អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនអ៊ិនធឺណិត TODAY បើកសម្ពោធសាខាថ្មីនៅតាមបណ្តាខេត្តជាផ្លូវការ


កាលពីចុងសប្តាហ៍កន្លងទៅនេះក្រុមហ៊ុនអ៊ិនធឺណិត ធូដេ បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួននៅ តាមបណ្តាខេត្តក្រុងដូចជា ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ និងក្រុងបាវិត។
ក្រុមហ៊ុនអ៊ិនធឺណិត ធូដេ បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួននៅ តាមបណ្តាខេត្តក្រុង
ដោយ

សាខាថ្មីទាំងនេះ គឺជាផ្នែកមួយ នៃការបង្កើនទំនុកចិត្តទៅដល់អតិថិជន ដែលគាំទ្រសេវារបស់ក្រុមហ៊ុន ក៏ដូចជាបង្កភាពងាយស្រួល ដល់អតិថិជនក្នុងការមកទទួលយកសេវា របស់ក្រុមហ៊ុននៅតាមទីតាំងដោយផ្ទាល់។

លោក ឃន សុខុន ប្រធានប្រតិបត្តិទូទៅនៃក្រុមហ៊ុនអុិនធឺណិត ធូដេ បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ យើងបានជ្រើសយកទីតាំងខេត្តបាត់ដំបងជាគោល ក្នុងការសម្ពោធជាផ្លូវការនូវសាខាថ្មី នៅតាមបណ្តាខេត្តក្រុងទាំងអស់ ហើយយើងខ្ញុំសង្ឃឹមថាទីតាំងទាំងនេះ នឹងបន្ថែមភាពងាយស្រួល ដល់អតិថិជនក្នុងការមក ទទួលយកសេវា។ ឆាប់ៗខាងមុខនេះក្រុមហ៊ុននឹងធ្វើការពង្រីកសាខាទៅតាមបណ្តាខេត្តក្រុងផ្សេងៗបន្ថែម ទៀត»។

នៅក្នុងពិធីនោះផងដែរក៏មានវត្តមានរបស់ភ្ញៀវកិត្តិយសដែលជាអតិថិជនរបស់ក្រុមហ៊ុន និងក្រុមការងារដែល កំពុងបម្រើការនៅតាមបណ្តាលសាខាទាំងអស់។

លោក ញឹម វិទូ អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុនអុិនធឺណិត ធូដេ ក៏បានលើកឡើងដូច្នេះថា៖ «ក្រុមហ៊ុនអុិនធឺណិត ធូដេ​ បានបន្តពង្រីកខ្លួនឥតឈប់ឈរដើម្បីឆ្លើយតបទៅនឹងកំណើនរបស់អតិថិជន។ ថ្ងៃនេះ យើងខ្ញុំមានក្តីរីករាយក្នុងការសម្ពោធសាខាថ្មីតាមបណ្តាខេត្តជាផ្លូវការ ហើយយើងខ្ញុំត្រៀមខ្លួនរួចជា ស្រេចក្នុងការផ្តល់សេវាកម្មជូនអតិថិជនទាំងអស់»។

គួរជម្រាបជូនផងដែរថា ដោយផ្អែកលើគុណភាពនៃសេវា សេវាបម្រើអតិថិជនកម្រិតខ្ពស់ និងតម្លៃសមរម្យ បច្ចុប្បន្នក្រុមហ៊ុនមានបណ្តាញគ្របដណ្តប់តាមបណ្តាខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិត ជាមួយការិយាល័យ សរុបចំនួន ៦ទីតាំង ដែលមាន ២ការិយាល័យធំៗនៅក្នុងរាជធានីភ្នំពេញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនខ្នាតយក្សវៀតណាម Vinfast អាចពន្យារពេលបោះផ្សាយលក់មូលបត្រដល់ឆ្នាំ២០២៣ ដោយសារទីផ្សារមិនច្បាស់លាស់

ព័ត៌មាន
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី Vinfast បានអះអាងនៅថ្ងៃទី១១ ឧសភ…

ក្រុមហ៊ុន KNN បានផ្តល់បទសម្ភាសស្តីអំពី «ការប្រើប្រាស់ និងការថែទាំគ្រឿងចក្រ» ដោយអ្នកបច្ចេកទេសជំនាញ

ព័ត៌មាន
នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ ថ្មីៗនេះ លោក ធឹក ផល្លី ប្រធានផ្នែកបចេ្ចកទេសរបស់ក្រុមហ៊ុន ខេ អិន អិន បានចែករំលែកអំពីគន្លឹះសំខាន់ៗ ក្នុងការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ