ទំនាក់ទំនងអាស៊ាន-អាមេរិក

អ្នកការទូតកំពូលរបស់អាមេរិកប្រចាំតំបន់អាស៊ី នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានចំនួន៤


អ្នកការទូតកំពូលរបស់អាមេរិកប្រចាំតំបន់អាស៊ីបូព៌ា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសក្នុងតំបន់អាស៊ាន ចំនួន៤រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងថៃ នៅចុងសប្តាហ៍នេះ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានសន្យាបង្កើនការចូលរួមជាមួយតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីតាំងដ៏សំខាន់ក្នុងការប្រកួតប្រជែងដណ្តើមឥទ្ធិពលជាមួយប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
លោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា
ដោយ

សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​និយាយ​ថា​លោក ដា​នី​ញ៉េ​ល គ្រី​ធេ​ន​ប្រ៊ី​ង (Daniel Kritenbrink) ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា នឹង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​អាស៊ាន​ទាំង​៤ ចាប់ពី​ថ្ងៃ​សៅរ៍​ទី​២៧​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​០៤​ខែធ្នូ​ខាង​មុខ​នេះ​។

សេចក្តីថ្លែងការណ៍​ដដែល​បាន​សង្កត់ធ្ងន់​ថា ទស្សនកិច្ច​នេះ នឹង​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ធ្វើការ​រួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាស​កល និង​ក្នុង​តំបន់ ព្រមទាំង​បាន​សង្កត់ធ្ងន់​លើ​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​សម្រាប់ សណ្តាប់ធ្នាប់​ដែល​មាន​មូលដ្ឋាន​ឈរ​លើ​ច្បាប់​អន្តរជាតិ នៅ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។

ការ​លើក​ឡើង​បែប​នេះ ស្រប​ពេល​ដែល​ចិន និង​សហរដ្ឋអាមេរិក កំពុង​មាន​ភាព​តានតឹង ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់ ដែល​ចិន​បាន​ហៅ​សកម្មភាព​របស់​អា​មេ​រិ​កថា ជា​ការ​គម្រាមកំហែង​សន្តិសុខ​តំបន់ ប៉ុន្តែ​អា​មេ​រិ​កថា ខ្លួន​ធ្វើ​តាម​ទម្លាប់​និង​ស្រប​តាម​ច្បាប់​នាវាចរ​អន្តរជាតិ​។

ក្នុង​ទស្សនកិច្ច លោក ដា​នី​ញ៉េ​ល គ្រី​ធេ​ន​ប្រ៊ី​ង (Daniel Kritenbrink) នឹង​ពិភាក្សា​អំពី បញ្ហា​ប្រឈម​ស្តី​ពី​សិទ្ធិ​មនុស្ស ស្វែងរក​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ប្រែប្រួល​អាកាសធាតុ និង​ពិភាក្សា​អំពី​វិធី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលយោធា​មី​យ៉ា​ន់​ម៉ា​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា និង​អនុញ្ញាត​ឱ្យ​មាន​ជំនួយ​មនុស្សធម៌​ទៅ​ក្នុង​ប្រទេស​ដោយ​គ្មាន​ការ​រារាំង​។

គួរ​កត់​សម្គាល់ថា ទស្សនកិច្ច​លើក​នេះ​ពី​ភាគី​អា​មេ​រិ​ក ស្តែង​ចេញពី​ការ​បង្កើន​ការ​យកចិត្តទុកដាក់​លើ​អាស៊ាន បន្ទាប់​ពី​ការ​សន្យា​របស់​ប្រធានាធិបតី​ចូ បៃ​ឌិន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ចុងខែ​តុលា​។ យ៉ាងណា​ក៏​ដោយ​ចុះ មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​រូប​នេះ នឹង​មិន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដែល​មាន​តួនាទី​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នោះ​ទេ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងរអិលធ្លាក់ចុះអស់១០ដុល្លារក្នុងមួយធុងបារ៉ែល ដោយសារឥទ្ធិពលមេរោគបំប្លែងថ្មី អូមីក្រុង

ព័ត៌មាន
តម្លៃប្រេងបានធ្លាក់ចុះដល់ទៅ ១០ដុល្លារអាមេរិក ក្នុងមួយធុងបារ៉ែល នៅថ្ងៃជួញដូរចុងក្រោយកាលពីចុងសប្ដាហ៍មុននេះ ដែលជាការធ្លាក់ចុះប្រចាំថ្ងៃខ្លា…

ក្រុមហ៊ុន Ford ប្រកាសចេញរថយន្ត Ford Ranger ម៉ូឌែលឆ្នាំ2023 ជំនាន់ថ្មី

ព័ត៌មាន
ក្រុមហ៊ុន Ford បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងការសម្ពោធរថយន្ត Pickup ជំនាន់ថ្មីរបស់ខ្លួន នោះគឺរថយន្ត Ford Ranger ម៉ូឌែលឆ្នាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ