កំពូលមេដឹកនាំអាមេរិក និងចិន

កំពូលមេដឹកនាំអាមេរិក និងចិន រំពឹងថានឹងជួបគ្នាក្នុងកិច្ចប្រជុំនៅសប្ដាហ៍នេះ ចំពេលណាតូ និង G7 កំពុងរួមគ្នាទប់ទល់ចិន និងរុស្ស៊ី


ប្រធានាធិបតីអាមេរិកលោក Joe Biden និង ប្រធានាធិបតីចិនលោក Xi Jinping ត្រូវបានគេរំពឹងថា នឹងបើកកិច្ចពិភាក្សាជាមួយគ្នានៅប៉ុន្មានសប្តាហ៍ខាងមុខ។ នេះបើតាមការអះអាង របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយលោកក៏បានគូសបញ្ជាក់អំពីការរួបរួមគ្នាកាន់តែខ្លាំងឡើងក្នុងចំណោមសមាជិកណាតូ និង G7 ដើម្បីប្រជែងទប់ទល់នឹងការបង្កហេតុរបស់ប្រទេសចិនផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កំពូលមេដឹកនាំអាមេរិក និងចិន រំពឹងថានឹងជួបគ្នាក្នុងកិច្ចប្រជុំនៅសប្ដាហ៍នេះ ចំពេលណាតូ និង G7 កំពុងរួមគ្នា

លោក Jake Sullivan ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អា​មេ​រិ​ក បាន​និយាយ​ថា ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ប្រាំពីរ ឫ ហៅ​ថា ក្រុម G7 បាន​ពិភាក្សា អំពី​ការ​អនុវត្ត​សេដ្ឋកិច្ច​មិនមែន​ទីផ្សារ​របស់​ចិន (non-market economic) បញ្ហា​បំណុល និង ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​ចិន​ផង​ដែរ ខណៈ​ដែល​អង្គការ​ណា​តូ​នឹង​បើក​កិច្ចប្រជុំ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ជាមួយ​ប្រទេស​ជា​សមាជិក​របស់​ខ្លួន ដើម្បី​និយាយ​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ចិន​ផង​ដែរ ដែល​ក្រុម​ប្រទេស​ទាំងនេះ ហៅ​ថា ជា​វិធីសាស្ត្រ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​។ ក្នុង​នោះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​រូប​នេះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​កិច្ចប្រជុំ​កំពូល G7 នៅ​ក្នុង​ប្រទេស​អា​ឡឺ​ម៉​ង់​ថា ក្រុម G7 និង អង្គការ​ណា​តូ កំពុង​តែ​រួបរួម​គ្នា​កាន់តែ​ខ្លាំង​ឡើង​ជុំវិញ​បញ្ហា​ប្រឈម​ដែល​ចិន​បង្ក​ឡើង​។

លោក Sullivan បាន​និយាយ​ថា មេដឹកនាំ​ក្រុម G7 បាន​បើក​ការ​ពិភាក្សារ​អំពី​សារៈសំខាន់​នៃ​ការ​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​ដែល​បង្ក​ឡើង​ដោយ​ចិន ហើយ​បង្កើន​ការ​យកចិត្តទុកដាក់​ចំពោះ​សកម្មភាព​របស់​ទីក្រុង​ប៉េ​កាំ​ង​ទាំង​ផ្នែក​សេដ្ឋកិច្ច និង សន្តិសុខ​។

យ៉ាងណាមិញ លោក Sullivan បាន​អះអាង​ថា ថ្វីបើ​បែប​នេះ​ក្តី វា​មិនមែន​មាន​ន័យ​ថា​លោក​ខាងលិច​កំពុង​សម្លឹង​រក​ការ​ចាប់ផ្តើម​សង្គ្រាមត្រជាក់​ថ្មី​មួយ​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​នោះ​ទេ​។ លោក​បាន​បន្ត​ថា​៖ ក្រុម G7 មិន​សម្លឹង​រក​ការ​បែងចែក​ពិភពលោក​ទៅ​ជា​ប្លុក​នៃ​ការ​ប្រកួតប្រជែង​នោះ​ទេ ខណៈ​ក្រុម​នេះ​នឹង​ផ្អែក​លើ​គោលការណ៍​ដែល​យុត្តិធម៌​សម្រាប់​ប្រទេស​ទាំងអស់ ហើយ​ធានា​ឱ្យ​បាន​ថា ប្រទេស​ចិន​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​អន្តជាតិ​។

គួរ​ជម្រាប​ថា មេដឹកនាំ G7 កាលពី​ថ្ងៃអាទិត្យ​បាន​សន្យា​ឧ​ប​ត្ថ​ម​ថវិការ​ចំនួន ៦០០ ពាន់​លាន​ដុល្លារ​ជា​មូលនិធិ​ឯកជន និង សាធារណៈ​ក្នុង​រយៈពេល ៥ ឆ្នាំ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវការ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​គម្រោង​ថវិកា​ដ៏​សម្បើម​នេះ គឺជា​មាន​គោលបំណង​ប្រជែង​នឹង​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​មហា​យក្ស​ចិន ដែល​បាន​និង​កំពុង​រីកសាយ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​រួច​ទៅ​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្រីលង្កា បិទសាលារៀន និងផ្អាកការផ្គត់ផ្គង់ឥន្ទនៈដល់សេវាមិនចាំបាច់ ខណៈដែលវិបត្តិខ្វះប្រេងកាន់តែអាក្រក់ទៅៗ

ព័ត៌មាន
ប្រទេសស្រីលង្កានឹងបិទសាលារៀនរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ ហើយអនុញ្ញាតឱ្យផ្គត់ផ្គង់តែប្រេងឥន្ធនៈដល់សេវាកម្មដែលសំខាន់ៗដូចជា សេវ…

អូស្ត្រាលីប្ដេជ្ញាក្នុងចិត្តថា នឹងបណ្ដុះបណ្ដាលផ្នែកការពារជាតិដល់ប្រទេសកោះប៉ាស៊ីហ្វិកដើម្បីប្រកួតប្រជែងជាមួយមហាយក្សចិន

ព័ត៌មាន
អូស្ត្រាលីនឹងបង្កើតសាលាការពារជាតិមួយ ដើម្បីបណ្តុះបណ្តាលយោធានៅប្រទេសកោះប៉ាស៊ីហ្វិក ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់ទំនាក់ទំនងស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ