កូវីដ១៩នៅកម្ពុជា

អាជ្ញាធរថាអាជីវកម្មទេសណ៍ប្រមាណ៨០% ក្នុងខេត្តព្រះសីហនុត្រូវបានផ្អាកដំណើរការ


ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍នេះដែរ គិតមកទល់ពេលនេះ មានរយៈពេលជាង១សប្ដាហ៍មកហើយ ដែលខេត្តព្រះសីហនុត្រូវបានបិទជាបណ្ដោះអាសន្ន លែងឲ្យធ្វើចរាចរណ៍ចេញចូល លើកលែងតែការដឹកជញ្ជូនទំនិញ។ ក្នុងអំឡុងពេលនេះ អាជីវកម្មទេសចរណ៍ប្រមាណ ៨០% ក្នុងខេត្តព្រះសីហនុ ត្រូវបានផ្អាកដំណើរការបណ្តោះអាសន្ន ខណៈដែលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏មានសភាពស្ងប់ស្ងាត់ខុសពីថ្ងៃធម្មតាដែរ។ នេះបើតាមការអះអាងរបស់អាជ្ញាធរទេសចរណ៍ខេត្តព្រះសីហនុ។
ទិដ្ឋភាពខេត្តព្រះសីហនុ ក្រោយវិធានការទប់ស្កាត់កូវីដ១៩ត្រូវបានដាក់ចេញ (រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ)

លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​តាម​ទូរស័ព្ទ​ថា អាជីវកម្ម​ទេសចរណ៍​ប្រមាណ ៨០% នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​ផ្អាក​ដំណើរការ​ដោយ​ខ្លួនឯង​ជា​បណ្តោះអាសន្ន ដោយសារ​តែ​បារម្ភ​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​រក​ឃើញ​ជា​បន្ដបន្ទាប់​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ ម្យ៉ាងទៀត ពួក​គេ​មិន​ចង់​ចំណាយ​លើ​ថ្លៃ​ទឹក ភ្លើង កម្មករ បុគ្គលិក ដោយសារ​តែ​បើក​លក់ ក៏​លក់​មិន​ដាច់ ព្រោះ​គ្មាន​ភ្ញៀវ​ចូល​ច្រើន​នោះ​ទេ​។

លោក គឹ​ម ប៊ុ​ន​ធឿ​ន អាជីវករ​លក់​ម្ហូបអាហារ​ម្នាក់​នៅ​ឆ្នេរ​អូ​ឈើទាល​បាន​សង្កេត​ឃើញ​ថា ក្រោយ​ពី​ខេត្ត​ព្រះ​សីហ​នុ មាន​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​នេះ​មាន​សភាព​ស្ងប់ស្ងាត់​យ៉ាង​ខ្លាំង​។ ហើយ​ម្ចាស់​អាជីវកម្ម​ជា​ច្រើន ពិសេស​នៅ​តាម​មាត់សមុទ្រ បាន​បិទទ្វារ​ផ្អាក​លក់ដូរ​ជា​បន្តបន្ទាប់ ពោល​គឺ​នៅ​មាន​តូច​តិចតួច ដែល​បន្ត​បើកទ្វារ​ដើម្បី​តែ​ចាំ​ហាង​ប៉ុណ្ណោះ​។

អាជ្ញាធរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​វាយតម្លៃ​ថា ការ​ស្ងប់ស្ងាត់​ភ្ញៀវ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អាជីវករ​បាត់បង់​ប្រាក់​ចំណូល​នោះ​ទេ តែ​វា​បាន​ធ្វើ​ឲ្យ​កម្មករ និង​បុគ្គលិក​ជា​ច្រើន​រូប ត្រូវ​បាត់បង់​ការងារ​ធ្វើ​ជា​បន្តបន្ទាប់​ផង​ដែរ ហើយ​ចំនួន​នៃ​ការ​បិទទ្វារ​អាជីវកម្ម និង​ការ​បាត់បង់​ការងារ​នេះ អាច​នឹង​បន្ដ​កើនឡើង​ទៀត បើ​ស្ថានភាព​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​នៅ​តែ​បន្ដ​កើនឡើង​។

គិត​ត្រឹម​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០២១ ខេត្ត​ព្រះ​សីហ​នុ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ជាង​១០០​នាក់​ហើយ​។ ម្សិលមិញ​នេះ​ដែរ កម្ពុជា​យើង​ក៏​ទើបតែ​ប្រកាស​ពី​ករណី​ស្លាប់​ដោយសារ​កូ​វី​ដ​-១៩ ជា​លើក​ដំបូង​លើ​បុរស​វ័យ​៥០​ឆ្នាំ​ម្នាក់ ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ផង​ដែរ​៕

សូមទស្សនាសេចក្តីរាយការណ៍លំអិតខាងក្រោម៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញជ័រកៅស៊ូកើនឡើងជាង១០% ខណៈតម្លៃក៏ឡើងថ្លៃខ្ពស់

ព័ត៌មាន
អ្នកដាំកៅស៊ូនៅឆ្នាំនេះ ហាក់មានក្ដីរំពឹងខ្ពស់ ដោយសារតែតម្លៃជ័រកៅស៊ូមានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងការនាំចេញជ័រកៅស៊ូរបស់កម្ពុជា…

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាស្នើរដ្ឋាភិបាលពិចារណាបើកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរអន្តរជាតិណាដែលបានចាក់វ៉ាក់សាំងរួច

ព័ត៌មាន
វិស័យទេសចរណ៍កម្ពុជាដែលជាវិស័យទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិយ៉ាងខ្លាំង បច្ចុប្បន្នវិស័យនេះបានរងផលប៉ះពាល់ខ្លាំងជាងគេក្នុងចំណោមវិស័យសំខាន់ៗដ៏…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ