សហគ្រិនភាព

ថៅកែ​នំ​ស្រួយ​«លីលី»​ផ្តល់​គន្លឹះ​៣​ចំណុច​ដើម្បី​ឲ្យ​បរទេស​ទទួល​ស្គាល់​ផលិតផល​ខ្មែរ!


លោក​ជំទាវ​ឧកញ៉ា កែវ មុំ គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​នំ​ស្រួយ លីលី ដែល​ទទួល​បាន​ពាន​រង្វាន់​ជា«សហគ្រាស​ល្អ​បំផុត» ពី​ចក្រភព​អង់គ្លេស កាល​ពី​ឆ្នាំ​២០១៥ និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។ ថ្មីៗ​នេះ លោក​ជំទាវ​បាន​ចែក​រំលែក​គន្លឹះ​សំខាន់ៗ ៣​ចំណុច ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​ខ្មែរ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ។
លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា
ដោយ

លោក​ជំទាវ​អះអាង​ថា ចំណុច​ជា​បឋម គឺ​ផលិត​ផល​នោះ​ត្រូវតែ​ជា​ផលិតផល​ដែល​មាន​គុណភាព​ល្អ ដែល​ជា​ចំណុច​ឈ្នះ​ដំបូង​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ។ 

បន្ទាប់​ពី​ផលិត​ផល​មាន​គុណភាព គឺ​ត្រូវ​យក​ផលិតផល​របស់​ខ្លួន ទៅ​ដាក់​តាំង​ពិព័រណ៍​នៅ​ក្រៅ​ប្រទេស ដើម្បី​បង្ហាញ​ដល់​អតិថិជន ឬ​ស្វែងរក​បណ្តាញ​ពង្រីក​អាជីវកម្ម​នៅ​ក្រៅ​ប្រទេស។

លោក​ជំទាវ​ថ្លែង​បន្ត​ថា ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ម្តងៗ មាន​មនុស្ស​ច្រើន​ទៅ​ទស្សនា​ដោយ​ក្នុង​នោះ មាន​ទាំង​អ្នក​រកស៊ី​ជា​ច្រើន​ទៅ​ស្វែង​យល់ ដើម្បី​បង្កើត​ឱកាស​រកស៊ី​ជាមួយ​គ្នា។

លោក​ជំទាវ កែវ មុំ ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​តាំង​ពិព័រណ៍ គេ​ឃើញ​ផលិត​ផល​យើង គេ​ភ្លក្ស ឬ​ញ៉ាំ​ផលិតផល​យើង​ហើយ​ឆ្ងាញ់​ឬ​ទាក់ទាញ គេ​នឹង​ចាប់​អារម្មណ៍ គេ​អាច​នឹង​ចរចា​ជាមួយ​យើង ហើយ​គេ​អាច​នឹង​សួរ​នាំ​បន្ត​ទៀត​ថា ក្រុមហ៊ុន​យើង​មាន​បរិមាណ​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​គេ ឬ​អត់? តើ​ផលិត​ផល​យើង​មាន​ស្តង់ដារ​ឬ​ទេ? ចំណុច​នេះ យើង​ចាំបាច់​ត្រូវមាន​ស្តង់ដារ​។ ដូច្នេះ យើង​ត្រូវ​ត្រៀម​ឲ្យ​ហើយ​ស្រេច»។

ការ​ចែក​រំលែក​បទ​ពិសោធន៍​របស់​លោក​ជំទាវ​ឧកញ៉ា កែវ មុំ គឺ​ធ្វើឡើង​ក្នុង​កិច្ច​ពិភាក្សា​មួយ ស្តីពី «ការ​ស្វែងយល់​ស្តីពី​បញ្ហា​ប្រឈម​ធុរកិច្ច​បរាជ័យ» ដែល​រៀបចំ​ដោយ JCI Cambodia នៅ​សាកល វិទ្យាល័យ ហ្សាម៉ាន់ កាលពីពេល​ថ្មីៗ​កន្លង​ទៅ។ 

លោក​ជំទាវ​បាន​ថ្លែង​បន្ថែម​ថា មុន​ធ្វើ​ឲ្យ​បរទេស​ទទួល​ស្គាល់​ផលិតផល​ណា​មួយ ម្ចាស់​សហគ្រាស ឬ​ក្រុមហ៊ុន ត្រូវ​វាយ​លុក​ទីផ្សារ​ក្នុង​ស្រុក​ជា​មុន​សិន ដើម្បី​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ទទួល​ស្គាល់៕    




អត្ថបទបន្ទាប់


ក្រុមហ៊ុន​ Toyota ប្រមូល​ឡាន​២ម៉ឺន​គ្រឿង​នៅ​វៀតណាមចូល​រោងចក្រ​វិញ រឿង​​ពោង​សុវត្ថិភាព

ព័ត៌មាន
បញ្ហា​ពោង​សុវត្ថិភាព​ក្នុង​រថយន្ត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន ឈ្មោះ Takata ត្រូវ​បាន​គេ​រាយការណ៍​ថា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​ម…

Facebook នឹងចាត់ការ​ Page ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត!

ព័ត៌មាន
តាំង​ពី​មាន​បណ្ដាញ​សង្គម​ ហ្វេសប៊ុក មក រឿង​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ឈឺ​ក្បាល ឬ​​មិន​សប្បាយ​ចិត្ត គឺ​ព័ត៌មាន​ភូតិកុហក ក្លែងក្លាយ។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ