គន្លឹះជោគជ័យ

ឧកញ៉ា សៀ ឫទ្ធី៖ ក្នុង​ការ​រកស៊ី ការសម្រេច​ចិត្ត​ទាន់​ពេល​វេលា​គឺ​សំខាន់​ណាស់


លោក​ឧកញ៉ា សៀ ឫទ្ធី ជាធុរជន​ល្បី​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​អចលនទ្រព្យ និង​ភ័ស្តុភារ (logistics) ហាក់​បង្កើន​ការ​វិនិយោគ​យ៉ាងច្រើន​ទៅ​លើ​វិស័យ​អចលនទ្រព្យ បើទោះបី​អ្នក​ខ្លះ​អាច​នឹង​ប្រយ័ត្ន​ប្រយែង​​ចំពោះ​វិស័យ​មួយ​នេះ ដោយសារ​គិត​ថា វា​ហាក់​កើន​ឡើង​លើស​តម្រូវការ​នោះក្ដី។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន WorldBridge Group
ដោយ

ថ្មីៗ​នេះ បន្ថែម​លើ​គម្រោង​អគារ​ស្កឹមស្កៃ​ ឌឹ ប្រ៊ីជ (The Bridge) លោក​ឧកញ៉ា សៀ ឫទ្ធី បាន​និង​កំពុង​ពន្លឿន​ការ​សាងសង់​គម្រោង​អគារ​លំនៅដ្ឋាន​រួម​ប្រណីត​ពីរ​ទៀត គឺ​ The Peak និង​ The Palm ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​អាមេរិក។

នៅ​ក្នុង​កិច្ច​សម្ភាស​ខ្លី​មួយ​ជាមួយ​សារព័ត៌មាន ខេមបូណូមីស ដែល​សួរ​​ថា តើ​លោក​មិន​មាន​ការបារម្ភ​ទេ​ឬ នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ? លោក​ឧកញ៉ា​មានប្រសាសន៍ថា នៅ​ក្នុង​ការ​វិនិយោគ «បើ​អ្នក​ទាំង​អស់​គ្នា​​នាំ​គ្នា​ខ្លាច ហើយ​យើង​មិន​ខ្លាច នោះ​ជា​ភាព​ជោគជ័យ​របស់​យើង»។

លោក​ឧកញ៉ា សៀ ឫទ្ធី​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group និង​ដែល​គ្រប់គ្រង​ក្រុមហ៊ុន​សរុប​ជាង ៣០​ក្រុមហ៊ុន ក៏​មាន​ប្រសាសន៍​បន្ថែម​ទៀត​ផង​ដែរ​ថា ៖ «ក្នុង​ការរកស៊ី សំខាន់​គឺ​ភាព​មុត​​ស្រួច និង​ការសម្រេចចិត្ត​ឲ្យ​បានទាន់ពេល​វេលា​»។

ក្នុង​ពេល​ថ្មីៗ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញថា លោក​ឧកញ៉ា​ សៀ ឫទ្ធី មាន​សកម្មភាព​ធុរកិច្ច​ថ្មីៗ​ជាច្រើន ដូចជា ចុងក្រោយនេះ ក្រុមហ៊ុន​របស់​លោកបាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី ដើម្បី​បើក​រោងចក្រ​ផលិត​និង​ដំឡើង​រថយន្តធុនធ្ងន់​ម៉ាក KAMAZ ដ៏​ល្បី​ល្បាញ​របស់​រុស្ស៊ី និង​ការ​បើក​សាងសង់​គម្រោង​លំនៅដ្ឋាន​ប្រណីត​ថ្មី​មួយ​ទៀត ឈ្មោះថា The Palm នៅ​តំបន់​ក្ដីតាកុយ ផ្លូវ​ជាតិ​លេខ១ ភាគ​អាគ្នេយ៍​នៃ​កណ្ដាល​រាជ​ធានី​ភ្នំពេញ ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដោយមាន​​បរទេស​សុំទាន​​ច្រើន​ពេក ថៃ​ចាត់វិធានការ...

ព័ត៌មាន
នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ មាន​សេចក្ដី​រាយការណ៍​អំពី​ការ​កើន​ឡើង​នូវចំនួន​អ្នក​ទេសចរ​បរទេស ដែល​ខ្វះ​សោហ៊ុយ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ស្រ…

មន្ត្រី​រិះគន់​កម្មករ​វៀតណាម​ដែល​ចូលចិត្ត​ផឹក​ស្រា​និង​ហូប​សាច់​ឆ្កែ​-ឆ្មា

ព័ត៌មាន
កម្មករ​វៀតណាម​ត្រូវ​គេ​ចាត់ទុក​ថា ឆ្លាត​និង​ឧស្សាហ៍​ការងារ ប៉ុន្តែ មារយាទ​ឥត​វិន័យ​មួយ​ចំនួន​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ទទួល​ប្រយោជន៍​ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ