ការទិញ-លក់អចលនវត្ថុ

អ្នកជំនាញថា ចរន្តទិញលក់អចលនទ្រព្យចាប់ផ្ដើមកម្រើកឡើងវិញហើយ!


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាសង្កេតឃើញថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្ធូរបន្ថយបិទខ្ទប់ភូមិសាស្ត្រមួយចំនួនធំនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងការដកបម្រាមការធ្វើដំណើរឆ្លងចេញខេត្តរួចមក ចរន្តទិញលក់អចលនទ្រព្យចាប់ផ្ដើមកម្រើកឡើងវិញហើយ ខណៈដែល តម្លៃដីធ្លីផ្ទះសម្បែងវិញ គឺមិនមានការធ្លាក់ចុះ ឬ កើនឡើងតម្លៃនោះទេ ពោលគឺតម្លៃនៅមានសភាពទ្រឹងដដែល។
ហេតុផលអ្វីខ្លះ គួរទិញអចលនទ្រព្យអំឡុងពេលវិបត្តិកូវីដ១៩ និង សេដ្ឋកិច្ចស្ងប់ស្ងាត់?
ដោយ

អ្នកជំនាញ និង អ្នកជំនួញរកស៊ីនៅក្នុងវិស័យអចលទ្រព្យកម្ពុជាបានបញ្ជាក់អះអាងថា ចរន្តនៃទិញលក់អចលនទ្រព្យបានចាប់ផ្ដើមកម្រើកឡើងវិញហើយ។ លោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានសង្កេតឃើញថា ចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាហាក់មានភាពស្ងប់ស្ងាត់នៅអំឡុងពេលកម្ពុជាអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ និងការហាមធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ។ ប៉ុន្តែ បច្ចុប្បន្នចលនាទិញលក់ក្នុងវិស័យនេះ ហាក់មានភាពល្អប្រសើរឡើងវិញជាបណ្តើរៗហើយ ក្រោយរាជរដ្ឋាភិបាលលុបចោលបម្រាមធ្វើចរាចរណ៍ឆ្លងខេត្ត និងបន្ធូរបន្ថយវិធានការបិទខ្ទប់។ 

អ្នកជំនាញបានលើកឡើងថា ជាការពិតវិបត្តិមេរោគកូវីដ-១៩ ដែលកំពុងបន្ដអូសបន្លាយវាបានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការជាច្រើន ប៉ុន្ដែក្នុងនោះ វាក៏មានឱកាសសម្រាប់ការវិនិយោគ និងការរៀនសូត្រផងដែរ។ បើតាមឧកញ៉ា ចេង ខេង វិបត្តិកូវីដ-១៩ បានផ្តល់បទពិសោធន៍ជាច្រើនដល់លោកឧកញ៉ា ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងបន្តនិរន្តរភាពក្រុមហ៊ុន។

សូមបញ្ជាក់ថា វិស័យអចលនទ្រព្យ និងសំណង់កម្ពុជាត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អះអាងថា គឺជាវិស័យស្នូលមួយដែលជាជន្ទល់សេដ្ឋកិច្ច ដែលជួយទប់កុំឲ្យមានការធ្លាក់ចុះខ្លាំង ហើយវិស័យនេះ ក៏ត្រូវបានគេមើលឃើញថា នឹងអាចបន្ដនូវភាពរឹងមាំ និងកំណើនរបស់ខ្លួនកាន់តែខ្លាំងថែមទៀត នៅក្រោយពេលវិបត្តិកូវីដ-១៩ត្រូវបានផុតរលត់ទៅនៅក្នុងពេលខាងមុខនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចមហាយក្សជប៉ុនដាំក្បាលចុះ១,៣% នៅត្រីមាសទី១ ឆ្នាំ២០២១

ព័ត៌មាន
ចូលមកដល់ដើមឆ្នាំ២០២១នេះ សេដ្ឋកិច្ចបណ្ដាប្រទេសជាច្រើនហាក់មិនទាន់វិលមករកភាពល្អប្រសើរច្រើននោះទេ ពោលគឺនៅតែបន្ដភាពរអាក់រអូលជាមួយនឹងតួលេខអវិ…

ចំនួនអ្នកឆ្លងកូវីដ-១៩នៅឥណ្ឌាចាប់ផ្ដើមថយចុះហើយ ប៉ុន្តែអ្នកស្លាប់កំពុងហក់ឡើងខ្លាំង

ព័ត៌មាន
ប្រទេសឥណ្ឌាដែលធ្លាប់មានការផ្ទុះឆ្លងរីករាលដាលកូវីដ-១៩យ៉ាងសម្បើមនោះ ឥឡូវតួលេខបង្ហាញថា ការឆ្លងហាក់ថមថយចុះជាងមុនបន្ដិចហើយ ប៉ុន្ដែបើមើលទៅលើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ