វិធានការក្ដៅពីក្រសួងទេសចរណ៍

អ្នកជំនាញទេសចរ​គាំទ្រចំណាត់ការក្ដៅរបស់ក្រសួងទេសចរណ៍ ក្នុងការបិទ ឬព្យួរអាជីវកម្មណា ដែលល្មើសនឹងវិធានការសុខាភិបាល


អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានប្រកាសគាំទ្រចំពោះចំណាត់ការក្ដៅរបស់ក្រសួងទេសចរណ៍ដែលបានចេញសារាចរណែនាំថ្មីមួយនាពេលថ្មីៗនេះ ដោយព្រមាន ដកហូតអាជ្ញាបណ្ណ ឬព្យួរអាជីវកម្ម ឬបិទអាជីវកម្មតែម្តង សម្រាប់អាជីវកម្មទេសចរណ៍ទាំងឡាយណា ជាពិសេសអាជីវកម្មផ្តល់សេវាកម្មកំសាន្ត ដូចជាក្លឹប និងខារ៉ាអូខេ ជាដើម ដែលល្មើសនឹងវិធានសុខាភិបាល។ បើតាមអ្នកជំនាញ ប្រសិនជាក្រសួងមិនចាត់វិធានការក្ដៅដូចនេះទេ ការឆ្លងរីករាលដាលកូវីដ-១៩ អាចនឹងនៅតែបន្ដរីកសាយភាយកាន់តែខ្លាំង ហើយវិស័យទេសចរណ៍ ក៏ពិបាកនឹងងើបខ្លួនឡើងវិញពីវិបត្តិនេះដូចគ្នាដែរ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ (រូបភាព៖ ក្រសួងទេសចរណ៍)
ដោយ

ឯកឧត្តម តុប សុភក្រ្ត អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ក្រុមការងារខេមបូណូមីសថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានសម្រេចចេញសារាចរណែនាំស្ដីពីការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ដែលជាទណ្ឌកម្មរដ្ឋបាល ដោយសារតែកន្លងមក មានអាជីវកម្មទេសចរណ៍មួយចំនួន អនុវត្តមិនបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អំពីវិធានការសុវត្ថិភាពដែលបានដាក់ចេញនាពេលកន្លងមក។

ជាមួយគ្នានេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ក៏បានមើលឃើញដែរថា ចាប់តាំងពីរាជរដ្ឋាភិបាលសម្រេចឲ្យរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស បើកដំណើរការឡើងវិញសម្រាប់ទេសចរក្នុងស្រុកមក មានអាជីវកម្មមួយចំនួននៅតាមបណ្តាខេត្តទេសចរណ៍ ដូចជា ផ្នែកសណ្ឋាគារ ឬផ្ទះសំណាក់ និងហាងកាហ្វេជាដើម ហាក់មិនបានអនុវត្តវិធានការសុខាភិបាលត្រឹមត្រូវនោះទេ ។

លោក ធួន ស៊ីណាន បានបន្តថា លោកគាំទ្រចំពោះទណ្ឌកម្មរដ្ឋបាលនេះ ព្រោះថា បើមិនដូច្នេះទេ មិនដឹងថា វិស័យទេសចរណ៍អាចប្រសើរឡើងវិញបាននៅពេលណានោះទេ។

ថ្វីត្បិតតែរាជរដ្ឋាភិបាល  បានសម្រេចឲ្យរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេសបើកឡើងវិញកាលពីខែឧសភាក្ដី ប៉ុន្តែ ដោយសារតែមើលឃើញថា ចំនួនអ្នកឆ្លងកូវីដ-១៩មិនមានការថមថយសោះនោះ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ មិថុនាកន្លងទៅនេះ ក៏បានចេញសេចក្តីសម្រេចថ្មីមួយទៀត បិទបណ្តោះអាសន្នចំពោះសកម្មការងារ មុខរបរ ឫអាជីវកម្ម ដែលមានហានិភ័យក្នុងការឆ្លងរាលដាលជំងឺកូវីដ១៩ខ្ពស់ ដោយក្នុងនោះក៏មានប្រភេទអាជីវកម្មទេសចរណ៍និងសេវាកម្មកំសាន្តដូចជា រមណីយដ្ឋាន ក្លឹប ខារ៉ា សារមន្ទីរកាស៊ីណូ ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច៖ ថវិកាសម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចឡើងវិញ អាចនឹងបង្កើនថែម ៣០០លានដុល្លារទៀត បើចាំបាច់

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ចបានអះអាងប្រាប់ខេមបូណូមីសថ្មីៗនេះថា ក្នុងករណីចាំបាច់កញ្ចប់ថវិកាសម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩ និងស្ដារសេដ្ឋកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ