លោកបៃដិន និងលោកស៊ី ជីនពីង នឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទវិញ

មន្ត្រីជាន់ខ្ពស់អាមេរិកថា លោកបៃដិន នឹងជួបលោកស៊ី ជីនពីងតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីភាពតានតឹងនៅតៃវ៉ាន់ និងសង្គ្រាមនៅអ៊ុយក្រែន


បើតាមប្រភពមួយរបស់រដ្ឋបាលលោកចូ បៃដិនបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាគ្នានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំពេលមានភាពតានតឹងខ្លាំងឡើងៗ ជុំវិញការរឿងរ៉ាវដ៏រសើប និងក្ដៅគគុកនៅកោះតៃវ៉ាន់ និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
មន្ត្រីជាន់ខ្ពស់អាមេរិកថា លោកបៃដិន នឹងជួបលោកស៊ី ជីនពីងតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីភាពតានតឹងនៅតៃវ៉ាន់ និងសង្គ្រាមនៅអ៊ុយក្រែន

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោកចន កើប៊ី (John Kirby) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ «ជំនួបតាមទូរស័ព្ទរវាងអាមេរិក និងចិននេះនឹងសង្កត់ធ្ងន់ទៅលើប្រកួតប្រជែងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ព្រមទាំងភាពតានតឹងលើកោះតៃវ៉ាន់ និងបញ្ហាសង្រ្គាមនៅអ៊ុយក្រែនក៏ជារបៀបវីរៈសំខាន់ដែលនឹងលើកយកមកនិយាយផងដែរ»។

គេមិនដឹងច្បាស់ទេថា ក្នុងជំនួបរវាងមេដឹកនាំនៃប្រទេសមហាអំណាចនឹងជជែកគ្នាពីគម្រោងនៃដំណើរទស្សនៈកិច្ចរបស់ប្រធានសភាអាមេរិក ទៅកាន់កោះតៃវ៉ាន់ ឬយ៉ាងណាទេណនោះទេ ប៉ុន្ដែ ក្រោយពីការលេចឭដំណឹងនេះភ្លាម ទីក្រុងប៉េកាំងបានព្រមានសហរដ្ឋអាមេរិករួចបាត់ទៅហើយថា ខ្លួននឹងប្រើ«វិធានការទាំងបង្ខំ» ប្រសិនបើលោកស្រី Nancy Pelosi ហ៊ានធ្វើដំណើរមកកោះតៃវ៉ាន់មែន។

យ៉ាងណាក៏ដោយចុះ ក្រោមគោលនយោបាយចិនតែមួយ សហរដ្ឋអាមេរិកមិនដែលមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ម្តងណាឡើយ ប៉ុន្តែច្បាប់របស់សហរដ្ឋអាមេរិក គឺតម្រូវឲ្យទីក្រុងវ៉ាស៊ីនតោនផ្តល់មធ្យោបាយការពារខ្លួនដល់ដែនកោះប្រជាធិបតេយ្យមួយនេះ។

យ៉ាងណាមិញ លោក Kirby បានបង្ហើបថា «លោកស្រី Pelosi កំពុងស្ថិតនៅក្នុងជួរនៃការស្នងតំណែងប្រធានាធិបតី ដូច្នេះហើយ ការធ្វើដំណើរណាមួយទៅក្រៅប្រទេស គឺជាបញ្ហាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកតែម្តង។ ប៉ុន្តែលោកបន្ថែមថា មានតែលោកស្រី Pelosi ទេ ដែលអាចធ្វើការសម្រេចចិត្តអំពីការធ្វើដំណើររបស់ខ្លួន»។

មួយវិញទៀត រដ្ឋបាលលោកបៃដិនបាននិងកំពុងជជែកគ្នាដែរថា ដករនាំងពន្ធ ឬយ៉ាងណាលើទំនិញរបស់ប្រទេសចិន ដើម្បីជាមធ្យោបាយមួយក្នុងការជំរុញសេដ្ឋកិច្ចអាមេរិក តែលោក Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកនិយាយថា មិនទាន់មានការសម្រេចចិត្តណាមួយជុំវិញបញ្ហានេះមុនជំនួបនៅឡើយទេ។

ទន្ទឹមនឹងគ្នានេះដែរ សភាសហរដ្ឋអាមេរិកក៏កំពុងពិចារណាលើច្បាប់ (CHIPs) ផងដែរ ដោយនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រហែល ៥២ ពាន់លានដុល្លារសម្រាប់បង្កើនឧស្សាហកម្មឈីបក្នុងស្រុក ក៏ដូចជាឥណទានពន្ធវិនិយោគសម្រាប់រោងចក្រផលិតបន្ទះឈីបដែលប៉ាន់ស្មានថា មានតម្លៃ ២៤ ពាន់លានដុល្លារ ដែលលោក Biden បានជំរុញថា ច្បាប់នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីប្រកួតប្រជែងជាមួយសេដ្ឋកិច្ចចិន។

ជុំវិញរឿងរ៉ាវដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នេះដែរ លោកដាញែល រ៉ូសេល (Daniel Russel) ដែលធ្លាប់បម្រើការជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ី ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Barack Obama បាននិយាយថា «បញ្ហាតៃវ៉ាន់គឺជាគ្រោះថ្នាក់ដ៏ធំមួយនៅចំពោះមុខ ហើយមានតែយន្តការទ្វេភាគីរវាងអាមេរិក និងចិនទេ ទើបអាចការពារកុំឱ្យផ្ទុះឡើងនៃការប៉ះទង្គិចគ្នាបាន។

គួររំលឹកថា នៅព្រឹកថ្ងៃអង្គារនេះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានចោទប្រកាន់ចិនថា «កប៉ាល់ និងយន្តហោះចិនជាច្រើនបានបង្កើនទង្វើគគ្លើនដោយ អាកប្បកិរិយាការបង្កហេតុ និងគ្មានការទទួលខុសត្រូវម្តងហើយម្តងទៀត នៅក្នុងសមុទ្រចិនខាងត្បូង ដែលវានឹងអាចបង្កជាឧបទ្ទវហេតុណាមួយដោយជៀសមិនរួចគ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


IMF បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកជាថ្មី និងព្រមានពីអតិផរណាខ្ពស់

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី២៦កក្កដា បានកាត់បន្ថយការព្យាករណ៍ពីកំណើនពិភពលោកជាថ្មីម្តងទៀត ជាមួយនឹងការព្រមានថា ហានិភ័យនៃការ…

ហេតុអ្វីគម្រោងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ទៅកោះតៃវ៉ាន់បង្កភាពតានតឹងជាមួយចិនដីគោកសម្បើមម្ល៉េះ?

ព័ត៌មាន
បន្ទាប់ពីការប្រកាសទាំងស្រពិចស្រពិលពីដំណើរទស្សនៈកិច្ចរបស់លោកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាជាន់ទាបអាមេរិកទៅកាន់កោះតៃវ៉ាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ