អ្នកលក់ទំនិញតាមអនឡាញនៅចិន

កំពូលអ្នកលក់ទំនិញតាមអនឡាញនៅចិនមួយរូប ត្រូវរដ្ឋពិន័យជាង ២០០លានដុល្លារ ក្រោយរកឃើញថា បានគេចវេះការបង់ពន្ធ


ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក E-commerce កំពុងមានសម្ទុះកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ពិសេសនៅក្នុងប្រទេសចិន។ ការឡាយលក់ទំនិញតាមអនឡាញរបស់បុគ្គលល្បីៗដែលមានឥទ្ធិពលនៅលើបណ្ដាញអ៊ីនធើណែត កំពុងមាននិន្នាការកាន់តែខ្លាំងនៅប្រទេសចិន ហើយអ្នកលក់អនឡាញខ្លះ អាចលក់ផលិតផលលើអនឡាញ បានដល់រាប់លានដុល្លារផងដែរ នៅក្នុងការឡាយរបស់ពួកគេម្ដងៗ។
អ្នកលក់ទំនិញអនឡាញនៅចិនរងពិន័យ២០០លានដុល្លារ
ដោយ

ការរកស៊ីនៅក្នុងជំនួញលក់តាមអនឡាញកើនឡើង ក៏តម្រូវឲ្យរដ្ឋចិនកាន់តែយកចិត្តទុកលើការប្រមូលពន្ធខ្លាំងណាស់ដែរ។ 

ថ្មីៗនេះ ស្រ្តីមួយរូបដែលគេស្គាល់ថា ជាបុគ្គលល្បីឈ្មោះក្នុងបណ្តាញសង្គមអនឡាញនៅចិន ដែលពូកែខាងឡាយលក់ផលិតផលតាមអនឡាញនោះ ត្រូវបានអាជ្ញាធរចិនបញ្ជាឲ្យបង់ប្រាក់ពន្ធ និងប្រាក់ពិន័យដល់ទៅជាង ២០០លានដុល្លារអាមេរិកឯណោះ ក្រោយអាជ្ញាធររកឃើញថា នាងបានគេចវេះការបង់ពន្ធជូនរដ្ឋ។ នេះបើតាមការប្រកាសពីអាជ្ញាធរចិននៅច្ងៃច័ន្ទទី២០ធ្នូ ហើយត្រូវបានសារព័ត៌មានអន្តរជាតិធំៗជាច្រើនយកមកចុះផ្សាយ។ 

កញ្ញា ហ័ង វ៉ី (Huang Wei) ត្រូវបានគេស្គាល់ក្នុងបណ្តាញសង្គមថា វីយ៉ា (Viya) គឺជាអ្នកលក់ផលិតផល តាមអនឡាញម្នាក់ដ៏ល្បីឈ្មោះនៅក្នុងបណ្ដាញសង្គមរបស់ចិន ដោយនាងមានចំនួនអ្នកគាំទ្រលើបណ្តាញសង្គមដល់ទៅជាង ១១០លាននាក់ឯណោះ។

ប៉ុន្តែនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ អាជ្ញាធរពន្ធដារ ខេត្តជឺជាំង (Zhejiang) របស់ចិនបានប្រកាសថា កញ្ញា ហ័ង វ៉ី បានបំពានច្បាប់ពន្ធដារ ដោយមិនបានបង់ពន្ធគិតជាទឹកប្រាក់ប្រមាណ ៦៤៣លានយ័ន ឬស្មើនឹងជាង ១០០លានដុល្លារអាមេរិក តាមរយៈមធ្យោបាយដូចជា ការលាក់បាំងប្រាក់ចំណូលផ្ទាល់ខ្លួន និងការប្រកាសប្រាក់ចំណូលមិនពិតប្រាកដ ក្នុងចន្លោះឆ្នាំ ២០១៩ និង ឆ្នាំ២០២០។ 

សេចក្តីប្រកាសព័ត៌មានលើគេហទំព័រផ្លូវការរបស់អាជ្ញាធរចិន ឲ្យដឹងថា ទឹកប្រាក់ដែលនាង ហ័ង វ៉ី ឬ វីយ៉ា ត្រូវបង់ជូនរដ្ឋសរុបមានដល់ទៅជាង ២០០លានដុល្លារឯណោះ ដោយបានរាប់បញ្ចូលទាំងថ្លៃពន្ធដែលបានគេចវេសកន្លងមក និងប្រាក់ពិន័យដែលនាងបានបង់យឺតយ៉ាវ។ 

គួរជម្រាបថា រដ្ឋអំណាចប៉េកាំងបានចាប់ផ្តើមរិតបន្ដឹងលើស្ថាប័ន ឬបុគ្គលណា ដែលគេចវេះពីការបង់ពន្ធ ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ ហើយវិធានការនេះក៏បានជះឥទ្ធិពលលើបុគ្គលល្បីៗ នៅលើបណ្តាញសង្គមដែលតែងរកបានប្រាក់ចំណូលបានកប់ពពកដល់ខ្ទង់រាប់រយលានដុល្លារផងដែរ ជាក់ស្តែងដូច ករណីរបស់កញ្ញា ហ័ង វ៉ី ជាដើម។ 

ករណីស្រដៀងគ្នានេះ ក៏បានកើតឡើងលើអ្នកឡាយលក់ផលិតផលតាមអនឡាញចំនួនពីរូបផងដែរ កាល ពីខែមុន នៅក្នុងខេត្ត ជឺជាងំដដែលនេះ។ អ្នកទាំងពីត្រូវបានរដ្ឋអំណាចពិន័យឲ្យបង់ពន្ធប្រមាណ ១៤លានដុល្លារឯណោះ។ 

សូមជម្រាបថា ការរឹតបន្តឹងនេះ ចាប់ផ្តើមធ្វើឡើង ក្រោយពីមានការដាក់ចេញនូវគំនិតផ្តួចផ្តើមរបស់បុរសខ្លាំងចិន លោក ស៊ី ជីនពីង ដែលគេឲ្យឈ្មោះថា "វិបុលភាពរួម" (Common Prosperity)។ កិច្ចខិតខំប្រឹងប្រែងខាងលើគឺ ដើម្បីកាត់បន្ថយវិសមភាពសេដ្ឋកិច្ច ដែលបានជំរុញឱ្យកាត់បន្ថយប្រាក់ចំណូលដ៏លើសលប់ នៅក្នុងវិស័យមួយចំនួន ដូចជាការកម្សាន្ត និងបច្ចេកវិទ្យាជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារមាសឆ្នាំ២០២២ នឹងមានការប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
បើតាមអ្នកជំនាញមកពីក្រុមហ៊ុន YLG ដែលជាក្រុមហ៊ុនជួញដូរមាសដ៏ធំមួយប្រចាំនៅក្រុងបាងកកប្រទេសថៃ បានប៉ាន់ប្រមាណថា តម្លៃមាសនឹងនៅតែខ្ពស់ពេញមួយឆ្…

សហគ្រិនខ្មែរ រៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១

ព័ត៌មាន
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សហគ្រិនខ្មែរ បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២១ ក្នុងគោលបំណងលើកស្ទួយវិស័យសហគ្រិនភាព នៅកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ