ឧស្សាហកម្មផលិតរថយន្ដ

រោងចក្រផលិតរថយន្តធំៗពីរត្រូវផ្អាក ក្រោយម៉ាឡេស៊ីបិទខ្ទប់ប្រទេសជាថ្មី


ក្រុមហ៊ុនផលិតរថយន្តល្បីៗនៅលើពិភពលោកចំនួន២ គឺ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Toyota និង Honda នឹងផ្អាកផលិតកម្មរបស់ខ្លួននៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃអង្គារសប្តាហ៍នេះតទៅ ដោយសារតែប្រទេសនេះ បានសម្រេចបិទខ្ទប់ប្រទេសជាថ្មី ក្រោយករណីឆ្លងកូវីដ១៩បានកើនឡើងជាបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។
រោងចក្រផលិតរថយន្តធំៗពីរត្រូវផ្អាក ក្រោយម៉ាឡេស៊ីបិទខ្ទប់ប្រទេសជាថ្មី (រូបភាព៖https://www.carlist.my)
ដោយ

ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមបិទខ្ទប់ប្រទេសកាលរពីថ្ងៃអង្គារទី១មិថុនាសប្តាហ៍នេះតទៅហើយ រហូតដល់ថ្ងៃទី១៤ខែមិថុនា ក្រោយពីរលកឆ្លងកូវីដ១៩នៅក្នុងប្រទេសមួយនេះ មិនបានបង្ហាញពីសញ្ញាថមថយសោះឡើយ។ ក្នុងនោះ បើនិយាយជារួម រោងចក្រសហគ្រាសផលិតយានយន្ត និងផលិតដែកថែប នឹងអនុញ្ញាតឲ្យបើកដំណើរការជាមួយនឹងកម្មករប្រមាណ ១០%ប៉ុណ្ណោះ នៃកម្មករសរុប ស្របពេលដែលរោងចក្រផលិតឧបករណ៍អេឡិចត្រូនិច និងថ្នាំពេទ្យអាចឲ្យកម្មករ ៦០%មកធ្វើការបាន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនជប៉ុន Toyota ក៏នឹងត្រូវផ្អាកផលិតកម្មព្រមទាំងដំណើរការលក់របស់ខ្លួនទាំងស្រុងតែម្តង ចាប់ពីថ្ងៃអង្គារទី១មិថុនា សប្តាហ៍នេះតទៅ។ ចំណែកឯ ក្រុមហ៊ុន Honda វិញក៏បាន ផ្អាកគម្រោងធំៗរបស់ខ្លួនចំនួនពីរ អំឡុងពេលបិទខ្ទប់នេះផងដែរ។ 

ទាក់ទងនឹងបញ្ហានេះ ខ្សែសង្វាក់ផ្គត់ផ្គង់ជុំវិញពិភពលោករបស់ Honda និង Toyota កំពុងរងការគម្រាមកំហែងខ្លាំងមែនទែន ដោយហេតុថា ម៉ាឡេស៊ីជាទីតាំងផលិតដ៏សំខាន់មួយសម្រាប់ទីផ្សារពិភពលោក និងជាពិសេសទីផ្សារក្នុងតំបន់អាស៊ី។

រោងចក្ររបស់ Honda នៅម៉ាឡេស៊ីអាចផលិតបានយានយន្តប្រមាណ ៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ខណៈដែល Toyota អាចផលិតទោចក្រយានយន្តបានប្រមាណ ៣០ម៉ឺនគ្រឿង និងរថយន្តបានជាង ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំៗ។

សូមបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅម៉ាឡេស៊ីបានកើនឡើងទ្វេដងបើធៀបនឹងប៉ុន្មានសប្តាហ៍កន្លងទៅ ពោលបើគិតជាមធ្យមម៉ាឡេស៊ីមានអ្នកឆ្លងថ្មីជាង ៧ពាន់៧រយនាក់ក្នុងមួយថ្ងៃ។ បច្ចុប្បន្ន ករណីវិជ្ជមានសរុបនៅម៉ាឡេស៊ីបានកើនដល់ជាង ៥៧ម៉ឺននាក់ហើយ ខណៈអ្នកស្លាប់មានជិត ២ពាន់៨រយនាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនតៃវ៉ាន់ Foxconn ចាប់ដៃក្រុមហ៊ុនថៃ PTT ផលិតរថយន្តអគ្គិសនីក្នុងទឹកដីថៃ

ព័ត៌មាន
ក្រុមហ៊ុនរបស់តៃវ៉ាន់ Foxconn ដែលគេស្គាល់ថា ជាក្រុមហ៊ុនផលិតគ្រឿងបង្គុំដ៏ធំសម្រាប់ទូរស័ព្ទ ម៉ាកAppleនោះ បានប្រកាសភាពជាដៃគូរសហការជាមួយក្…

កសិករថា របរ​ចិញ្ចឹមកង្កែប​ងាយស្រួល មានទីផ្សារ និងលក់បានថ្លៃ ជាងចិញ្ចឹមត្រីអណ្តែង និងត្រីក្រាញ់

ព័ត៌មាន
ការចិញ្ចឹមកង្កែប កំពុងក្លាយជាមុខរបរពេញនិយមមួយទៀតសម្រាប់កសិករ បន្ទាប់ពីការចិញ្ចឹមត្រី ដោយបច្ចុប្បន្ននេះ គេសង្កេតថានៅតាមបណ្តាខេត្តនានា មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ