ទុយនឹងគោលការណ៍ណែនាំសហគមន៍របស់វេទិកា ព្រមទាំងឧបករណ៍ក្នុងកម្មវិធីដែលផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការទប់ស្កាត់ និងរាយការណ៍អំពីមាតិកាមិនសមរម្យ៕




អត្ថបទបន្ទាប់


ប៉េកាំងចេញមកឆ្លើយតបភ្លាមៗ ក្រោយមេភ្នាក់ងារចារកម្មអង់គ្លេសចោទថា បច្ចេកវិទ្យាចិនកំពុងគំរាមកំហែងសន្តិសុខសាកល

ព័ត៌មាន
ប្រមុខចារកម្មរបស់អង់គ្លេសលោក Jeremy Fleming បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់បច្ចេកវិទ្យា របស់ប្រទេសចិន ដែលបាននឹងកំពុងបង្កក…

តើនរណាអាចនឹងត្រូវស្នងតំណែងនាយករដ្ឋមន្ត្រីចិន ពីលោក លី ខឺឈាង នៅអាណត្តិក្រោយ?

ព័ត៌មាន
លោក Wang Yang ប្រធានបក្សកុម្មុយនិស្តចិនប្រចាំខេត្តក្វាងទុង (Guangdong) ត្រូវបានគេចាត់ទុកបេក្ខភាពកំពូលមួយរូប ដែលអាចនឹងឈានទៅស្នងតំណែងនាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ