វិនិយោគបរទេស

ប្រទេស​ធំ​បីដែល​វិនិយោគ​ច្រើន​ជាង​នៅ​កម្ពុជា​ជា​អ្នក​ណា?


លំហូរ​ទឹក​ប្រាក់​ដែល​បាន​មក​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​តែ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​វិនិយោគ​​បរទេស​ដែល​មក​បណ្តាក់​​ទុន​វិនិយោគ​ជា​ច្រើន​​​​នៅ​​កម្ពុជា។
សំណង់អគារខ្ពស់​នៅ​រាជ​ធានី​ភ្នំពេញ

ការ​កើន​ឡើង​នេះ​បាន​ចូលរួម​​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​​ប្រទេស​​ក៏​ដូចជា​​បង្កើត​​​ការងារ​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន​ផង​ដែរ។ ​

សម្រាប់​១ឆ្នាំ​ពេញ​២០១៦ កម្ពុជា​ទទួល​ទឹក​ប្រាក់​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) សរុប​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុង​​នោះ​ ប្រទេស​​ចិន​វិនិយោគ​នៅ​កម្ពុជា វ៉ា​ដាច់​គេ ដែល​មាន​ទឹក​ប្រាក់​ចំនួន​ប្រមាណ ​៥១១​​លាន​​ដុល្លារ ហុងកុង​​ឈរ​នៅ​​លំដាប់​ថ្នាក់​​ទី​២​ ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​ចំនួន​ ២៣៧​​លាន​​ដុល្លារ និង​ប្រទេស​វៀតណាម​ជិត​ខាង​កម្ពុជា ​​ស្ថិត​​នៅ​ក្នុង​ចំណាត់​ថ្នាក់​​លេខ​​៣ ដែល​​មាន​ទឹកប្រាក់​វិនិយោគ ​១៩២​​លាន​​ដុល្លារ។ នេះ​បើ​យោង​​តាម​​របាយការណ៍ការ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​ទើប​តែ​ចេញ​ផ្សាយ​ថ្មីៗ​នេះ។

ការ​ប៉ាន់​ស្មាន​អំពី​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​ដែល​​ធនាគារ​ជាតិ​​បាន​បង្ហាញ​​នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១៦ និង​ទិសដៅ​ឆ្នាំ​២០១៧ លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ភាគ​ច្រើន បំផុត​​គឺ​ជា​ការ​​វិនិយោគ​​ទៅ​​លើ​វិស័យ​​ហិរញ្ញវត្ថុ មាន ២៥ ភាគរយ ដែល​មាន​ទឹក​ប្រាក់ ៥៣៩​លាន​ដុល្លារ ​វិស័យ​​កម្មន្ត​សាល ១៨​ភាគរយ ជាមួយ​ទឹក​ប្រាក់ ៤០០​​លាន​​ដុល្លារ​ វិស័យ​អចលនទ្រព្យ ១៣​ភាគ​រយ មាន​ទឹក​ប្រាក់ ៣៧០​លាន​ដុល្លារ និង​​វិស័យ​​កសិកម្ម ១១​ភាគរយ ដែល​មាន​ទឹក​ប្រាក់​ ២៣២​លាន​​ដុល្លារ។ 

វិនិយោគិន​បរទេស​ធំ​ទាំងបី៖ ចិន ទី១ ហុងកុង​ទី២ និង​វៀតណាម ទី៣។

ឯក​ឧត្តម ជា ចាន់តូ ទេសា​ភិបាល​ធនាគារ​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ នៅ​​កម្ពុជា​​បន្ត​​រីក​​ចម្រើន​​​ប្រកប​ដោយ​ភាព​រឹងមាំ កាល​ពី​នៅ​ក្នុង​ឆ្នាំ​២០១៦ ប្រាក់​បញ្ញើ​​នៅ​ក្នុង​វិស័យ​​នេះ​​បាន​​កើន​​ដល់ ៦៤​ភាគរយ នៃ ផសស (ផលិតផល​ក្នុង​ស្រុក​សរុប) ខណៈ​ឥណទាន​ទៅ​កាន់​វិស័យ​ឯកជន​បាន​កើន​ដល់ ៧១​ភាគ​រយ។

សូម​ជម្រាប​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​មាន​​ទំហំ​ធំ​ជាង​​គេ​បង្អស់ ពិសេស​វិស័យ​ធនាគារ​បាន​កើន​​ឡើង​ជិត​៥​ភាគរយ ដោយសារ​ការ​បង្កើន​ទុន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ខណៈ​​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​កម្មន្តសាល​ដែល​ជា​ប្រភព​លំហូរ​វិនិយោគ​ធំ​ទី​២ បាន​ថយ​ចុះ ជាង​១៣ ភាគរយ។

លំហូរ​វិនិយោគ​ផ្ទាល់​​ពី​បរទេស​​ភាគ​​ច្រើន​ទទួល​​បាន​ពី​ប្រទេស​​ក្នុង​​តំបន់​​អាស៊ី ដែល​​មាន​​​រហូត​​ដល់​​៨២​​ភាគ​រយ។ ឱនភាព​គណនី​ចរន្ត ត្រូវ​បាន​ផាត់​ទាត់​ទាំង​ស្រុង​​ដោយ​លំហូរ​ចូល​​សមតុល្យ​គណនី​ដើមទុន និង​ហិរញ្ញវត្ថុ ដែល​មាន​សមាមាត្រ ១៣​ភាគរយ នៃ​ផល​ទុន​សរុប​​ក្នុង​​ស្រុក ដោយ​ទ្រទ្រង់​ជា​​ចំបង​ដោយ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ជាង​១០​ភាគរយ៕




អត្ថបទបន្ទាប់


២០១៦-២០១៧ សេដ្ឋកិច្ច​កើន​​និង​​បន្ត​​កើន ប៉ុន្តែ បំណុល​​បរទេស​​ក៏​កើន​ដែរ

ព័ត៌មាន
នៅ​ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ ២០១៦ ប្រទេស​កម្ពុជាទទួលបានការអភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ និង​​កំណើន​សេដ្ឋកិច្ច​ល្អ​គួរឲ្យ​កត់​សម្គាល់។ កំណើន​ន…

ជិត​ចូល​ឆ្នាំ​ចិន​ហើយ ចូរ​កុំ​ធ្វេស​ប្រហែស​ចំពោះ​«ផ្ដា​សាយ​បក្សី»!

ព័ត៌មាន
នៅ​ពេល​បុណ្យ​ទាន​ម្ដងៗ ប្រជាជន​តែង​ធ្វើ​ម្ហូប​អាហារ​ដោយ​ប្រើ​សាច់​សត្វ​មាន់​ទា ជ្រូក គោ ។ល។ ប៉ុន្តែ ចូរ​អ្នក​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​សម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ