កំពូលមហាសេដ្ឋីជប៉ុន

កំពូលមហាសេដ្ឋីជប៉ុនម្នាក់នេះ កើនទ្រព្យសម្បត្តិ​ដល់ទៅជាង៥០% នៅអំឡុងពេលកូវីដ-១៩រាតត្បាត


នៅពេលដែលនិយាយកំពូលមហាសេដ្ឋីល្បីឈ្មោះក្នុងពិភពលោក បុគ្គលដែលគេនឹកឈ្មោះដល់មុនគេ ប្រហែលជា Jeff Bezos, Bill Gates, Elon Musk ឬ Jack Ma ជាដើម។ ប៉ុន្ដែ គេប្រហែលមិនសូវស្គាល់ឈ្មោះលោក Masayoshi Son ដែលជានាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគទុនដ៏ធំក្នុងពិភពលោកគឺ SoftBank Groupនោះទេ។ មែនទែនទៅ កំពូលមហាសេដ្ឋីជប៉ុន លោក Masayoshi គឺជាអ្នកបុគ្គលដ៏មានឥទ្ធិពលមួយរូបគ្រប់គ្រងមូលនិធិបណ្ដាក់ទុននៅក្នុងក្រុមហ៊ុនធំៗជាច្រើន ក្នុងនោះ សូម្បីតែក្រុមហ៊ុនយក្សAlibaba របស់លោក Jack Ma ក៏មានភាគហ៊ុនវិនិយោគដោយក្រុមហ៊ុន SoftBank ផងដែរ។
កំពូលមហាសេដ្ឋីជប៉ុនម្នាក់នេះ កើនទ្រព្យសម្បត្តិដល់ទៅជិត៥០% នៅអំឡុងពេលកូវីដ-១៩រាតត្បាត (រូបភាព៖Bloomberg)
ដោយ

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ នៅអំឡុង​ពេលដែល​មានវិបត្តិ​មេរោគ​រាតត្បាតនេះ គេសង្កេតឃើញថា ទ្រព្យសម្បត្តិ​របស់​លោក Masayoshi នៅឆ្នាំ២០២១ បានកើនឡើង​ជាក់ពាក់កណ្ដាល​ មកដល់​ជាង ៤៥ពាន់លាន​ដុល្លារ បើធៀបនឹង​ឆ្នាំ២០២០មានតែជាង​១៦ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើតាម​តួលេខ​ពីគេហទំព័រ​ Forbes។ ការកើនឡើង​នូវទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុនកំពូលមហាសេដ្ឋីវ័យ៦៣ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា ដោយសារតែ​ក្រុមហ៊ុន​របស់លោក មានការវិនិយោគ​យ៉ាងច្រើនសន្ធឹកសន្ធាប់​ទៅក្នុងក្រុមហ៊ុន​នៅក្នុង​វិស័យបច្ចេកវិទ្យា ដែលវិស័យនេះ មានកំណើនយ៉ាង​ខ្លាំង​នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។ នាពេលថ្មីៗនេះដែរ តាមការរាយការណ៍​របស់​សារព័ត៌មាន​អន្តរជាតិធំៗ​បាន​ឲ្យដឹងថា ក្រុមហ៊ុន​យក្ស SoftBank ដែលមានមូលនិធិ​វិនិយោគ​រាប់រយពាន់លាន​ដុល្លារនោះ ក៏កំពុង​តែ​បន្ថែមការវិនិយោគ​បន្ថែមលើក្រុមហ៊ុន​​ទាក់ទងនឹង​ការផលិតឱសថ និងក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​​ផងដែរ។

តើលោក Masayoshi ជានរណា?

នៅឆ្នាំ២០២១នេះ លោក Masayoshi ត្រូវបាន​ទស្សនាវដ្ដី Forbes ចាត់ចំណាត់ថ្នាក់ ជាកំពូល​មហាសេដ្ឋី​ប្រាក់ពាន់លាន​ដុល្លារក្នុងពិភពលោក​​លំដាប់លេខរៀងទី២៩ ខណៈដែលកាលពីឆ្នាំ២០២០ ឈ្មោះរបស់​លោក​គឺឈរនៅលេខរៀងទី ៥៦ឯណោះ។ លោកក៏ត្រូវ​បានចាត់ចំណាត់ថ្នាក់​ជាកំពូល​មហាសេដ្ឋី​លេខ១ ​នៅក្នុងប្រទេសជប៉ុនផងដែរនៅឆ្នាំ២០២១នេះ។ 

ក្រុមហ៊ុន​ SoftBank Group ដែលមានលោក Masayoshi ជាស្ថាបនិក និងជានាយកប្រតិបត្តិផ្ទាល់នោះ ត្រូវបានគេដឹងថា គឺជាក្រុមហ៊ុន​មួយ​ដែលរកស៊ី​នៅក្នុង​វិស័យ​ទូរគមនាគមន៍ និងការវិនិយោគ​​យក្សៗ។ ក្រុមហ៊ុន​ដែលបាន​បណ្ដាក់ទុន​​នៅក្នុង​មូលនិធិ​វិនិយោគ​ Vision Fund របស់​មហាសេដ្ឋីជប៉ុនរូបនេះ រួមមាន ដូចជា Apple, Qualcomm, Foxconn និងមូលនិធិ​អធិបតេយ្យភាព​របស់​​អារ៉ាប់ប៊ីសាអូឌីតជាដើម។ ក្រោយពីបាន​ការបណ្ដាក់ទុន​​ពីក្រុមហ៊ុន​​យក្សៗ​ទាំងនោះ លោក Masayoshi បាន​យកប្រាក់មូលនិធិទាំងនោះ ដើម្បីវិនិយោគ​ទៅលើ​ក្រុមហ៊ុន​ផ្សេងៗទៀត ដោយមកទល់ពេលនេះ មានក្រុមហ៊ុន​ធំៗជាង ​១០០ក្រុមហ៊ុនហើយ ដែលទទួលបាន​ការវិនិយោគពីមូលនិធិ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់ SoftBank។

សូមបញ្ជាក់ថា មិនមែនមានតែលោក Masayoshi ម្នាក់នោះទេ ដែល​មានទ្រព្យសម្បត្តិកើនឡើង​នៅអំឡុងពេល​កូវីដ-១៩រាតត្បាតនេះ គឺសង្កេតឃើញថា តាមតួលេខ​ពី​ទស្សនាវដ្ដី Forbes កំពូលមហាសេដ្ឋី​ជប៉ុន​ទាំង៥០រូប​ ក៏មានការកើនឡើងទ្រព្យសម្បត្តិសរុប​ជិត​៥០%ដែរ ដោយ​បូកសរុប​ទ្រព្យសម្បត្តិ​របស់ពួកគេ​មានដល់ទៅប្រមាណ ២៥០ពាន់លា​នដុល្លារអាមេរិក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរចិនពិន័យក្រុមហ៊ុន Tencent ជាង១,៥ ពាន់លានដុល្លារ

ព័ត៌មាន
ទើបតែបានប្រកាសផាកពិន័យក្រុមហ៊ុនយក្ស Alibaba ថ្មីៗ ឥឡូវនេះ អាជ្ញាធរចិនកំពុងតែរៀបចំផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយទៀតហើយ នោ…

ការនាំចេញរបស់វៀតណាម​ទៅកាន់​អាមេរិក កើនឡើង ៥០% ក្នុង៤ខែដើមឆ្នាំនេះ

ព័ត៌មាន
ការនាំចេញរបស់ប្រទេសវៀតណាមទៅកាន់សហរដ្ឋ​អាមេរិក ដែលជាទីផ្សារនាំចេញធំបំផុត​ទីមួយរបស់វៀតណាម សម្រាប់​ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១នេះ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ