គម្រោង​ ភូមិកីឡដ្ឋាន

រដ្ឋមន្ត្រី​ទេសចរណ៍​ចុះទស្សនកិច្ច​គម្រោង​សាងសង់ ភូមិកីឡដ្ឋាន នៅក្បែរ​ពហុកីឡដានជាតិថ្មី


ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) អមជាមួយ​នឹង​គណៈគ្រប់គ្រង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ បានចុះទៅទស្សនកិច្ច​ទីតាំង​គម្រោង​ដែល​ស្ថិតនៅលើ​មហាវិថីឈ្នះឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុង​គោលដៅ​ពិនិត្យ​មើល ក៏ដូចជាធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ការសាងសង់​រួចរាល់​ដូច​ការ​គ្រោងទុក ។
រដ្ឋមន្ត្រី​ទេសចរណ៍​ ឯកឧត្ដម ថោង ខុន ចុះទស្សនកិច្ច​គម្រោង​សាងសង់ ភូមិកីឡដ្ឋាន នៅក្បែរ​ពហុកីឡដានជាតិថ្មី
ដោយ

គម្រោង​សាងសង់​មជ្ឈមណ្ឌលនេះ នឹង​ផ្តល់​ជា​កន្លែង​ស្នាក់នៅ​សម្រាប់​អត្តពលិក​ទាំងអស់​ដែល​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ខាងមុខនេះ ដែលនឹងមានអ្នកអត្តពលិកជាង ៧៥០០នាក់ចូលរួម មកពី១១ប្រទេស ដែលនឹងចូលរួមព្រឹត្តិការណ៍កីឡាជាច្រើនប្រភេទក្នុងបរិយាកាសមហោស្រពប្រកួតប្រជែង ។ 

យើងសង្ឃឹម​យ៉ាង​មុត​មាំ​ថា ភូមិកីឡដ្ឋាន​វើលដ៏ប្រ៊ីដ ក៏ដូចជា​ពហុកីឡដ្ឋាន​ជាតិ​មរតក តេជោ នឹងក្លាយ​ជា​ផ្នែក​មួយ​ដែល​មិន​អាច​បំភ្លេចបាន​នៃ​តំបន់​ទេសភាព​ទីក្រុង​ដែល​ឈរ​នៅ​ជួរមុខ​គេ​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជាក់​ជាពុំខាន ។ 

ការដ្ឋាន​សាងសង់​គម្រោង ភូមិកីឡដ្ឋាន នៅក្បែរ​ពហុកីឡដ្ឋានជាតិ មរតក តេជោ ។

ស្របពេលជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាផ្លូវការអនុញ្ញាតឲ្យក្រុមជម្រើសជាតិកម្ពុជានៃប្រភេទកីឡានីមួយៗ ចូលហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឡើងវិញជាបន្ទាន់ ប៉ុន្តែស្ថិតនៅក្នុងក្របខ័ណ្ឌបិទខ្ទប់ ដើម្បីបង្ការការរីករាលដាលពីជំងឺកូវីដ-១៩ ដោយសហព័ន្ធកីឡាជាតិណាមានកន្លែងហ្វឹកហាត់មានសុវត្ថិភាព គឺសហព័ន្ធកីឡាជាតិនោះ ត្រូវបានអនុញ្ញាតឲ្យហ្វឹកហាត់ជុំគ្នាឡើងវិញ ។ នេះគឺជាការប្រមូលផ្តុំហ្វឹកហាត់របស់ អត្តពលិក កីឡាការ-កីឡាការិនីទាំងអស់ដើម្បីត្រៀមខ្លួននសម្រាប់ការប្រកួត ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នាពេលខាងមុខ។

ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា  ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងដំណើរឆ្ពោះទៅរកការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យក្នុងប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន។ 

អាសយដ្ឋាន៖ ការិយាល័យលក់ អគារ The Bridge Soho ផ្លូវលេខ ៧៨ សង្កាត់ទន្លេបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់ក្រុមការផ្នែកលក់តាមរយៈលេខទូរស័ព្ទ 085 611 147 / 087 611 147 

គម្រោង ភូមិកីឡដ្ឋាន​វើលដ៏ប្រ៊ីដ



អត្ថបទបន្ទាប់


ទូទាត់ថ្លៃទំនិញដោយ​ប្រើ​ ប័ណ្ណវីសា អេស៊ីលីដា លោកអ្នកទទួលបានប្រាក់ត្រឡប់វិញ !

ព័ត៌មាន
ជាដំណឹងល្អ​សម្រាប់​អ្នក​ប្រើប្រាស់ប័ណ្ណវីសា (VISA Card) របស់​ធនាគារ អេស៊ីលីដា ! នៅពេល​លោក​អ្នក​បង់​ថ្លៃ​ទំនិញ ឬសេវាកម្មផ្សេងៗ តាម​ប័ណ្ណ…

បញ្ហាការដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺន័រ នៅតែជាកត្តារាំងស្ទះធំ សម្រាប់ការនាំចេញអង្ករកម្ពុជា

ព័ត៌មាន
អ្នកជំនួញ និង អ្នកជំនាញនៅក្នុងវិស័យស្រូវអង្ករកម្ពុជាអះអាង តម្លៃដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺន័រនៅតែជាបញ្ហាចោទ សម្រាប់ការនាំចេញអង្កររបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ