វិស័យសេដ្ឋកិច្ច

អ្នកជំនាញ៖ ដើម្បីឆ្លងផុតឋានៈប្រទេសមានការអភិវឌ្ឍតិចតួច កម្ពុជាត្រូវពង្រឹងសមត្ថភាពបន្ថែម និងត្រូវដើរឲ្យទាន់វិស័យបច្ចេកវិទ្យា


អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចយល់ឃើញថា ការដែលកម្ពុជាអាចនឹងឆ្លងផុតពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចទៅបាន វាជាការឆ្លុះបញ្ចាំងឲ្យឃើញថា ផលិតកម្ម និងសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរ៉ឹងមាំ ដោយមិនចាំបាច់ពឹងផ្អែកខ្លាំងលើជំនួយ ឬប្រព័ន្ធអនុគ្រោះផ្សេងៗពីប្រទេសនានានោះទេ។ ទោះយ៉ាងណា ក្នុងបរិការណ៍នេះ ក៏ទាមទារឲ្យកម្ពុជាត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង ដោយធ្វើយ៉ាងណាដើរឲ្យទាន់វិស័យបច្ចេកវិទ្យា ដើម្បីអាចឆ្លើយតបទៅនឹងការវាយតម្លៃរបស់អង្គការសហប្រជាជាតិនេះបាន។
ភ្នំពេញប្រែក្លាយពីគំនរផះផង់កាលពី៣ទសវត្សរ៍មុន បច្ចុប្បន្នក្លាយជាបេះដូងនៃសេដ្ឋកិច្ចកម្ពុជា (រូបភាព៖ Quantum Communications)

នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច តេ​ជោ ហ៊ុន សែន​បាន​ថ្លែង​ថា តាម​រយៈ​ការ​វាយតម្លៃ​ចុង​ក្រោយ​របស់​អង្គការសហប្រជាជាតិ​ដែល​ធ្វើ​ឡើង​រៀង​រាល់​៣​ឆ្នាំ​ម្ដង ទិន្នន័យ​ក្នុង​ឆ្នាំ​២០២១​នេះ បង្ហាញ​ថា ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ហើយ ដែល​កម្ពុជា​មាន​លទ្ធភាព​អាច​បំពេញ​តាម​លក្ខខណ្ឌ​ដែល​អាច​ចាត់​ទុក​ថា រួច​ផុត​ពី​ឋានៈ​ជា​ក្រុម​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​។ មិនតែប៉ុណ្ណោះ កម្ពុជា​ក៏​មាន​គោលដៅ នឹង​ប្រែ​ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០៥០​ផង​ដែរ​។ នេះ​បើ​តាម​សុន្ទរកថា របស់​សម្តេច​តេ​ជោ នៅ​ក្នុង​ឱកាស​ទិវា​ស​ន្និ​ភាព​អន្តរជាតិ កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា​ឆ្នាំ​២០២១​។

ជុំវិញ​នឹង​ការ​វាយតម្លៃ​របស់​អង្គការសហប្រជាជាតិ​នេះ​ដែរ អ្នកជំនាញ​ក្នុង​វិស័យសេដ្ឋកិច្ច​យល់​ឃើញ​ថា ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​អ្នករក​ស៊ីក្នុង​វិស័យ​ផ្សេង​ៗ​ត្រូវ​អភិវឌ្ឍន៍ និង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត ព្រោះ​ការ​រួច​ផុត​ពី​ឋានៈ​ជា​ក្រុម​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច មាន​ន័យ​ថា គេ​វាយតម្លៃ​ទៅ​ចង្វាក់​ផលិតកម្ម និង​សេដ្ឋកិច្ច​ប្រទេស​នោះ ដែល​អាច​ឈរ​យ៉ាង​រឹង​មាំ​ដោយ​ខ្លួន ដោយ​មិន​ចាំបាច់​ពឹង​លើ​ជំនួយ ឬ​ការ​អនុគ្រោះ​ផ្សេង​ៗ​ពី​ប្រទេស​ដទៃ​។ ហើយ​ការ​វាយតម្លៃ​នេះ គឺ​ពឹងផ្អែក​លើ​កម្រិតជីវភាព និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត គី សិរី​វ​ឌ្ឍ អ្នកវិភាគ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​។ 

អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ​បន្ថែម​ថា ក្រោយ​ពេល​ដែល​កម្ពុជា​នឹង​ឆ្លង​ផុត​ពី​ឋានៈ​ជា​ក្រុម​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច គឺ​ការ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ណាមួយ ដែល​លែង​សូវ​សំខាន់​សម្រាប់​កម្ពុជា​ទៀត​ហើយ មាន​ន័យ​ថា កម្ពុជា​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​ដោយ​ស្មើមុខស្មើមាត់​។ ទោះ​យ៉ាងណា លោក​បណ្ឌិត​អះអាង​ថា កម្ពុជា​ត្រូវ​ទាមទារ​ធ្វើ​យ៉ាងណា​ដើរ​ឲ្យ​ទាន់​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ស្ថានភាព​បច្ចុប្បន្ន​របស់​ពិភពលោក​។

គួរ​បញ្ជាក់​ថា អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លង​មកនេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ​៧% ជា​រៀង​រាល់​ឆ្នាំ ប៉ុន្ដែ នៅ​ឆ្នាំ​២០២០ ក្រោយ​មាន​កូ​វី​ដ​-១៩​ចូល​មក​ទន្ទ្រាន​សេដ្ឋកិច្ច​កម្ពុជា បាន​ដាំ​ក្បាល​ចុះ​ដល់​ជាង -៣% ហើយ​នៅ​ឆ្នាំ​២០២១​នេះ ត្រូវ​បាន​ព្យាករ​ថា នឹង​រក្សា​បាន​កំណើន​១,៩% មុន​នឹង​ស្ទុះ​ងើបឡើង​ដល់​កំណើន ៥,៥% នៅ​ឆ្នាំ​២០២២​។ នេះ​បើ​តាម​ការ​ព្យាករ​ថ្មី​ចុង​ក្រោយ​មួយ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មានតែ $197 ក្នុងមួយខែអាចទិញរថយន្ត SUV ថ្មីបាន!

ព័ត៌មាន
តើលោកអ្នកកំពុងតែស្វែងរករថយន្តថ្មីដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការបង់រំលស់មែនទេ? ប្រាកដណាស់ថ្ងៃនេះដែរយើងខ្ញុំសូមណែនាំរថយន្ត SUV ថ្មីម…

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រាប់ឲ្យក្រុមហ៊ុនអាកាសចរណ៍ត្រៀមខ្លួនបើកជើងហោះហើរទទួលទេសចរបរទេសឡើងវិញ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ថ្មីៗនេះ បានណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ត្រៀមលក្ខណៈសម្រាប់ការបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ