វ៉ាក់សាំងកូវីដ១៩

សារព័ត៌មានអាមេរិក New York Times៖ ដល់ពេលដែលត្រូវជឿជាក់លើវ៉ាក់សាំងរបស់ចិន និងរុស្ស៊ីហើយ


សារព័ត៌មាន The New York Times របស់អាមេរិកដ៏ល្បីល្បាញមួយ ដែលធ្លាប់តែសរសេរចុះផ្សាយនូវព័ត៌មានតិះតៀនពីការដឹកនាំរបស់ចិនមិនសំចៃដៃនោះ ថ្មីៗនេះ បានចេញផ្សាយអត្ថបទមួយរបស់ខ្លួនដោយដាក់ចំណងជើងធំៗថា «ដល់ពេលត្រូវជឿជាក់លើវ៉ាក់សាំងរបស់ចិន និងរុស្ស៊ីហើយ»។ តើមានហេតុផលអ្វីខ្លះ ដែលសារព័ត៌មានដ៏ល្បីមួយនេះ ពន្យល់ឲ្យមានការជឿជាក់លើវ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយប្រទេសចិន និងរុស្ស៊ី?
សារព័ត៌មានអាមេរិក Nytimes៖ ដល់ពេលដែលត្រូវជឿជាក់លើវ៉ាក់សាំងរបស់ចិន និងរុស្ស៊ីហើយ!
ដោយ

ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ប្រទេស​អ្នកមាន​ជា​ច្រើន​នៅ​លើ​ពិភពលោក កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះ​វ៉ាក់សាំង​កូ​វី​ដ​-១៩ មាន​ប្រទេស​ក្រីក្រ​ខ្លះ​ទៀត​បារម្ភ​ខ្លាច​ថា ខ្លួន​នឹង​មិន​អាច​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩ ទាល់តែ​សោះ​។ ព្រោះ​អ្វី? ព្រោះ​ការ​ផលិត​វ៉ាក់សាំង និង​ការ​ផ្គត់ផ្គង់ កំពុង​ក្លាយជា​ចំណោទបញ្ហា​មួយ​។

វ៉ាក់សាំង​របស់​ចិន និង​រុ​ស្ស៊ី នៅ​គ្រា​ដំបូង​ត្រូវ​បាន​មើល​រំលង​ដោយ​ប្រទេស​លោក​ខាងលិច និង​សារព័ត៌មាន​សកលលោក​ផ្សេង​ទៀត ដោយសារ​តែ​មានការ​យល់​ឃើញ​មួយ​ផ្នែក​ថា វ៉ាក់សាំង​ដែល​ផលិត​ដោយ​ប្រទេស​ទាំងនេះ អន់​ជាង​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក Moderna, Pfizer-BioNtech ឬ AstraZeneca ផលិត​ដោយ​ក្រុមហ៊ុន​អង់គ្លេស​ជាដើម​។ ការ​យល់​ឃើញ​បែ​នេះ ហាក់ដូចជា​កើនឡើង​ដោយសារ​តែ​ចិន និង​រុ​ស្ស៊ី​ជា​ប្រទេស​មានការ​ដឹកនាំ​បែប​ផ្ដាច់​ការ​។ ក៏​ប៉ុន្ដែ​បើ​មើលទៅ​ភស្ដុ​តាង​ដែល​ប្រមូល​បាន​មួយ​រយៈ​មកនេះ ឃើញ​ថា​វ៉ាក់សាំង​ពី​ប្រទេស​ទាំងនេះ ក៏​មានដំណើរ​ការ​ល្អ​ដែរ​។ ជាក់ស្ដែង តាម​ការ​ចុះ​ផ្សាយ​ដោយ ស្ថាប័ន​ព័ត៌មាន​ស្រាវជ្រាវ​ផ្នែក​សុខាភិបាល The Lancet បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង Sputnik V របស់​រុ​ស្ស៊ី គឺ​ន​ប្រសិទ្ធភាព​ដល់​ទៅ​ជាង​៩១%​។

ចំពោះ​វ៉ាក់សាំង​ចិន​វិញ ប្រទេស​ធំ​ៗ​ដូច​ជា អេ​មី​រ៉ាត​អា​រ៉ាប់​រួម​, បា​រ៉ែ​ន​, អេ​ហ្ស៊ី​ប​, និង​ប្រទេស​ផ្សេង​ៗ​ទៀត រួម​ទាំង​កម្ពុជា​ផង​ដែរ​នោះ បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ចិន​ប្រភេទ Sinopharm ខណៈ​ដែល​វ៉ាក់សាំង​របស់​ចិន​មួយទៀត គឺ Sinovac និង វ៉ាក់សាំង ស្ពាត់​និ​ច (Sputnik V) របស់​រុ​ស្ស៊ី​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អឺរ៉ុប អាស៊ី​កណ្ដាល អាហ្វ្រិក និង​អា​មេ​រិ​កឡា​ទី​ន​ផង​ដែរ​។

ឥឡូវនេះ ការ​ផ្គត់​ផ្គត់​វ៉ាក់សាំង​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ហាក់​មាន​ភាព​យឺតយ៉ាវ​ដោយសារ​តែ​ការ​ផលិត មិន​គ្រប់គ្រាន់​តាម​តម្រូវការ​។ ជាក់ស្ដែង នៅ​ប្រទេស​បារាំង អេ​ស្ប៉ា​ញ និង​អា​ល្លឺ​ម៉​ង់ កំពុង​ប្រឈម​នឹង​ការ​ខ្វះ​វ៉ាក់សាំង ហើយ​ក៏​កំពុង​ចាប់ផ្ដើម​ចរចា​ដើម្បី​អាច​ផ្លាស់​ប្ដូរ​ការ​បញ្ជា​ទិញ​ទៅ​រក​ការ​ទិញ​វ៉ាក់សាំង​ពី​ចិន និង​រុ​ស្ស៊ី​ដែរ ។

បែប​នេះ​ក្ដី ការ​សង្ស័យ​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ចិន និង​រុ​ស្ស៊ី​នៅ​តែ​មាន​។ មានការ​សិក្សា​មួយ​ដោយ​ស្ថាប័ន YouGov បាន​ធ្វើការ​សាកសួរ​ទៅ​កាន់​មនុស្ស​ជិត​២​ម៉ឺន​នាក់ នៅ​ក្នុង​ប្រទេស​ចំនួន​១៧ អំពី​ទស្សនៈ​ចំពោះ​ភាព​វិជ្ជមាន និង​អវិជ្ជមាន​នៃ​គុណភាព​វ៉ាក់សាំង ជា​លទ្ធផល​ឃើញ​ថា វ៉ាក់សាំង​របស់​រុ​ស្ស៊ី ចិន និង​ឥណ្ឌា​គឺ​ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់ទាប​បំផុត​។

ទោះជា​បែប​នេះ​ក្ដី ជា​លទ្ធផល​សម្រាប់​សាកល្បង​ចាក់​នៅ​ប្រទេស​អា​រ៉ាប់​រួម កាលពីដើម​ខែធ្នូ​បាន​បង្ហាញ​ថា វ៉ាក់សាំង Sinopharm របស់​ចិន​មាន​ប្រសិទ្ធភាព​៨៨% ខណៈ​នៅ​ប្រទេស​ផ្សេង​ទៀត រួម​ទាំង​ចិន​ផង​បង្ហាញ​ថា​មាន​ប្រសិទ្ធភាព​៧៩%​។

ចំពោះ​វ៉ាក់សាំង Sinovac របស់​ចិន​វិញ លទ្ធផល​សាកល្បង​នៅ​តួ​ក​គី បង្ហាញ​ថា​មាន​ប្រសិទ្ធភាព ៩១%, នៅ​ឥណ្ឌូ​នេ​ស៊ី​មាន​៦៥% និង​នៅ​ប្រេ​ស៊ី​ល​មាន​ប្រមាណ​៥០%​។

សម្រាប់​វ៉ាក់សាំង​ចិន និង​រុ​ស្ស៊ី ហាក់ដូចជា​មិន​មាន​ព័ត៌មាន​អ្វី​ត្រូវ​សង្ស័យ​ទេ ប៉ុន្ដែ​សម្រាប់​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផលិត​នៅ​បណ្ដា​ប្រទេស​លោក​ខាងលិច​ខ្លះ នៅ​មិន​ទាន់​បង្ហាញ​ព័ត៌មាន​លម្អិត ឬ​ទិន្នន័យ​ដើម ចំពោះ​ការ​សាកល្បង​នោះ​ទេ ដូច​ជា​វ៉ាក់សាំង Pfizer-BioNTech និង Moderna ជាដើម​គឺ​មិន​មាន​ទិន្ន​លម្អិត​បង្ហាញ​ទេ សូ​ម្បី​តែ​ផ្ដល់​ទៅ​ឲ្យ​អ្នក​ស្រាវជ្រាវ​។

តាម​រយៈ​ការ​វិភាគ​លើ​ទិន្នន័យ​ចុង​ក្រោយ​របស់​អ្នកជំនាញ​ពី​ក្រុមហ៊ុន Airfinity បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង Sinovac នៅ​ឆ្នាំ​នេះ បាន​ចុះហត្ថលេខា​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចំនួន​១២ ក្នុង​ចំនួន​លើស ៣៥០​លាន​ដូ​ស ខណៈ​ដែល​វ៉ាក់សាំង Sinopharm មាន​កិច្ចសន្យាលក់​ទៅ​ឲ្យ​ប្រទេស​ចំនួន​១១ ក្នុង​ចំនួន​១៩៤​លាន​ដូ​ស​។ រីឯ វ៉ាក់សាំង Sputnik V របស់​រុ​ស្ស៊ី​វិញ មាន​ចុះហត្ថលេខា​លក់​ទៅ​ឲ្យ​ប្រទេស​ចំនួន​១៧ ក្នុង​ចំនួន​ប្រហែល​៤០០​លាន​ដូ​ស​។

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ទាំង​បី របស់​ចិន និង​រុ​ស្ស៊ី​ខាងលើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ក្រុមហ៊ុន​នីមួយ​ៗ មាន​សមត្ថភាព​ផលិត​វ៉ាក់សាំង​ប្រមាណ​១​ពាន់​លាន​ដូ​ស​នៅ​ឆ្នាំ ២០២១​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួង​សុខាភិបាល​ប្រកាស​ពី​ករណី​ស្លាប់​ដោយ​សារ​កូវីដ​១៩​លើក​ទី១​នៅ​កម្ពុជា​

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ខែមីនាឆ្នាំ២០២១ នេះបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ជនជាតិខ្មែរមួយរូប ដោយសារកូវី…

អឺរ៉ុបនឹងពង្រឹងការផលិតបន្ទះឈីបរបស់ខ្លួនជួយផ្គត់ផ្គង់អាមេរិក

ព័ត៌មាន
សហគមន៍អឺរ៉ុបបានដាក់ចេញនូវផែនការ ដោយបានអំពាវនាវឱ្យក្រុមប្រទេសក្នុងសហគមន៍អឺរ៉ុបទាំងអស់ សម្រុកផលិតនូវគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិក ពិសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ